• 2973
    0

    Liverpool បានបដិសេធការចរចាពីសំណាក់ Bayern Munich ជាលើកទី២ដែលមានបំណងទិញ Sadio Mane ត្រឹម៣០លានផោន។   សារព័ត៌មាន the Times សង្កត់ធ្ងន់ថា នេះជាសំណើដែលមិនគួរឲ្យជឿ។ ទន្ទឹមនឹងនេះ Bayern Munich បញ្ជាក់ថា បើចង់បានលុយថែមទៀត ទាល់តែ Mane ជួយក្រុមឈ្នះ UEFA Champions League ហើយរូបគេត្រូវតែឈ្នះបានបាល់មាសចំនួន៣។ ...
  • 657
    0

    ការចាប់ពូលសម្រាប់ព្រឹត្តិការណ៍ AFF U16 Championship ឬ ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៦ឆ្នាំត្រូវបានធ្វើឡើងរួចនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា នេះ។ ជាលទ្ធផលពីការចាប់ពូល កម្ពុជាស្ថិតនៅពូល C ជាមួយអូស្ត្រាលី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ដល់ថ្ងៃទី១៨ ខែសីហា ដែលមានឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។ ចំណែកការប្រកួត AFF U19 Championship 2022 ឬជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំវិញ ...
  • 596
    0

    ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា ក្លិបBayern Munich គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ ជាជាងទុករូបគេរហូតដល់ផុតកិច្ចសន្យា។ យ៉ាងណា កីឡាករប៉ូឡូញក៏បានអះអាថា មិនបានបង្ខំក្លិបឱ្យសម្រេចពីអនាគតគេឡើយ។ ជាមួយដំណឹង Barcelona ចាប់អារម្មណ៍នាំយកទៅចូលរួមរដូវកាលក្រោយនាទឹកដីអេស្ប៉ាញ Lewandowski ក៏បានប្រកាសចង់ចាកចេញពីក្លិបអាល្លឺម៉ង់ ជាជាងបន្តកិច្ចសន្យាថ្មី ខណៈកិច្ចសន្យាចាស់នៅសល់មួយឆ្នាំប៉ុណ្ណោះ។​ និយាយប្រាប់ទៅកាន់កាសែត Bild កីឡាករវ័យ៣៣ឆ្នាំ បានផ្តាំទៅកាន់ក្លិប Bayern Munich ថា ក្លិបគួរអនុញ្ញាតឱ្យគេចាកចេញ ...
  • 585
    0

    អតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Sepp Blatter និង អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Michel Platini បានចូលបង្ហាញខ្លួនក្នុងតុលាការនាប្រទេសស្វីស ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ អំឡុងពេលការកាន់តំណែងរបស់ពួកគេនៅស្ថាប័នបាល់ទាត់អន្តរជាតិ។ ព្រះរាជអាជ្ញាប្រទេសស្វីសបានចោទប្រកាន់អ្នកទាំងពីរ ដែលធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យបាល់ទាត់ពីការរៀបចំបញ្ចេញប្រាក់ ពីរលានស្វ៊ីសហ្វ្រង់ពីស្ថាប័ន FIFA ទៅអោយលោក Platini ក្នុងឆ្នាំ២០១១។ ដោយសារករណីនេះ លោក Sepp Blatter ជនជាតិស្វីស ...
  • 539
    0

    ខ្សែ​បម្រើ​ Luka Modric បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid រយៈពេល​១ឆ្នាំ​ គឺនៅរហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។ ការប្រកាសបន្តកុងត្រាថ្មីនេះ បានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកីឡាករក្រូអាត វ័យ៣៦ឆ្នាំ បានឈ្នះពានរង្វាន់ Champions League ទី៥ ជាមួយក្រុមជើងឯកអេស្ប៉ាញ បន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំមកហើយ។   នេះក៏ជាឆ្នាំទី២ជាប់គ្នាហើយ ដែល Luka Modric បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី ១ឆ្នាំទៀត ...
  • 1209
    0

    លោក ប៉ែន ផាត អតីតខ្សែម្រើជម្រើសជាតិកម្ពុជាអំឡុងសម័យសង្គមរាស្ត្រនិយម និងសាធារណដ្ឋខ្មែរមើលឃើញថា ការលេងផ្ដោតលើការពារច្រើន ដល់ថ្នាក់៨នាក់ទៅហើយនោះពីក្រុមកម្ពុជា នឹងមិនមានប្រសិទ្ធភាពទេ។ អតីតកីឡាករក្លិប Rajpracha រូបនេះបានសរសេរថា “៖សុំទោសទៅបើគោព្រៃយើងលេង ការពារ ៨ នាក់ បានបាល់បោះផ្លោងអោយខ្សែ ប្រយុទ្ទ មានតែម្នាក់ ឫពីរ នោះ ទៅលេងណាក៏ពិបាក់ឈ្នះគេ ដែរ ? ហើយអត់មានប្រយុទ្ទស្លាប អត់មានខ្សែការពារស្លាប ?លេងតែបោះអោយរត់ ...
  • 992
    0

    សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា បានផ្ញើលិខិតសូមអភ័យទោសដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ និងត្រូវបានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា។ ភាគីឥណ្ឌាបានសូមទោសចំពោះភាពមិនរលូននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឥណ្ឌារកឃើញថា ភ្លេងជាតិកម្ពុជាដែលមិនត្រូវបានចាក់ទាន់ពេលនោះ មកពីបញ្ហាស្គ្រីន។ គួររំឭកថា ក្រុមកម្ពុជាបានរង់ចាំប្រហែល៤នាទីដើម្បីគោរពភ្លេងជាតិខ្លួន ទម្រាំតែបានឮ។ ដល់ពេលភ្លេងជាតិម្ចាស់ផ្ទះឥណ្ឌាវិញ បែរជាដំណើរការបានយ៉ាងរលូន។ សូម្បីតែលោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ក៏ស្រឡាំងកាំងដែរពីបញ្ហានេះ។ តាមពិតទៅ មុនការប្រកួត ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន​ផ្ញើលិខិតទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ីរឿងដាក់ទង់ជាតិកម្ពុជាខុស។ ...
  • 1045
    0

    ខ្សែប្រយុទ្ធ Kylian Mbappe បាន​ក្លាយជា​កីឡាករ​បាល់ទាត់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក គិតត្រឹមឆ្នាំ២០២២នេះ។ របាយការណ៍ពីអង្គភាព CIES Football Observatory បានស្រាវជ្រាវ កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់លើលោក ដោយក្នុងនោះ កីឡាករបារាំង Mbappe កីឡាករប្រេស៊ីល Vinicius Jr និង Haaland របស់ន័រវែសឈរលើគេក្នុងតារាង។ Mbappe វ័យ២៣ឆ្នាំ ដែលបានច្រានចោលការផ្លាស់ទៅ Real Madrid ...
  • 1152
    0

    ការប្រកួតជម្រុះ AFC Asian Cup 2023 ប្រចាំពូល D ដែលមានឥណ្ឌាជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី០៨ ខែមិថុនា។ ម្ចាស់ផ្ទះឥណ្ឌា ត្រូវប៉ះកម្ពុជា ហើយកម្ពុជាត្រូវបន្តការប្រកួត ដោយត្រូវប៉ះហុងកុង នៅថ្ងៃទី១១ និងអាហ្វហ្គានីស្ថាន ថ្ងៃទី១៤។ មុនការប្រកួតផ្លូវការចូលមកដល់ យើងទៅចាប់អារម្មណ៍ការព័ត៌មានទូទៅជុំវិញក្រុមម្ចាស់ផ្ទះឥណ្ឌា។ ការប្រកួតនេះក៏នឹងបង្ហាញពីការលេងផ្ទះជាលើកដំបូងរបស់ក្រុម Blue Tigers ក្នុងរយៈពេលជិតបីឆ្នាំ។ ការប្រកួតចុងក្រោយរបស់ឥណ្ឌាលើដីខ្លួនកើតឡើងក្នុងរយៈពេលជិត៣ឆ្នាំមុន ដែលកាលណោះពួកគេបានស្មើ ១-១ ...
  • 686
    0

    ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការបន្តកិច្ចសន្យាថ្មីដល់សមាជិកស្នូល២រូប គឺខ្សែការពារ សារ៉េត គ្រីយ៉ា និងខ្សែបម្រើ ជា សំណាង នៅថ្ងៃពុធ ទី០៨ ខែមិថុនា នេះ។ អ្នកទាំង២សុទ្ធតែកីឡាករក្នុងក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យមួយនេះតាំងពីនៅថ្នាលយុវជនម្ល៉េះ។ សារ៉េត គ្រីយ៉ា បានចូលក្រុមធំព្រះខ័នរាជស្វាយរៀងដំបូងនៅឆ្នាំ២០១៣ និងរួមចំណែកបានជើងឯកលីគកំពូល ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន កន្លងមក។ គេជាប់ក្រុមធំជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០១៧។ ចំណែក ជា សំណាង វិញជាប់ក្រុមធំឆ្នាំ២០១០ និងជម្រើសជាតិក្រុមធំ ...