Author: MSR Website
-
ខាំ ខ្លានាង បានបញ្ចេញទស្សនមួយចំនួន ក្រោយប្រកួតឈ្នះពិន្ទុលើ សុខ រិទ្ធ
កាលពី២សប្តាហ៍មុន ពុកម៉ែ បងប្អូន ប្រហែលជានៅចាំព្រឹត្តិការណ៍ដ៍ជក់ចិត្តនាសង្វៀនឯកភ្នំ ក្នុងទឹកដីខេត្តបាត់ដំបង រវាងការប្រកួត ខាំខ្លានាង និង សុខ រិទ្ធ ព្រោះការប្រកួតរបស់គុនខ្មែរទាំង២រូបនេះធ្វើឲ្យមហាជនដែលនិយមគាំទ្រទស្សនាការប្រកួតគុនខ្មែរសរសើរមិនដាច់ពីមាត់ចំពោះយុទ្ធគុនខ្មែររបស់អ្នកទាំង២។ ខ្លានាង គឺជាកីឡាករគុនខ្មែរដែលប្រកួតលើប្រភេទទំងន់រុយ ពោលគឺចន្លោះពី៥១ទៅ៥៤គីឡូក្រាម ភាគច្រើនការប្រកួតរបស់កីឡាករនៅក្លឹបរ៉ាហាប់ស្វាយប៉ាក់រូបនេះ កម្របានចប់ចុងចប់ដើមពេញ៥ទឹកណាស់ ដោយដៃគូភាគច្រើនសន្លប់ក្រោយផ្លៃកែង កណ្តាប់ដៃ ទាត់ និង ជង្គង់ជាដើម ម្លោះហើយទើបកេរ្តិ៍ឈ្មោះរបស់ ខ្លានាង កំពុងត្រូវបានអ្នកនិយមគាំទ្រគុខខ្មែរស្គាល់ទាំងក្នុងនិងក្រៅប្រទេស តែអ្វីដែលគូឲ្យស្តាយនោះគឺ ការប្រកួតអន្តរជាតិធំៗនៅក្រៅប្រទេស ... -
ខ្សែប្រយុទ្ធ Odion Ighalo ត្រៀមត្រឡប់ទៅចិនវិញនៅសប្តាហ៍នេះ ក្រោយផុតកុងត្រាខ្ចីជើងនៅ Man UTD
ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។ កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super ... -
មុននេះ! មានការប្រជុំស្តីអំពីពានលីគ និងពានសម្តេចហ៊ុនសែន
តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣ ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ដោយសារតែមានករណីឆ្លងថ្មីបន្ថែមទៀត ប៉ុន្តែ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ... -
រវាង បឺត សង្ឃឹម និង វាន់ វឿន នរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់និងលុយ២០លានពីគោជល់
គុនខ្មែរ បឺត សង្ឃឹម និង វ៉ាន់ វឿន បានក្លាយជាបេក្ខភាពចុងក្រោយដណ្តើមខ្សែក្រវាត់និងលុយ២០លានរៀល ក្រោយតស៊ូជាច្រើនខែក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ដែលមានក្រុមអ្នកប្រយុទ្ធគុនខ្មែរសរុប ១៦រូបបានចូលរួមធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញលើប្រភេទទំងន់៥៧គីឡូក្រាមតាមមណ្ឌលខេត្ត សៀមរាប បាត់ដំបង កំពង់ធំ និង កំពង់ចាម ។ បឺត សង្ឃឹម និង វាន់ វឿន ជាបេក្ខភាពដែលត្រូវប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី បឺត សង្ឃឹម បានយកឈ្នះពិន្ទុលើកីឡាករ ... -
បើកព្រំដែនពេលណា ភិតណយ ណាត់ ធន់ ចាន់តាក់ ប្រកួតពេលហ្នឹង
បន្ទាប់ពីខកខានឡើងសង្វៀនជាច្រើនខែ ម្ចាស់ជើងឯកសង្វៀនគុនខ្មែររដូវកាលទី២ ធន់ ចាន់តាក់ បានវិលមកហ្វឹកហាត់វិញបានជិត៣សប្តាហ៍ហើយ។ ថ្ងៃនេះអ្វីដែលក្រុមការងារ MSR SPORT ចង់និយាយគឺ អ្នកប្រដាល់ថៃ ភិតណយ។ ទស្សនិកជនប្រហែលជាធ្លាប់ស្គាល់អ្នកប្រដាល់ក្មេងកំព្រាថៃរូបនេះហើយ ដោយរូបគេធ្លាប់មកអុកឡុកសង្វៀនគុនខ្មែរស្ទើរតែរាប់ភ្លេច ហើយកីឡាករគុនខ្មែរដែល ភិតណយ ចងចាំមិនភ្លេចគឺ យ៉េន ឌីណា ព្រោះធ្លាប់ប្រកួតចាញ់ យ៉េន ឌីណា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់។ ជាមួយគ្នានេះ បើយោងតាមសំដីរបស់ ធន់ ចាន់តាក់ ... -
Kabasele ៖ Watford កំពុងចាក់បញ្ចូលមេរោគ Covid-19 ដើម្បីកុំអោយកាត់ចោលពី PL
(BC-99) ខ្សែការពារកូនកាត់ កុងហ្គោ-បែលហ្ស៊ិក Christian Kabasele បាននិយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូលមេរោគ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បីចៀសវាងពីការកាត់ចោលទៅកាន់ក្របខ័ណ្ឌទី២។ ក្រុមបាល់ទាត់ Watford បានចំណាយពេល៣រដូវកាលហើយនៅ Premier League ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពកំពុងលិចអណ្តែតនេះពួកគេកំពុងតែឈរនៅបាតតារាងលេខ ១៧ ដែលជាកន្លែងត្រដរខ្យល់អាចនឹងធ្លាក់ទៅកាន់ក្របខ័ណ្ឌខាងក្រោម។ ក្រុមមួយនេះក៏មានកិឡាករដែលកើតជំងឺកូរ៉ូណានេះដែរដោយកីឡាករ Adrian Mariappa បានចេញមកបញ្ជាក់ថារូបគេគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៣ នាក់របស់ Watford និងឋិតក្នុងចំណោមមនុស្សទាំង ... -
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ អាចហាត់បានខ្លះៗហើយក្រោយវះកាត់ជាង១ខែ
ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។ ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ... -
មឿន សុខហ៊ុច បន្តកំណត់ត្រាឈ្នះគុនខ្មែរ៦ប្រកួតជាប់គ្នា
កីឡាករជួរគុនខ្មែរជាច្រើនត្រូវជួបគ្នាក្នុងនោះ មឿន សុខហ៊ុច ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលឈ្នះកីឡាករលំដាប់ជួរមុខ៦ប្រកួតជាប់គ្នាក្នុងកំឡុងជំងឺកូវីដ១៩ដែលបានរារាំងកីឡាករបរទេសមិនអាចមកប្រកួតបាននៅទឹកដីកម្ពុជា ។ ការឈ្នះ ឡុង សំណាង ទឹក២នៅក្នុងជំនួបលើកទី២នាព្រឹកនេះជាការឈ្នះលើកទី៦ក្នុងចំណោម៦ប្រកួតដែលអ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សបានយកឈ្នះកីឡាករដែលស្ថិតនៅលំដាប់ជួរមុខនិងធ្លាប់ប្រកួតអន្តរជាតិក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលមានដូចជា ឡុង សំណាង ២ដង សួន ចាន់នី ឡៅ ចិត្រា យ៉េន ឌីណា និង ឈាន ហុង ។ ក្នុងប្រភេទទម្ងន់នេះ ផល សោភ័ណ្ឌ ... -
ប្រទេសថៃកំពុងរកច្រករៀបចំកម្មវិធីប្រដាល់ឡើងវិញ
លោក ស៊ុមឆាត វ៉ាត់ឆារ៉ាវីត នាយកសមាគមកីឡាប្រដាល់អាជីពប្រទេសថៃ បានអោយដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងស្វែងរកច្រកណាមួយដើម្បីដំណើរការកម្មវិធីប្រដាល់ឡើងវិញដោយមានលក្ខខណ្ឌផ្សេងៗ ។ បើតាមការបញ្ជក់របស់លោក ស៊ុមឆាត បានអោយដឹងថាបើសិនដំណើរការកម្មវិធីប្រដាល់ឡើងវិញគឺមានលក្ខខណ្ខមួយចំនួនត្រូវអនុវត្តពោលស្រដៀងទៅនឹងកម្មវិធីប្រដាល់នៅប្រទេសកម្ពុជាដែរ ដោយមានការកំណត់មនុស្សចូលរួម និងមិនអោយមានអ្នកចូលទស្សនាផ្ទាល់ ព្រមទាំងការអនាម័យចំពោះអ្នកពាក់ព័ន្ធក្នុងកម្មវិធីផ្ទាល់ផងដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រដាល់របស់ប្រទេសថៃបានផ្អាកដំណើរតាំងពីមានការផ្ទះឡើងនៅជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងក្នុងអំឡុងចូលរួមទស្សនាកម្មវិធីប្រដាល់ធំៗក្នុងប្រទេសថៃទៀតផង ៕ -
ជួបជាមួយកីឡាករ យ៉ើ មូស្លីម និង ណុប ដេវីដ ក្នុងកម្មវិធីឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ Fun Fact Football នាសប្តាហ៍នេះ
នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ផេក CTN TV ផងដែរ។ មិនខុសពីសព្វដងសម្រាប់សប្តាហ៍នេះវិញ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូបជាកីឡាករដែលកីឡាករវ័យក្មេងដែលកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អនៅលើទីលាន។ ជាពិសេសក្មុងកម្មវិធីក៏មានការលេងល្បែងបាល់ទាត់លើតុកម្សាន្តជាពិធីករចាស់វស្សាទាំង២រូបគឺលោក នី ឫទ្ធី ...