• 591
    0

    បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនឲ្យដឹងថា អ្នកចាំទី ហ៊ុល គឹមហ៊ុយ និងក្រុមការងារគ្រូបង្វឹកមួយចំនួននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់អាចវិលត្រលប់មកមាតុភូមិកំណើតនៅឡើយទេ ដោយសារតែពួកគេបានតេស្ដឃើញវិជ្ជមានកូវីដ១៩។ ហេតុនេះហើយសមាជិកជម្រើសជាតិកម្ពុជាខាងលើត្រូវបន្តស្នាក់នៅប្រទេសឥណ្ឌាទាល់តែសះស្បើយ ទើបអាចហោះមកកម្ពុជាវិញបាន។ គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា។ ក្នុងរូបភាពនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេក៏មិនបានឃើញសមាជិកមួយចំនួនដែរ។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយទេ៕
  • 885
    0

    អតីតប្រធានក្រុម Man City លោក Vincent Kompany ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី Burnley សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ ​2022-23តទៅ បន្ទាប់ពីលោកចាកចេញពីតួនាទីជាអ្នកចាត់ការក្លិបបែលហ្ស៊ីក Anderlecht។ បុរសវ័យ៣៦ឆ្នាំបានចាកចេញពី Anderlecht ដោយការព្រមព្រៀងគ្នា បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីគ និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian Cup។ លោកបានធ្វើជាអ្នកគ្រប់គ្រងតាំងពីខែសីហា ឆ្នាំ២០២០។ ​ សម្រាប់លោក​ Kampnay ទើប​តែ​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ដោយ​ផ្ទាល់​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ដោយ​ធ្លាប់​ដឹកនាំ​ Anderlecht ...
  • 1661
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានរងបរាជ័យធ្ងន់កលើកដំបូងលើដីខ្លួនឯងចាប់តាំងពីឆ្នាំ១៩២៨មក ក្រោយចាញ់ហុងគ្រី ដោយលទ្ធផល ០ទល់នឹង៤ ក្នុងការប្រកួត UEFA Nations League ពូល A3។ ដូច្នេះក្រុមអង់គ្លេសឆ្លងកាត់៤ប្រកួតហើយ ដោយមិនឈ្នះសោះ និងជាលើកទី១ចាប់តាំងពីឆ្នាំ២០១៤។ នេះជាកង្វល់មួយសម្រាប់ក្រុមរហស្សនាមតោកំណាចមុនព្រឹត្តិការណ៍ FIFA World Cup 2022 ចូលមកដល់។ ហុងគ្រីដែលស្ថិតលើកំពូលតារាងក្នុងពូលដែលមានអាល្លឺម៉ង់ និងអ៊ីតាលី។ ពួកគេមានការរៀបចំយ៉ាងល្អ ហើយនេះជាជ័យជម្នះលើដីអង់គ្លេសជាលើកទី២ ដោយលើកទី១បានឈ្នះអង់គ្លេស ៦ទល់នឹង៣ នៅ ...
  • 1659
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកាទទួលបានកៅអីទៅចូលរួម FIFA World Cup 2022 នៅប្រទេសកាតារ ក្រោយឈ្នះន័រវេហ្សេឡង់ ១ទល់នឹង០។ Joel Campbell អតីតខ្សែប្រយុទ្ធ Arsenal ជាអ្នករកបានគ្រាប់បញ្ចូលទីជ័យជម្នះក្នុងនាទីទី០៣។ FIFA World Cup នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែមីនា ហើយកូស្តារីកានឹងប៉ះក្រុមជើងឯក២០១០អេស្ប៉ាញក្នុងប្រកួតដំបូងរបស់ពួកគេក្នុងពូល E នៅថ្ងៃទី២៣ ខែវិច្ឆិកា ហើយបន្តជួបអាល្លឺម៉ង់ និងជប៉ុន។ ដូច្នេះកូស្តារីកាបានឡើងដល់ជុំចុងក្រោយ៣លើកជាប់គ្នា ក្នុងចំណោមការបង្ហាញខ្លួន៦ដង៕
  • 1019
    0

    Man City បានទិញយក Haaland  ដោយទិញផ្ដាច់កុងត្រា ដោយចំណាយជាង ៦៣លានដុល្លារ។ នៅក្នុងការបង្ហាញខ្លួនជាផ្លូវការអោយ Man City កីឡាករ Erling Haaland បានប្រាប់មូលហេតុដែលធ្វើអោយខ្លួនផ្លាស់មកកាន់ក្លិបមេឃខៀវ គឺដោយសារមានឳពុកខ្លួនជាចំណែកមួយជួយជម្រុញរូបគេ។ Haaland បាននិយាយថា “ជាដំបូងគឺដោយសារតែឳពុករបស់ខ្ញុំជាចំណែកក្នុងរឿងផ្ទេរមកនេះ។ ដូចដឹងស្រាប់ ខ្ញុំកើតនៅអង់គ្លេស ខ្ញុំជាអ្នកគាំទ្ររបស់ក្លឹបហ្នឹងពេញមួយជីវិតរបស់ខ្ញុំទៅហើយ អញ្ចឹងហើយខ្ញុំដឹងច្រើនពីក្លឹបនេះ។” Haaland បន្តថា “ជាចុងក្រោយទៀតគឺមាន២ចំណុចទៀតដែលធ្វើខ្ញុំសម្រេចបែបហ្នឹងគឺទី១ ខ្ញុំមានអារម្មណ៍ថា ...
  • 2870
    0

    ខ្សែការពារ Marcelo បានបង្ហាញភាពសោកសៅ ក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីរូបគេបានចូលរួមពិធីលាលែងពីសមាជិក Real Madrid ជាផ្លូវការ ប៉ុន្តែនិយាយថា រូបគេនឹងមិនទាន់គិតពីការចូលនិវត្តន៍នៅឡើយទេ នឹងនៅតែបន្តលេងជាច្រើនឆ្នាំទៀត។ នៅក្នុងពិធីលាលែងដែលរៀបចំដោយ Real Madrid នោះ កីឡាករអេស្ប៉ាញ បានអោយដឹងថា “ខ្ញុំមិនគិតព្រួយបារម្ភច្រើនពីអនាគតនោះទេ ដោយខ្ញុំចូលចិត្តជីវិតក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែការចាកចេញពី Real Madrid គឺជារឿងពិបាកបំផុត ព្រោះទីនេះគឺជាក្លិបដែលខ្ញុំបានលេងស្ទើរពេញមួយអាជីពទៅហើយ។” កីឡាករវ័យ៣៤ឆ្នាំ ក៏អះអាងដែរថា ...
  • 2929
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១ដែលបានកក់កៅអីចូលរួមជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះប៉េរូ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្នុងវគ្គ play-off ឆ្លងទ្វីប។ អ្នកចាំទី Andrew Redmayne ដែលចូលជំនួស Mat Ryan មុនការទាត់កាត់សេចក្ដី បានក្លាយជាវីរបុរសដោយការសង្គ្រោះបាល់ពីការស៊ុតដោយ Alex Valera។ នេះជាការបង្ហាញខ្លួនក្នុងជុំចុងក្រោយនៅ FIFA World Cup ជាលើកទី៥ជាប់ៗគ្នា ...
  • 715
    0

    វី ច័ន្ទដារ៉ា, សាន ចំរ៉ុង និងអេល តហៀត ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទប្រកាសចែកផ្លូវហើយនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា នេះ។ ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែក ចំរ៉ុង វិញបានផ្លាស់ពីអាស៊ីអឺរ៉ុបយូណាយធីត នៅដើមរដូវកាល២០២២។ អ្នកទាំង៣មិនសូវមានឱកាសបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលនេះ។ ដោយឡែក ក្រុមហៅកាត់ថា Tiffy Army បាននាំចូលអ្នកចាំទី ជា ...
  • 726
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងប៉ះកម្ពុជាក្នុងការប្រកួតចុងក្រោយប្រចាំពូល D នៃវគ្គជម្រុះ AFC Asian Cup 2023 នៅថ្ងៃអង្គារ ទី១៤ ខែឧសភា។ ក្រុមទាំង២សុទ្ធតែចាញ់ដូចគ្នានៅ២ប្រកួតដំបូង ដូច្នេះត្រូវអស់ឱកាសទៅជុំចុងក្រោយ។ លោក Anoush Dastgir គ្រូបង្គោលក្រុមអាហ្វហ្គានីស្ថានសង្ឃឹមថា ក្រុមរបស់លោកនឹងអាចបញ្ចប់នៅចំណាត់ថ្នាក់លើកម្ពុជា ក្រោយចាញ់២ប្រកួតដំបូងក្នុងពូល ដោយលទ្ធផលប្រផុតប្រផើយ។ “ពិបាកមែន ព្រោះអីយើងមកនេះដើម្បីជម្រុះឲ្យជាប់។ យើងអន់ចិត្តមែន ហើយបរិយាកាសក៏មិនសូវល្អ ក្រោយចាញ់ឥណ្ឌា។ ឥឡូវយើងព្យាយាមរៀបចំឲ្យបានល្អសម្រាប់ការប្រកួតចុងក្រោយ។ ...
  • 679
    0

    លោក Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Kristijan Bistrović នៃក្របខណ្ឌកំពូលតួកគី លើកិច្ចសន្យាមួយឆ្នាំ។ គ្រូបង្វឹកវ័យ៤៣ឆ្នាំត្រូវបានដកពីតំណែងគ្រូបង្គោល Juventus ក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយឈ្នះពាន Coppa Italia និង Super Cup។ លោក Pirlo ធ្លាប់លេងនៅ Inter Milan, AC Milan និង Juventus ...