• 3048
    0

    អាជីពរបស់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំអាចនិងត្រូវបញ្ចប់នៅទឹកដីអ៊ីតាលី ក្រោយពីរូបគេរងរបស់ធ្ងន់ធ្ងរអំឡុងពេលធ្វើការហ្វឹកហ្វាត់កាលពីថ្ងៃច័ន្ទកន្លងទៅ។ របួសលើកនេះអាចនិងធ្វើអោយ Zlatan Ibrahimovic ត្រូវការសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសនេះ ខណៈដែលកួបផ្សំនិងវ័យកាន់តែច្រើនអាចនិងធ្វើអោយខ្សែប្រយុទ្ធជនជាតិស៊ុយអ៊ែតពិចារណាក្នុងការចូលនិវត្តន៏។ តាមរបាយការណ៏សារព័តមានខ្សែប្រយុទ្ធរបស់ AC Milan បានរងរបួសកំភួនជើងនៅផ្នែកខាងក្រោមអំឡុងពេលហ្វឹកហាត់ ហើយតាមការស្កានក្នុងមន្ទីរពិសោធន៏េវាអាចនិងប៉ះពាល់ដល់សសៃពួរ Achilles។ ការផ្លាស់មកលេងអោយ AC Milan ក្នុងក្របខ័ណ្ឌ Serie A លើកនេះគឺជាការផ្លាស់ប្តូរដោយគ្មានតំលៃខ្លួនក្រោមកុងត្រារហូតដល់ចប់រដូវកាល ហើយកាលពីប៉ុន្មានសប្តាហ៏មុនក្រុម Bologna តាមរយៈប្រធានក្លឹបលោក Sinisa Mihajlovic ក៏បានទាក់ទងទៅ ...
  • 9397
    0

    កាលពី២សប្តាហ៍មុន ពុកម៉ែ បងប្អូន ប្រហែលជានៅចាំព្រឹត្តិការណ៍ដ៍ជក់ចិត្តនាសង្វៀនឯកភ្នំ ក្នុងទឹកដីខេត្តបាត់ដំបង រវាងការប្រកួត ខាំខ្លានាង និង សុខ រិទ្ធ ព្រោះការប្រកួតរបស់គុនខ្មែរទាំង២រូបនេះធ្វើឲ្យមហាជនដែលនិយមគាំទ្រទស្សនាការប្រកួតគុនខ្មែរសរសើរមិនដាច់ពីមាត់ចំពោះយុទ្ធគុនខ្មែររបស់អ្នកទាំង២។ ខ្លានាង គឺជាកីឡាករគុនខ្មែរដែលប្រកួតលើប្រភេទទំងន់រុយ ពោលគឺចន្លោះពី៥១ទៅ៥៤គីឡូក្រាម ភាគច្រើនការប្រកួតរបស់កីឡាករនៅក្លឹបរ៉ាហាប់ស្វាយប៉ាក់រូបនេះ កម្របានចប់ចុងចប់ដើមពេញ៥ទឹកណាស់ ដោយដៃគូភាគច្រើនសន្លប់ក្រោយផ្លៃកែង កណ្តាប់ដៃ ទាត់ និង ជង្គង់ជាដើម ម្លោះហើយទើបកេរ្តិ៍ឈ្មោះរបស់ ខ្លានាង កំពុងត្រូវបានអ្នកនិយមគាំទ្រគុខខ្មែរស្គាល់ទាំងក្នុងនិងក្រៅប្រទេស តែអ្វីដែលគូឲ្យស្តាយនោះគឺ ការប្រកួតអន្តរជាតិធំៗនៅក្រៅប្រទេស ...
  • 1662
    0

    ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១​ ខែឧសភា ខាងមុខនេះ។ កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super ...
  • 1125
    0

    តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣  ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ដោយសារតែមានករណីឆ្លងថ្មីបន្ថែមទៀត ប៉ុន្តែ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ  ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ...
  • 4773
    0

    គុនខ្មែរ បឺត សង្ឃឹម និង វ៉ាន់ វឿន បានក្លាយជាបេក្ខភាពចុងក្រោយដណ្តើមខ្សែក្រវាត់និងលុយ២០លានរៀល ក្រោយតស៊ូជាច្រើនខែក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ដែលមានក្រុមអ្នកប្រយុទ្ធគុនខ្មែរសរុប ១៦រូបបានចូលរួមធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញលើប្រភេទទំងន់៥៧គីឡូក្រាមតាមមណ្ឌលខេត្ត សៀមរាប បាត់ដំបង កំពង់ធំ និង កំពង់ចាម ។ បឺត សង្ឃឹម និង វាន់ វឿន ជាបេក្ខភាពដែលត្រូវប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី បឺត សង្ឃឹម បានយកឈ្នះពិន្ទុលើកីឡាករ ...
  • 2144
    0

    បន្ទាប់ពីខកខានឡើងសង្វៀនជាច្រើនខែ ម្ចាស់ជើងឯកសង្វៀនគុនខ្មែររដូវកាលទី២ ធន់ ចាន់តាក់ បានវិលមកហ្វឹកហាត់វិញបានជិត៣សប្តាហ៍ហើយ។ ថ្ងៃនេះអ្វីដែលក្រុមការងារ MSR SPORT ចង់និយាយគឺ អ្នកប្រដាល់ថៃ ភិតណយ។ ទស្សនិកជនប្រហែលជាធ្លាប់ស្គាល់អ្នកប្រដាល់ក្មេងកំព្រាថៃរូបនេះហើយ ដោយរូបគេធ្លាប់មកអុកឡុកសង្វៀនគុនខ្មែរស្ទើរតែរាប់ភ្លេច ហើយកីឡាករគុនខ្មែរដែល ភិតណយ ចងចាំមិនភ្លេចគឺ យ៉េន ឌីណា ព្រោះធ្លាប់ប្រកួតចាញ់ យ៉េន ឌីណា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់។ ជាមួយគ្នានេះ បើយោងតាមសំដីរបស់ ធន់ ចាន់តាក់ ...
  • 2156
    0

    (BC-99) ខ្សែការពារ​កូន​កាត់​ កុងហ្គោ-បែលហ្ស៊ិក​ Christian Kabasele បាន​និយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូល​មេរោគ​ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បី​ចៀសវាងពី​ការកាត់ចោលទៅ​កាន់​ក្របខ័ណ្ឌ​ទី​២​។ ក្រុម​បាល់ទាត់ Watford បានចំណាយពេល៣​រដូវ​កាល​ហើយនៅ Premier League ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​កំពុង​លិច​អណ្តែត​​នេះ​ពួក​គេ​កំពុង​តែ​ឈរ​នៅ​បាតតារាងលេខ ១៧ ដែល​ជា​កន្លែង​ត្រដរ​ខ្យល់​អាច​នឹង​ធ្លាក់​ទៅ​កាន់​ក្រប​ខ័ណ្ឌ​ខាង​ក្រោម។​ ក្រុម​មួយ​នេះ​ក៏​មាន​កិឡា​ករ​ដែល​កើត​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ដោយ​កីឡាករ​​ Adrian Mariappa បានចេញ​មក​បញ្ជាក់ថារូប​គេ​គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង​ ៣ នាក់របស់ Watford និងឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង​ ...
  • 1409
    0

    ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។ ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ...
  • 5697
    0

    កីឡាករជួរគុនខ្មែរជាច្រើនត្រូវជួបគ្នាក្នុងនោះ មឿន សុខហ៊ុច ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលឈ្នះកីឡាករលំដាប់ជួរមុខ៦ប្រកួតជាប់គ្នាក្នុងកំឡុងជំងឺកូវីដ១៩ដែលបានរារាំងកីឡាករបរទេសមិនអាចមកប្រកួតបាននៅទឹកដីកម្ពុជា ។ ការឈ្នះ ឡុង សំណាង ទឹក២នៅក្នុងជំនួបលើកទី២នាព្រឹកនេះជាការឈ្នះលើកទី៦ក្នុងចំណោម៦ប្រកួតដែលអ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សបានយកឈ្នះកីឡាករដែលស្ថិតនៅលំដាប់ជួរមុខនិងធ្លាប់ប្រកួតអន្តរជាតិក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលមានដូចជា   ឡុង សំណាង ២ដង  សួន ចាន់នី ឡៅ ចិត្រា  យ៉េន ឌីណា  និង ឈាន ហុង ។ ក្នុងប្រភេទទម្ងន់នេះ ផល សោភ័ណ្ឌ ...
  • 3282
    0

    លោក ស៊ុមឆាត វ៉ាត់ឆារ៉ាវីត នាយកសមាគមកីឡាប្រដាល់អាជីពប្រទេសថៃ បានអោយដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងស្វែងរកច្រកណាមួយដើម្បីដំណើរការកម្មវិធីប្រដាល់ឡើងវិញដោយមានលក្ខខណ្ឌផ្សេងៗ ។ បើតាមការបញ្ជក់របស់លោក ស៊ុមឆាត បានអោយដឹងថាបើសិនដំណើរការកម្មវិធីប្រដាល់ឡើងវិញគឺមានលក្ខខណ្ខមួយចំនួនត្រូវអនុវត្តពោលស្រដៀងទៅនឹងកម្មវិធីប្រដាល់នៅប្រទេសកម្ពុជាដែរ ដោយមានការកំណត់មនុស្សចូលរួម និងមិនអោយមានអ្នកចូលទស្សនាផ្ទាល់ ព្រមទាំងការអនាម័យចំពោះអ្នកពាក់ព័ន្ធក្នុងកម្មវិធីផ្ទាល់ផងដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រដាល់របស់ប្រទេសថៃបានផ្អាកដំណើរតាំងពីមានការផ្ទះឡើងនៅជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងក្នុងអំឡុងចូលរួមទស្សនាកម្មវិធីប្រដាល់ធំៗក្នុងប្រទេសថៃទៀតផង ៕