បាល់ទាត់
-
Newcastle ផ្ទេរបានអ្នកចាំទី Nick Pope ពី Burnley
Newcastle United បានចុះកិច្ចសន្យាអ្នកចាំទី Nick Pope ពី Burnley ក្នុងកិច្ចសន្យា៤ឆ្នាំ ដែលមានតម្លៃផ្ទេរ១២លានផោន។ កីឡាករវ័យ៣០ឆ្នាំបានផ្ទេរទៅ St. James Park ក្រោយចំណាយពេល៦រដូវកាលនៅកីឡដ្ឋាន Turf Moor។ អ្នកចាត់ការ Newcastle លោក Eddie Howe បានចាត់ទុក Pope ជាអ្នកចាំទីឆ្នើមនៅ Premier ... -
Ajax ត្រៀមយកកីឡាករម្នាក់នេះជំនួស Haller
ក្លឹប Ajax នឹងធ្វើការផ្តល់ជូនសំណើរសាជាថ្មីមួយផ្សេងទៀតសម្រាប់ខ្សែបម្រើស្លាបរបស់ Tottenham Hotspurs គឺកីឡាករ Steven Bergwijn ប៉ុន្តែក្លឹបនីទីក្រុងឡុង៍មួយនេះនឹងមិនទទួលបានការដេញថ្លៃក្រោម ទឹកប្រាក់ ២៥លានផោននោះទេ។ ក្លឹបដែលស្ថិតនៅប្រទេសហូឡង់មួយនេះចង់បាន Bergwijn តាំងពីខែមករាមកម្ល៉េះ និងគ្រោងដាក់សំណើរយកឡាករវ័យ២៤ ឆ្នាំសារជាថ្មី បន្ទាប់ពីពួកគេបានយល់ព្រមលក់ខ្សែប្រយុទ្ធ Sebastien Haller ទៅឱ្យ Borussia Dortmund ក្នុងតម្លៃ 30.2លានផោន។ សម្រាប់ Bergwijn វិញគេក៏បានបង្ហាញអារម្មណ៍ចង់ចូលរួមលេងអោយបានទៀងទាត់នៅជម្រើសដំបូងផងដែរ មុនការប្រកួត World ... -
Man United ត្រៀមលក់កីឡាករចេញទៀតត្រឹមតែ១០លានផោន
Man UTD ត្រៀមលក់ខ្សែការពារ Brandon Williams ក្នុង តម្លៃ ១០ លានផោនសម្រាប់ យុវជនអាក្រោម២១ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ជាកន្លែងដែលគេបង្ហាញសមត្ថភាពបានច្រើនបើទោះបីជាពួកគេត្រូវកាត់ចោលត្រលប់ទៅក្របខ័ណ្ឌ Championship ក៏ដោយ។ រយៈពេលដែលលេងជាមួយ Man UTD កន្លងមក Williams ចង់ជម្រើសដំបូងចាប់តាំងពីលោក Ole Gunnar solskjare ដឹកនាំ ប៉ុន្តែហាក់ពិបាកដោយសារតែក្លឹបមានខ្សែការពារមានស្តាំ និងការពារឆ្វេងដែលធ្វើអោយគេពិបាកប្រជែងជាមួយដូចជា Luke ... -
លោក ភា សុភ័ក្ត្រា ប្រៀបស្ថានភាពអាជីពកីឡាករបាល់ទាត់២២ឆ្នាំំមុន និងបច្ចុប្បន្ន
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រៀបធៀបស្ថានភាពអាជីពបាល់ទាត់កាលពី២២ឆ្នាំមុន និងបច្ចុប្បន្ន ដែលមានភាពខុសគ្នាយ៉ាងខ្លាំង។ អតីតគ្រូបង្គោលក្រសួងការពារជាតិបានសរសេរបែបនេះ “៖ 👉ត្រលប់ទៅ22ឆ្នាំមុន÷ ហាត់ហុយផ្សែងតាមស្លឹកត្រចៀក ប្រាក់ខែ12មុឺនរៀល ពេលរបួសស្អំពន្លៃស្រាស អ្វីៗព្រោះតែពាក្យថាស្រលាញ់បាល់ទាត់ 👉បច្ចុប្បន្នភាព÷ ហាត់មានស្តង់ដា ប្រាក់ខែច្រើនតាមសមត្ថភាព ពេលរបួសមានពេទ្យព្យាបាលមើលថែ មិនគិតថាប្អូនៗត្រឹមតែស្រលាញ់បាល់ទាត់តែមួយមុខនោះទេព្រោះជំនាន់នេះមានអ្វីៗគ្រប់គ្រាន់ អាចអោយទទួលបានផលប្រយោជន៍ពីបាល់ទាត់ 👌ហេតុនេះគួរគិតថា យើងជាកីឡាករអាជីព កីឡាករតំណាងជាតិ ទំពាំងស្នងឬស្សី បុគ្គលគំរូ ឬជាបង្គោលក្នុងគ្រួសារ ដោយត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជានិច្ច” ... -
Barca បោះដើមទុនយក Kounde ត្រៀមជំនួស Pique
ខ្សែការពារ Jules Kounde គឺជាគោលដៅមួយរបស់ Barcelona សម្រាប់រដូវកាលក្រោយ ខណៈដែលក្លឹបនៅតំបន់កាតាឡាន់មួយនេះ ចង់ពង្រឹងតំបន់ការពារ។ បច្ចុប្បន្ននេះពួកគេមាន Andreas Christensen ក្នុងដៃរួចទៅហើយ ដែលជាការចុះហត្ថលេខានឹងត្រៀមប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែពួកគេចង់បានខ្សែការពារកណ្តាលម្នាក់ទៀត ដោយសារពួកគេអាចនិងបាត់បង Clement Lenglet និង Samuel Umtiti ។ យ៉ាងណាមិញអនាគតរបស់ខ្សែការពារ Gerard Pique ក៏មិនប្រាកដប្រជាដែរ ហើយគេប្រហែលជាមិនមែនជាកីឡាករដែលឋិតនៅជម្រើសដំបូងរបស់ ... -
Haller ជាមុខសញ្ញារបស់ Dortmund បន្ទាប់ពីលក់ Haaland ចេញ
ក្លឹប Borussia Dortmund គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sebastian Haller ពី Ajax ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 36 លានអឺរ៉ូនេះយោងតាមប្រភពបានប្រាប់ ESPN ។ ខ្សែប្រយុទ្ធ Haller វ័យ 27 ឆ្នាំបានក្លាយជាមុខសញ្ញារបស់ Dortmund បន្ទាប់ពីការចាកចេញរបស់ Erling Haaland ទៅ Manchester City ក្នុងតម្លៃ ... -
ជម្រុះថ្នាក់ជាតិពានសម្ដេចតេជោជើងទី១ជុំដំបូង ក្រុមភ្ញៀវឈ្នះទាំងអស់
ការប្រកួតបាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំដំបូង ជម្រុះថ្នាក់ជាតិ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលមានការប្រកួតចំនួន៣គូ ឃើញថា ក្រុមក្រៅដីបានទទួលជ័យជម្នះទាំង៣។ ជាក់ស្ដែង ក្រុមឫទ្ធិសែនបានចាញ់កោះកុងអេហ្វស៊ី ២ទល់នឹង៣, ឧត្តរមានជ័យ ចាញ់អាយអេសអាយដង្កោសែនជ័យ ១ទល់នឹង៣ និងកំពតចាញ់ព្រៃវែង ២ទល់នឹង៥។ សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី២២ ខែមិថុនា នេះ ភ្នំពេញហ្គាឡាក់ស៊ី ទទួលអាស៊ីអឺរ៉ុបយូណាយធីត, ... -
ចប់ពីអាជីពជាកីឡាករភ្លាម Tevez បានការងារគ្រូភ្លែត
Carlos Tevez បានជំហានមួយកម្រិតទៀតក្នុងអាជីពបាល់ទាត់ ដោយវិវឌ្ឍខ្លួនជាគ្រូបង្គោលក្លិប Rosario Central នៅលីគកំពូលអាហ្សង់ទីន។ “Carlos Tevez នឹងក្លាយជាគ្រូបង្គោល Rosario Central”។ នេះជាការបញ្ជាក់លើគេហទំព័ររបស់ក្លិប។ អតីតខ្សែប្រយុទ្ធ Manchester United និង Manchester City បានចុះកិច្ចសន្យា១២ខែនៅ Rosario ដែលជាក្រុមបញ្ចប់នៅលេខ១៦រដូវកាលមុន។ គួរដែរថា Carlos Tevez បានចូលនិវត្តន៍ពីតួនាទីជាកីឡាករនៅដើមខែមិថុនា ... -
Liverpool ព្រមលក់ Minamino ឲ្យ Monaco
Liverpool បានព្រមព្រៀងលក់ Takumi Minamino ទៅ AS Monaco ក្នុងតម្លៃ១៥លាន៥សែនផោន។ ក្លិបនៅលីគកំពូលបារាំងស្ថិតក្នុងចំណោមបេក្ខជនដែលមានចំណាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនេះដែល Liverpool បានទិញពី Red Bull Salzburg ក្នុងតម្លៃ៧លានផោនកាលខែមករា ឆ្នាំ២០២០។ គេរកបាន១៤គ្រាប់ពីការចូលលេង៥៥ប្រកួត និងជា Top Scorers ក្នុងកម្រិត Cup របស់ Liverpool រដូវកាលមុន។ គ្រាប់បាល់របស់គេពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការក្រសោបពាន ... -
ទីផ្សារដោះដូរកីឡាករលីគ២ចាប់ផ្ដើមចុងសប្ដាហ៍
ទីផ្សារដោះដូរកីឡាករ ជើងទី២ League 2 នឹងចាប់ផ្ដើមពីថ្ងៃទី២៤ មិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ក្រុមនីមួយៗអាចប្ដូរកីឡាករក្នុងស្រុកបាន៣នាក់ និងបរទេស២នាក់។ គិតមកទល់ពេលនេះ កីឡាករមួយចំនួនក៏បានផ្លាស់ប្ដូរទៅកាន់ក្លិបផ្សេងៗហើយដែរ។ ជាក់ស្ដែង ក្រុមអាយអេសអាយដង្កោសែនជ័យ, កោះកុងអេហ្វស៊ី, ព្រៃវែងអេហ្វស៊ី និងក្រុមមួយចំនួនទៀតក៏បានផ្លាស់ប្ដូរកីឡាករជាបណ្ដើរៗ៕