• 652
    0

    អាយអេសអាយដង្កោសែនជ័យបាននាំចូលកីឡាករ២រូបដែលទើបចាកចេញពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺខ្សែការពារ វី ច័ន្ទដារ៉ា និងខ្សែបម្រើ អេល តហៀត។ ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ អាយអេសអាយដែលកំពុងលេងនៅក្របខណ្ឌ Cambodian League 2 កំពុងពង្រឹងក្រុមបន្ថែមទៀតដើម្បីត្រៀមជើងទី២ និងពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ដែលពួកគេត្រូវប៉ះក្រុមខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា៕
  • 657
    0

    សារព័ត៌មាន ESPN បានរាយការណ៍ថា លោក Thomas Tuchel អ្នកចាត់ការ Chelsea ចង់​ទិញយក Robert Lewandowski ទៅជំនួស Romelu Lukaku តែមើលទៅទំនងជួបឧបសគ្គច្រើន។ ក្រោយវិលទៅ Chelsea ក្នុងតម្លៃ១១៥លានអឺរ៉ូនៅរដូវកាលមុន Lukaku រកបានតែ៨គ្រាប់ពីការចូលលេង២៦ប្រកួតនៅ Premier League ដូច្នេះគេចង់វិលទៅ Inter Milan វិញ។ ...
  • 442
    0

    Erling Haaland ទើបតែចូលរួមជាមួយ Manchester City ទេ ប៉ុន្តែ Real Madrid ចង់ទិញខ្សែប្រយុទ្ធជម្រើសជាតិន័រវេរូបនេះទៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រុមជើងឯក UEFA Champions League គ្រោងចាយ១៥០លានអឺរ៉ូដើម្បីនាំយកអតីត​តារាស៊ុត Borussia Dortmund ទៅកីឡដ្ឋាន Santiago Bernabeu។ Man City បានចាយ៦០លានអឺរ៉ូទិញយក Haaland ពី Dortmund ...
  • 1017
    0

    លោក Keisuke Honda សហប្រធានក្លិបបាល់ទាត់សូទីឡូអង្គរ ប្រកាសថា ក្លិបរបស់លោកនឹងមិនគិតលុយដល់ទស្សនិកជន១០០០នាក់រាល់ការប្រកួតក្នុងដី។ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដដែលសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីពិសេសបែបនេះ ដោយសារតែលោកបានឃើញមើលឃើញពីសក្ដានុពលនៃខេត្តសៀមរាបដែលអាចក្លាយជាក្រុងបាល់ទាត់ជាមួយនឹងទេសចរណ៍។ ដូច្នេះហើយបានជាលោកចង់លើកទឹកចិត្តពលរដ្ឋនៅទីនោះបានចូលរួមទស្សនាការប្រកួតឲ្យបានច្រើន។   គួរដឹងដែរថា លោក Keisuke Honda បានចូលមកវិនិយោគក្លិបបាល់ទាត់សូលទីឡូអង្គរនៅចុងឆ្នាំ២០១៦ ពោល២ឆ្នាំមុនក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕
  • 1141
    0

    តាមប្រភពគួរទុកចិត្តមួយឲ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅមិនទាន់ទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Cambodian Premier League នៅឡើយទេដើម្បីទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតលីគកំពូល។ ជាក់ស្ដែង គម្រោងត្រៀមទទួលភ្ញៀវបឹងកេតចុងខែមិថុនា នេះអាចនឹងត្រូវបានផ្លាស់ទៅកីឡដ្ឋាន Cambodia Airway វិញ។ ប្រភពដដែលបញ្ជាក់ថា សម្រាប់ស្មៅ គឺ១០០ភាគរយហើយ នៅឡើយតែហេដ្ឋារចនាសម្ព័ន្ធតិចតួចមួយចំនួនទៀតប៉ុណ្ណោះ។   គួរដឹងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺត្រូវបានចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១៩៕
  • 626
    0

    លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងមានបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឡើងជាតិអាស៊ីត និងសន្លាក់។ បើតាមការចុះពី page មួយចំនួនឲ្យដឹងថា អតីតគ្រូបង្គោលក្រសួងការពារជាតិខាងលើបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ តែប៉ុន្មានថ្ងៃក្រោយវិលជម្រើសជាតិកម្ពុជា ដែលបានបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា។ លោកក៏បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយផ្ទាល់មួយកាលថ្ងៃសុក្រ ទី១៧ ខែមិថុនា ផងដែរ៕
  • 1189
    0

    សារព័ត៌មាន Daily Mail រាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបាន​ផ្ញើឯកសារទៅកាន់ភ្នាក់ងារឧក្រិដ្ឋកម្មជាតិដើម្បីស៊ើបអង្កេតពាក់ព័ន្ធនឹងការគិតលទ្ធផលទុកជាមុនដោយកីឡាករ Arsenal កាលប៉ះជាមួយ Leeds United នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា គេមិនបានបង្ហាញពីអត្តសញ្ញាណកីឡាករឡើយ។ យ៉ាងណា ប្រភពមួយចំនួនបានបញ្ជាក់ថា កីឡាករដែលស្ថិតក្រោមការស៊ើបអង្កេត គឺ Granit Xhaka ដែលបានកាតលឿងក្នុងនាទី៨៦ ពេលឈ្នះ Leeds United ៤ទល់នឹង១ ក្នុងសប្ដាហ៍ទី១៨។ ...
  • 2894
    0

    ខ្សែប្រយុទ្ធ Vinicius Junior យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ2026 ដោយទទួលបានប្រាក់ឈ្នួលលើស៣ដងបើធៀបនឹងកិច្ចសន្យាចាស់។ មិនត្រឹមដំឡើងថ្លៃឈ្នួល ក្លិបReal Madrid ដាក់តម្លៃផ្តាច់កិច្ចសន្យារបស់ Vinicius Junior ដល់១ពាន់លានដុល្លារ។​​​ បើតាមការផ្សាយរបស់សារពត៌មាន Marca កិច្ចសន្យាចាស់របស់ Vinicius Junior នឹងត្រូវដល់ពេលកំណត់នៅខែកក្កដាខាងមុខនេះ ហើយការប្រកាសកិច្ចសន្យាថ្មីនឹងធ្វើនៅថ្ងៃផុតកំណត់នោះ។​ កិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀត ក្លិប Real Madrid ...
  • 3346
    0

    កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា៣រូប គឺ សៀង ចន្ធា, សា ទី និងតាំង ប៊ុនឆៃ បានជាប់តេស្ដល្បឿនក្នុងគោលការណ៍ថ្មីដែលរៀបចំឡើងដោយអ្នកចាត់ការទូទៅ Keisuke Honda។ បើតាមការចុះផ្សាយ កីឡាករទាំង៣ខាងលើអាចរត់ដល់២៣ ខណៈលោក Honda ចេញបទបញ្ជាថ្មីមកថា ប្រសិនបើនរណាមិនអាចរត់ដល់២០,៥ ទេ នោះនឹងមិនអាចជាប់ជម្រើសជាតិបានទេ។ ការចែងបទបញ្ជាថ្មីនេះដោយសារតែលោក Honda មើលឃើញថា កីឡាករមួយចំនួនមិនបានរត់គ្រប់គ្រាន់ក្នុងការប្រកួតជម្រុះ AFC Asian Cup ...
  • 2108
    0

    បើតាមវិបសាយ Transfermarkt ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បាននាំចូលកីឡាករជនជាតិម៉ុងតេណេក្រូទី១​ កាលថ្ងៃទី១៣ ខែមិថុនា កន្លងទៅដើម្បីបំពេញកូតាបរទេសសម្រាប់ជុំទី២ នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ កីឡាករជនជាតិម៉ុងតេណេក្រូទី១នៅលីគកំពូលកម្ពុជារូបនេះមានឈ្មោះថា Marko Ivanovic មានតួនាទីជាខ្សែការពារវ័យ២៧ឆ្នាំ។ មុនមកដល់កម្ពុជា គេលេងនៅក្លិបលីគកំពូលម៉ាល់ឌីវ និងម៉ុងហ្គោលីផងដែរ។ យ៉ាងណា មិនទាន់មានការប្រកាសជាផ្លូវការពីគិរីវង់សុខសែនជ័យទេ។ សម្រាប់គិរីវង់សុខសែនជ័យក្នុងជុំទី២នេះ បានចែកផ្លូវការគ្នាជាមួយកីឡាករបរទេស២រូប គឺ  ខ្សែប្រយុទ្ធ Robert Ghansah ...