
ផល សោភ័ណ្ឌ ថា ឡៅ ចិត្រា ក្បាច់មិនខុសពី ឡៅ ចន្ទ្រា នោះទេ
ផល សោភ័ណ្ឌ នឹងជួបសិស្សប្អូន ឡៅ ចិត្រា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ប្រភេទទម្ងន់៦៣.៥គីឡូក្រាមនៅថ្ងៃអាទិត្យ ទី ២៧ ខែឧសភា នាសង្វៀន បាយ័ន ចាប់ផ្តើមពីម៉ោង ៦ ល្ងាចតទៅ ។
ទាក់ទងទៅនឹងការប្រកួតនេះរៀមច្បង ផល សោភ័ណ្ឌ បានបង្ហាញអារម្មណ៍ថាកន្លងមករូបគេធ្លាប់ប៉ះ ជាមួយ ឡៅ ចន្ទ្រា ហើយមិនដែលជួបជាមួយ ចិត្រា នោះទេ យ៉ាងណាតាម ការទស្សនាការប្រកួតរបស់ សិស្សប្អូនដែលកំពុងសមត្ថភាពកើនឡើងនេះ ទម្រង់ និងក្បាច់មិនខុសឆ្ងាយពីបងប្រុសបង្កើត របស់គេនោះទេ ។
កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បន្ថែមថា សម្រាប់ការប្រកួតជាមួយ ឡៅ ចិត្រា ខ្ញុំមិនទាន់គិតថាពិបាក ជាង ចន្ទ្រា នោះទេ ព្រោះប្រកួតសិនទើបដឹងថាស្រួលជាងរឺពិបាកជាង ។ គួរំលឹកថា ផល សោភ័ណ្ឌ ធ្លាប់ប៉ះជាមួយ ឡៅ ចន្ទ្រា ដែលចំនួនពីរដងចាញ់ទាំងពីរដង ខណៈថ្ងៃ អាទិត្យ នេះរូបគេត្រូវជួប ឡៅ ចិត្រា ដែលជាប្អូនប្រុសបង្កើតរបស់ ចន្ទ្រា ដណ្តើមខ្សែក្រវាត់ ៕