Author: MSR Website
-
លទ្ធផលអ្នកឈ្នះរង្វាន់ទាំង៥រូបពី Pi Pay Cambodia Fantasy សប្តាហ៍ទី១៧
ក្រោយការប្រកួតសប្តាហ៍ទី១៧នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ដោយឡែកសម្រាប់ប្រិយមិត្តដែលទទួលបានលេខ១គឺបានទៅលើក្រុម Battambang Wanderer ដែលមាន Manager ឈ្មោះ Rak San ទទួលបាន៧៧ពិន្ទុ។ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay ... -
លោកគ្រូ ធន់ សុភា ប្រាប់អំពីមូលហេតុដែល ម៉ឺុន សុភា ដកខ្លួនចេញពីការប្រកួតWorld Kun Khmer
បន្ទាប់ពីបានដកឈ្មោះចេញពីការប្រកួតព្រឹតិ្តការណ៍នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ, លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់របស់កីឡាករគុនខ្មែរ ម៉ឺន សុភា លោកគ្រូបានឲ្យដឹងថា៖ មូលហេតុដែលកូនសិស្សរបស់លោកត្រូវបានដកឈ្មោះចេញពីព្រឹត្តិការ World Kun Khmer ដោយសារតែជង្គង់របស់គេបានរើឡើងវិញ ពោលគឺចាប់ផ្តើមឈឺចុកចាប់សារជាថ្មី ក្រោយពីរូបគេបានឡើងប្រកួតគូមិត្តភាពអន្តរជាតិកាលពីប៉ុន្មានសប្តាហ៍មុននោះ។ គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា បានខកខានឡើងសង្វៀនគុនខ្មែរជាច្រើនខែមកហើយ ... -
ក្តៅៗ!!! ក្រុមបិសាចក្រហម Manchester United បណ្តេញអ្នកចាត់ការ Jose Mourinho ចេញពីតំណែង
យោងតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា ក្រុមបិសាចក្រហម Manchetser United បានបណ្តេញអ្នកចាត់ការ Jose Mourinho ចេញពីតំណែងមុននេះបន្តិចក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនបានល្អនៅរដូវកាលនេះ។ គួររំលឹកថា លោក Jose Mourinho បានមកកាន់តំណែងជាអ្នកចាត់ការនៅទឹកដី Old Trafford នៅឆ្នាំ២០១៦ជំនួសលោក Louis Van Gaal ដោយក្នុងរយៈពេល២ឆ្នាំកន្លះបុរសជនជាតិព័រទុយហ្គាល់ជួយឲ Man UTD ឈ្នះពានរង្វាន់ EFL Cup និង ... -
Zlatan Ibrahimovic បន្តលេងឲ្យ LA Galaxy មួយរដូវកាលទៀត
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic នឹងបន្តលេងជាមួយក្រុម LA Galaxy មួយរដូវកាលទៀត។ កន្លងមក កីឡាករជនជាតិស៊ុយអែត ត្រូវបានភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អឺរ៉ុបរួមទាំងអតីតក្លឹប AC Milan ផងដែរ តែគេបានចុះហត្ថលេខាលើកិច្ចសន្យាបន្ត១ឆ្នាំទៀតនៅក្របខ័ណ្ឌ Major League Soccer 2019៕ កីឡាករវ័យ៣៧ឆ្នាំបានចូលរួមជាមួយក្រុមនៅលីគកំពូលអាមេរិក កាលខែមីនា ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Manchester United។ គួរបញ្ចាក់ថា Zlatan ... -
កែវ រំចង់ ធឿន ធារ៉ា ឃុន ឌីម៉ា និងកីឡាករជាច្រើនមិនមានឈ្មោះនៅព្រឹតិ្តការណ៍ World Kun Khmer
យោងតាមការបែកធ្លាយតារាងការប្រកួតព្រឹតិ្តការណ៍ World Kun Khmer នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ឃើញថាកីឡាករលំដាប់ប្រទេសរបស់កម្ពុជាមួយចំនួនត្រូវដកឈ្មោះចេញពីការប្រកួតនោះ ។ ទោះបីយ៉ាងណាមូលហេតុមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានគេបង្ហើបមកថាដោយសារកីឡាក បរទេសខ្លះមិនបានមកចូលរួមប្រកួត ហើយខ្លះទៀតសតម្ថភាពនៅមានកម្រិតទើបសហព័ន្ធបាន ផ្តល់ឱកាសដល់កីឡាករថ្មីៗរបស់កម្ពុជាឡើងប្រកួតតែម្តង ។ កីឡាករលំដាប់ប្រទេសដែលមិនឃើញមានឈ្មោះប្រកួតមានដូចជា៖ កែវ រំចង់ ធឿន ធារ៉ា ឃុន ឌីម៉ា ចាន់ ... -
ឃុន ឌីម៉ា ប្រាប់មូលហេតុដែលមិនចូលរួមប្រកួតជើងឯកថ្នាក់ជាតិក្នុងឆ្នាំនេះ
ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ ហើយក៏មានកីឡាករគុនខ្មែរជាច្រើនក៏ទទួលបានមេដាយមាសទៅតាមប្រភេទទំងន់រៀងៗខ្លួនផងដែរ។ បើនិយាយអំពីម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧និងជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៨នៅប្រទេសម៉ាឡេស៊ី ឃុន ឌីម៉ា វិញ ឆ្នាំនេះមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិឡើយ ហើយក៏មានបងប្អូនដែលជាអ្នកគាំទ្រនាគខ្មៅបន្ទាយមានជ័យរូបនេះមានការងើងឆ្ងល់ផងដែរ។ បើយោងតាមការសាកសួរពីសំណាក់ MSR, ឃុន ឌីម៉ា បាននិយាយថា៖ ដោយសារតែខ្លួនជាប់រវល់ ណាមួយចង់ឲ្យអ្នកប្រដាល់គុនខ្មែរថ្មីៗមានឪកាសបង្ហាញសមត្ថិភាពផងនោះ ទើបរូបគេមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅក្នុងឆ្នាំនេះ។ ឌីម៉ា ក៏បាននិយាយបន្ថែមទៀតថា ការពីប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានកីឡាករគុនខ្មែរជាច្រើនរូបបានដាក់ពាក្យមកប្រកួតក្នុងគីឡូ ៦៣.៥ តែនៅពេលដែលពួកគេទាំងនោះចាប់ឈ្មោះប៉ះចំរូបគេ គឺកីឡាករទាំងនោះមិនហ៊ានឡើងប្រកួតឡើយ ដូចនេះហើយទើបឆ្នាំនេះរូបគេសម្រេចចិត្តមិនចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨៕ -
ទីបំផុត ឡៅ ចិត្រា រកឃើញខ្សែក្រវាត់លើកដំបូងបានហើយ !
អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា ឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពរបស់ខ្លួនក្រោយ ប្រកួតយ៉ាងស្វឹតស្វាញបំផុតជាមួយមិត្តរួមជាតិ ចាន់ ប៊ុនហឿន ពេញប្រាំទឹកដោយឈ្នះពិន្ទុមិនឯកច្ឆ័ន ៣ ទល់ ២ ក្នុងកម្មវិធីខារ៉ាប៉ាវ ប្រភេទទម្ងន់ ៦០ គីឡូក្រាម នាសង្វៀន បាយ័ន នៅយប់ថ្ងៃអាទិត្យ នេះ។ នេះជាលើកទីមួយហើយដែលប្អូនប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា ឈ្នះខ្សែក្រវាត់ បន្ទាប់ពីរូបគេ ធ្លាប់បានត្រឹមជើងរងម្តងកាលពីប៉ះជាមួយ ផល ... -
វៀតណាមគ្រងជើងឯក AFF Championship ជាលើកទី២ ក្រោយឈ្នះម៉ាឡេស៊ីក្នុងដីខ្លួនឯង (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២)។ ១គ្រាប់នៅជើងទី២នេះកើតឡើងនៅនាទី៦នៃវគ្គទី១ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយកីឡាករ Duc Nguyen ខណៈក្រុមភ្ញៀវមិនអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានឡើយ។ គួរបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រលើកទី២ដែលវៀតណាមឈ្នះជើងឯកពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Championship បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ២០០៦៕ -
តិចអត់ដឹង! ការប្រកួតកីឡាថ្នាក់ជាតិក៏មានលក់សម្ភារៈកីឡានៅទីនោះដែរ
អ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំលេងអំឡុងទសវត្សរ៍ទី២០ សេង ប៊ុនថេន ក្រោយពីបានផ្អាកឡើងសង្វៀនគុនខ្មែរ ឥឡូវនេះរូបគាត់បានវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៌ប្រកួតកីឡាករថ្នាក់ជាតិ តែមិនមែនប្រកួតគុនខ្មែរទេ គឺប្រកួតសកល។ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះកីឡាករ សេង ប៊ុនថេន បានសម្លឹងឃើញមេដាយមាសជាបណ្តើរៗហើយ ព្រោះថារូបគាត់បានប្រកួតឈ្នះ២លើកហើយក្នុងប្រភេទទំងន់៨០គីឡូក្រាម។ ស្របពេលនៃការឡើងប្រដាល់សកលរបស់ សេង ប៊ុនថេន ប្រពន្ធរបស់គាត់ ដែលបច្ចុប្បន្នជាម្ចាស់ហាងលក់សំភារៈកីឡា ក៏បាននាំយកសម្ភារៈកីឡាមួយចំនួនទៅលក់នៅទីតាំងប្រកួតកីឡាថ្នាក់ជាតិនាទឹកដីស្កាយឡេន វិហារសួគ៌។ អ្នកស្រី គីម ចន្ទសោភ័ណ្ឌ ដែលជាប្រពន្ធកីឡាករ សេង ប៊ុនថេន ... -
ស៊ុប ភើរឆៃ ប្រាប់ការពិត!មូលហេតុដែលរូបគេចូលចិត្តប្រកួតថយ(មានវីដេអូនិយាយ)
អ្នកប្រដាល់គុនថៃ ស៊ុប ភើរឆៃ ដែលបច្ចុប្បន្ននេះមានការរិះគន់ខ្លាំងពីសំណាក់អ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរថា ចូលចិត្តវ៉ៃតែថយក្រោយមិនទៅមុខ ហើយនៅពេលប្រកួតម្តងៗមិនល្អមើលនោះ ឥឡូវនេះរូបគេបានលាតត្រដាងការពិតនូវហេតុផលដែលរូបគេចូលចិត្តវ៉ៃថយក្រោយ។ ក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់CBS ស៊ុប ភើរឆៃ បាននិយាយឲ្យដឹងថា៖ ក្បាច់ប្រកួតថយក្រោយនេះគឺជាស្ទាយរបស់ឪពុកគាត់បានបង្ហាត់បង្រៀន ហើយការវ៉ៃទប់ថយក្រោយនេះគឺជាការការពារខ្លួនបានល្អបំផុត ហើយមិនងាយមានគ្រោះថ្នាក់នោះទេ ម្យ៉ាងវិញទៀត ការថយក្រោយនេះទៀតសោត មិនមែនថយក្រោយមិនវ៉ៃនោះទេ ក៏ត្រូវចេះប្រើខួរក្បារគិតថា ពេលណាគួរវ៉ៃនិងពេលណាគួរមិនវ៉ៃផងដែរ។ ស៊ុប ភើរឆៃ ក៏បាននិយាយបន្ថែមទៀតថា ការថយទប់របស់គាត់នេះក៏មិនមែនជាផលអាក្រក់ទេ ...