Kompany ក្លាយជាក្បាលម៉ាសុីថ្មីរបស់ក្លឹប Burnley
អតីតប្រធានក្រុម Man City លោក Vincent Kompany ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី Burnley សម្រាប់រដូវកាលថ្មីឆ្នាំ 2022-23តទៅ បន្ទាប់ពីលោកចាកចេញពីតួនាទីជាអ្នកចាត់ការក្លិបបែលហ្ស៊ីក Anderlecht។
បុរសវ័យ៣៦ឆ្នាំបានចាកចេញពី Anderlecht ដោយការព្រមព្រៀងគ្នា បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីគ និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian Cup។ លោកបានធ្វើជាអ្នកគ្រប់គ្រងតាំងពីខែសីហា ឆ្នាំ២០២០។
សម្រាប់លោក Kampnay ទើបតែមានបទពិសោធន៍ដឹកនាំក្លឹបដោយផ្ទាល់រយៈពេល២ឆ្នាំកន្លងទៅនេះប៉ុណ្ណោះដោយធ្លាប់ដឹកនាំ Anderlecht និងបន្តអាជីពនេះនៅ Burnley។
The Nightmare