ច្បាស់ហើយ ! ម៉ឺន សុភា ប៉ះ គិតិ ខណៈ វៀក ប៊ុនឌឿន ជួប ភូមា នៅ Thai Fight
កីឡាករគុនខ្មែរ ម៉ឺន សុភា និង វៀក ប៊ុនឌឿន នឹងចេញទៅប្រកួតនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍ Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយក្នុងនោះអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា ត្រូវជួបជើងខ្លាំងរបស់ថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង ចំណែកអ្នកលេងកែងអត់ស្រមោល វៀក ប៊ុនឌឿន ត្រូវប៉ះ ជើងខ្លាំងរបស់ ភូមា កីឡាករ Tha Pyo Nyo ។
ចំណែក ឆៃ សារ៉ា ដែលគ្រោងនឹងប៉ះ សែនឆ័យ ត្រូវបានលុបចោលវិញដោយសារ សារ៉ា ជាប់ប្រកួតជម្រុះខ្សែក្រវាត់ ដែលធ្វើអោយគេមានពេលវេលាមិនគ្រប់គ្រាន់ដើម្បីចេញទៅប្រកួត និងសមត្ថភាពរបស់ខ្លាសហាក់កំពុងធ្លាក់ដែល ពិបាកក្នុងការប្រកួតជាមួយតារា Thai Fight ទើបសម្រេចចិត្តមិនបញ្ចូនទៅតែម្តង ។
នេះជាលើកទី១ហើយដែលកីឡាករគុនខ្មែរទាំងពីររូបបានចេញទៅប្រកួតក្នុងកម្មវិធី Thai Fight ក្រោមការដឹកនាំរបស់លោក ជា រិទ្ធ ដែលជាប្រធានដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស ។ កីឡាករគុនខ្មែរគ្រោងនឹងចេញទៅប្រទេសថៃនាថ្ងៃទី ១៩ និងថ្លឹងទម្ងន់ថ្ងៃទី ២១ វិច្ឆិកា នាទីក្រុងបាងកក ៕