• 1159
    0

    ក្រុមចាយលុយធំនៅបារាំង Paris Saint Germain ត្រូវបានកាសែត Le10Sport ចុះផ្សាយមកថា កំពុងសម្លឹងក្នុងការផ្លាស់យកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។ អនាគតរបស់កីឡាករសញ្ជាតិហ្កាប៉ុងរូបនេះនៅទឹកដី Emirate ហាក់គ្មានពន្លឺទៀតឡើយ ក្រោយពេលគេបដិសេធមិនព្រមបន្តកុងត្រាថ្មីជាបន្តទៀត។ យ៉ាងណាក្តីប្រភពដដែលខាងលើបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំបានសម្រេចចិត្តដាក់លក់អតីតសមាជិក Borussia Dortmund ខាងលើនេះ ព្រោះមិនឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ខណៈ FC Barcelona, Inter ...
  • 1307
    0

    សហព័ន្ធបាល់ទាត់អ៉ីតាលីមានបំណងចង់បញ្ចប់ក្របខ័ណ្ឌ Serie A រដូវកាលនេះត្រឹមថ្ងៃទី២០ ខែសីហាខាងមុខ ហើយចាប់ផ្តើមរដូវកាលថ្មី២០២០/២១ នៅថ្ងៃទី១​ ខែកញ្ញាតែម្តង។ ការលើកឡើងបែបនេះគឺក្រោយពេលដែលកីឡាករទាំងអស់នៅក្របខ័ណ្ឌ Serie A ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញហាត់ជាក្រុមវិញហើយ ដោយគ្រោងត្រឡប់មកប្រកួតវិញនៅខែឧសភាខាងមុខនេះដើម្បីឱ្យចប់ចុងចប់ដើម។ យ៉ាងណាក្តី ការប្រកួតទាំងអស់នឹងត្រូវលេងដោយកីឡដ្ឋានបិទទ្វារមិនឱ្យអ្នកគាំទ្រចូលមើលឡើយ ពោលគឺរហូតដល់ឆ្នាំ២០២១ ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩នៅប្រទេសអ៊ីតាលី។ ដោយឡែកក្របខ័ណ្ឌ Serie A ក៏នឹងអាចប្រកាសរំសាយផងដែរ បើសិនជាក្លឹបនិងក្រសួងសុខាភិបាលមិនមានការព្រមព្រៀងគ្នាអំពីការធានាសុវត្ថិភាពរបស់កីឡាករ១០០%បាន។ គួររំលឹកថា ក្របខ័ណ្ឌបាល់ទាត់អ៊ីតាលីបានប្រកាសផ្អាកជាបណ្តោះអាសន្នដោយសារតែកំណើនអ្នកឆ្លងវីរុសបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានកីឡាករនិងបុគ្គលពាក់ព័ន្ធជាច្រើនក្នុងវិស័យបាល់ទាត់ក៏បានឆ្លងហើយកំពុងសម្រាកព្យាបាលជាបន្តបន្ទាប់ផងដែរ។
  • 2266
    0

    ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន បានលើកឡើងអំពីកីឡាករចាស់វស្សា គួច សុកុម្ភ: ថាគឺជាកីឡាករគំរូដ៏ល្អសំរាប់កីឡាករវ័យក្មេងជំនាន់ក្រោយយកតម្រាប់តាម នឹងចាត់ទុកជាគ្រូរបស់កីឡាករកូនកាត់បារាំងរូបនេះកាលពីនៅលេងជាមួយគ្នានាក្លិប ភ្នំពេញក្រោន ផងដែរ។ កីឡាករដែលកំពុងប្រកបអាជីពក្រៅប្រទេសរូបនេះបានរៀបរាប់ថា៖«បង គួច សុកុម្ភៈ គាត់​គឺជាវីរៈ​បុរស ​(Legend) និនិងជាគំរូល្អមួយទាំងនៅលើទីលាននិងក្រៅទីលាបាល់ទាត់ ។ គាត់​គឺជា​រៀមច្បងនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយ​គាត់​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់​កាល​លេង​នៅភ្នំពេញក្រោន​ ហើយ​គាត់​តែងធ្វើ​បែប​នេះ​ដល់​កីឡាករ​ក្មេងៗ​ក្រោយ​មក​ទៀត​»។ ថ្វីបើមានវ័យ ៣៣ឆ្នាំ ក៏ពិតមែនប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាមិនអាចខ្វះបានឡើយក្នុងតំបន់បម្រើកណ្តាល។ កុម្ភៈ គឺជាកីឡាករដែលគោរពវិន័យបំផុត នឹងមិនចេះពិសារគ្រឿងស្រវឹងឡើយ ដែលនេះជាចំណុចល្អដែលកីឡាករក្មេងៗគួរដើរតាម។ ...
  • 1823
    0

    (BC-99) កាល​ពី​ម្សិល​ម៉ិញ MSR បាន​លើក​យករួច​មក​ហើយ​នូវ​​រឿង​រ៉ាវ Hector Bellerin កីឡាករ​ Arsenal ដែល​បាន​និយាយ​ពី​ការ​ជំរុញ​និង​លើក​ទឹក​ចិត្តអោយ​រូប​គេ​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ដោយ​អតីត​មិត្ត​រួម​ក្រុម​និង​ជា​គ្រូបង្វឹក​នាពេល​បច្ចុប្បន្ន​លោក Mikel Arteta។ ​នៅ​ថ្ងៃ​នេះ​យើង​សូម​លើក​យក​ពី​តំបូន្មាន​​របស់​កីឡាករ​អេស្ប៉ាញ​វ័យ​២៥​រូប​នេះ​ប្រាប់​ដល់​កីឡាករ​​ឯ​ទៀត​នៅ Premier League វិញ​ម្តង​អោយ​គិត​គូរ​ពី​ការ​វិនិយោគ​នៅ​ថ្ងៃ​​អនាគត​ដើម្បី​ជៀស​វាង​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​។ លោក​អ្នកមិន​អាចប្រកែកបានទេ​ថាខ្សែការពាររបស់ក្រុម Arsenal ម្នាក់​នេះ​គឺជាកីឡាករដែល​លេង​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ទាន់សម័យបំផុត ជាពិសេសគឺ​នៅ Premier League តែ​ម្តង​។ ម៉ូតសំលៀកបំពាក់ប្រណិតៗ​ប្លែកៗ​គឺជាចំណូលចិត្តរបស់ Bellerin ហើយ​រូប​គេ​កំពុង​តែ​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​បាល់​ទាត់​។ ដោយ​បាន​ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារទីផ្សារ ...
  • 2894
    0

    ក្រោយទទួលដំណឹងមកថាសិស្សប្អូន វង្ស វិឆ័យ ចាញ់មិនទាន់អស់ចិត្ត រឿង សោភ័ណ្ឌ បានបង្ហើបថារូបគេទទួលបានគ្រប់ពេលបើសិនចង់ប៉ះគ្នាម្តងទៀតពេលណាក៏បាន ។ ដៃភ្លើងជើងរន្ទះ បានបញ្ជាក់ថា ក្នុងនាមជារៀមច្បងអាចស្វាគមន៍គ្រប់ពេល បើសិន វិឆ័យ គាត់មិនទាន់អស់ចិត្តក្នុងការប្រកួតចាញ់កាលពីប៉ះគ្នាលើកទី១នាសង្វៀន CNC កាលពីចុង សប្តាហ៍កន្លងទៅ ។ សោភ័ណ្ឌ បន្ថែមថា ខ្ញុំមិនមែនមានអំនួតអ្វីនោះទេ ប៉ុន្តែក្នុងនាមជាកីឡាករត្រូវតែទទួលការប្រកួតបើសិនគេចង់ប៉ះជាមួយហើយឈ្នះរឺចាញ់ជារឿងកីឡា ដូចនេះសម្រាប់ វិឆ័យ មិនថា គាត់ជាកីឡាករល្អប៉ុណ្ណានោះទេ ...
  • 1090
    0

    ខ្សែបម្រើ Dele Alli បានត្រឡប់មកហ្វឹកហាត់វិញហើយជាមួយ Tottenham Hotspurs នៅថ្ងៃនេះ ក្រោយពីត្រូវបានចោរភ្ជង់កាបិតចូល​​​ប្លន់ដល់ផ្ទះកាលពីពេលថ្មីៗនេះ។ ក្លឹបទាំងអស់នៅក្របខ័ណ្ឌ Premier League បានព្រមព្រៀងគ្នាក្នុងការត្រឡប់មកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះ ខណៈការហ្វឹកហាត់គឺធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយតូច ពោលគឺហាត់ជាក្រុមដែលមានសមាជិកក្រោម១០នាក់តែប៉ុណ្ណោះ។ គួរឱ្យដឹងថា តាមរបាយការណ៍បានចុះផ្សាយថា បុរស​២​នាក់​​បាន​ចូល​ទៅ​កាន់​ផ្ទះ​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ឡុងដ៏ ដោយលួច​បានអស់​គ្រឿង​​មាន​តម្លៃ​​មួយ​ចំនួន រួមជាមួយ​​នាឡិកា​ដៃ​ដែលមានតម្លៃថ្លៃៗជាច្រើនផង​ដែរ។  
  • 1054
    0

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bild របស់អាល្លឺម៉ង់បាននិយាយថា ប្រធានក្រុម Marco Reus អាចនឹងអវត្តមានជាមួយ Borussia Dortmund ដល់ចប់រដូវកាលនេះដោយសារតែបញ្ហារបួស។ សមាជិកក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ខាងលើនេះក៏បានអវត្តមានក្នុងការត្រឡប់មកវិញរបស់ក្របខ័ណ្ឌ Bundesliga កាលពីសប្តាហ៍មុនទល់នឹង Schalke 04 ផងដែរ។ គួររំលឹកថា កីឡាករវ័យ៣០ឆ្នាំរូបបានរងរបួសកាលពី៣ខែមុន ដោយឥឡូវនេះរូបគេកំពុងតែសម្រាកព្យាបាលនិងហ្វឹកហាត់ឯកជននៅផ្ទះដោយខ្លួនឯង។​
  • 1115
    0

    តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣  ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ទោះបីអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសកម្ពុជាបានជាអស់យ៉ាងណាក្តី ខណៈការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា Metfone Cambodian League ត្រូវបានផ្អាកជាបណ្ដោះអាសន្នតាំងពីចប់សប្ដាហ៍ទី៥ កាលពីពាក់កណ្ដាលខែមីនា រួមទាំងពានរង្វាន់សម្តេច ហ៊ុន សែន ។ សូមរំលឹកថា នេះជាកិច្ចប្រជុំលើកទី២ហើយ បន្ទាប់ពីលើកទី១បានធ្វើឡើងនៅថ្ងៃទី០៤ ...
  • 1073
    0

    នៅសល់តែជាង ១០ថ្ងៃទៀតសកម្មភាពកីឡាក្នុងចក្រភពអង់គ្លេសនិងត្រូវបើកដំណើរការឡើងវិញ ជាពិសេសបាល់ទាត់ Premier League ដែលប្រិយមិត្តទូទាំងពិភពលោកកំពុងទន្ទឹងរងចាំ ក៏អាចវិលត្រឡប់មកវិញអំឡុងខែមិថុនាខាងមុខនេះដែរ។ ប៉ុន្តែថ្មីៗនេះ ដើម្បីជាការរៀបចំអោយមានការប្រកួតឡើងវិញ គេបានធ្វើតេស្តលើមនុស្សចំនួន ៧៤៨នាក់ដែលជាអ្នកពាក់ព័ន្ធនៃដំណើរការ Premier League អោយអស់សង្ស័យថាពួកគេពិតជាគ្មានផ្ទុកវីរុស Covid19 ស្រាប់តែទទួលបានលទ្ធផលវិជ្ចមានលើមនុស្ស ៦នាក់ទៅវិញ។ ពួកគេទាំង ៦នាក់ដែលផ្ទុកវីរុស Covid19 មិនត្រូវបានគេបញ្ចាក់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាពួកគេទាំង៦នាក់មកពីក្លឹបចំនួន៣ប៉ុណ្ណោះ។បច្ចុប្បន្នគេកំពុងតាមដានបន្តលើករណីនេះ​ ដោយមនុស្សដែលជាប់ពាក់ព័ន្ធនិងអ្នកទាំង៦កំពុងត្រូវបានគេនាំយកមកធ្វើតេស្តស្វែងរក Covid19 បន្តទៀត។ នេះជារឿងកាន់តែស្មុគស្មាញសំរាប់ ...
  • 2325
    0

    ក្រោយបាត់មុខជាង៣ខែអ្នកប្រដាល់ចិត្តសឿង ធន់ ចាន់តាក់ បានវិលមកហាត់វិញបានរយៈពេល២សប្តាហ៍មកហើយ ប៉ុន្តែរូបគេមិនទាន់ទទួលយកការប្រកួតពីសង្វៀនណាមួយនោះឡើយ ។ កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា ដោយសារខានរឿងយូរ ដូចនេះខ្ញុំត្រូវការពេលវេលា ហ្វឹកហាត់អោយបានពេញលិញល្អជាមុនសិនទើបទទួលបានការប្រកួត ពីព្រោះបារម្ភឡើងទៅប្រកួត ធ្វើមិនល្អធ្វើអោយអ្នកគាំទ្ររិះគន់រឺប៉ះពាល់ដល់កតិ្តយសដែលធ្លាប់ប្រកួតកន្លងមក ។ ម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ បន្ថែមថា ទម្ងន់របស់ខ្ញុំមិនឡើងនោះទេ ព្រោះខ្ញុំហាត់ខ្លះៗពេល សម្រាកនៅផ្ទះ ហើយមកក្លិបខ្ញុំហាត់បាន២សប្តាហ៍ហើយ ដូចនេះប្រហែលដាច់ខែ ឧសភា នេះខ្ញុំនឹង អោយលោកគ្រូដាក់ឈ្មោះប្រកួតវិញ ...