• 4023
    0

    កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដណ្តើរឆ្ពោះទៅតាមខេត្តរដូវកាលទី២បានរកឃើញបេក្ខភាព ៤នាក់ចុងក្រោយដែលត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់រួមទាំងប្រាក់រង្វាន់៥ពាន់ដុល្លារសហរដ្ឋអាមេរិក ។ កីឡាករទាំង៤រូបដែលបានប្រកួតជម្រុះឈ្នះមកពីមណ្ឌលតាមខេត្តនិងបន្តឈ្នះនៅវគ្គ៨នាក់ចុងក្រោយនៅរាជធានីភ្នំពេញទៀតនោះរួមមាន បឺត សង្ឃឹម , វាន់ វឿន , អេ ណារ័ត្ន និង សេក គឹមសាន្ត ។ មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឺត សង្ឃឹម ជាបេក្ខភាពមកពីខេត្តកំពង់ចាមដោយប្រកួតឈ្នះ សៀវ ង៉ុយ និង ឡុង រ៉ាមី , ...
  • 1185
    0

    (BC-99) លទ្ធ​ផល​ក្របខណ្ឌ​ Premier League រដូវកាលនេះនៅ​មិនទាន់ត្រូវបានគេសម្រេចយ៉ាង​ណា​នៅឡើយទេប៉ុន្តែអតីត​អ្នក​ចាត់​ការ​ទូទៅ​ Arsenal លោក Arsene Wenger បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា Liverpool សាក​សម​ក្លាយជាម្ចាស់ជើងឯក។ Coronavirus បានបញ្ឈប់សកម្ម​ភាព​កីឡាបាល់ទាត់និង​កីឡាដទៃ​ទៀត​ពាស​ពេញ​ពិភព​លោក​ ក្នុង​នោះក៏​​មិនមានសកម្មភាពកីឡា​ណាមួយត្រូវ​បាន​ធ្វើ​ឡើង​នា​ប្រទេស អង់គ្លេស ចាប់តាំងពីថ្ងៃទី ៩ ខែមីនាមក​ដល់​ពេល​នេះ​។ ក៏​ប៉ុន្តែ​ទាំង​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស ទាំង​ក្របខណ្ឌ Premier League កំពុង​តែ​សិក្សា​ពី​លទ្ធភាព​ការ​នាំយក​ព្រឹត្តិការណ៍​ប្រកួត​ត្រឡប់​មក​វិញ​ដើម្បី​អោយ​រដូវ​កាល​នេះ​បាន​បញ្ចប់​ទៅ​គ្រប់​ចំនួន​៣៨​ប្រកួតសម្រាប់​ក្រុម​កំពូលទាំង ២០ ។ ...
  • 1315
    0

    លោក ផេង ចន្នា អ្នកចាត់ការទូទៅ តំណាងឯកឧត្តម ឌួង លាង ប្រធានក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បាននាំយកជំនួយដែលបានមកពីការចូលរួមរបស់ ឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ និងកីឡាករ ក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ទាំងអស់ ជូនដល់លោកគ្រូបង្ហាត់យុវជន លោក កែវ ភិរុណ ដែលបានជួប ...
  • 1525
    0

    (BC-99) Ole Gunnar Solskjaer បានត្រៀមខ្លួនរួចជាស្រេចដើម្បី​រា​រាំង​ Paul Pogba មិន​ឱ្យចាក​ចេញទៅ​ណា​​ពី​ក្លិប​ដោយ​បាន​លើក​ហេតុ​ផល​ថា​កីឡាករ​ បារាំង រូបនេះអាច​ចាប់​ដៃ​គូ​​ជាមួយ Bruno Fernandes គឺ​ជា​ចំណុច​សំខាន់​ក្នុង​តំបន់​ប​ម្រើរបស់ក្រុមបិសាចក្រហម។ បញ្ហារបួសកជើងបានធ្វើឱ្យ Pogba ដែលជាម្ចាស់ជើងឯក World Cup ត្រូវប្រើ​ពេល​វេលា​ដ៏​យូរ​ស្ទើរ​តែ​ពេញ​រដូវកាលនេះដើម្បី​ឈប់​សម្រាក​ព្យា​បាល​ហើយ​ក៏​ជា​កត្តា​ដែល​ធ្វើ​អោយ​គេ​មិនបានចូលរួមលេង​ជាមួយកីឡាករ Fernandes ដែរ​។ ក្នុង​អំឡុង​ពេល​ដែល​ Pogba អវត្តមាន​ កីឡាករ​ព័រ​ទុហ្គាល់​ Fernandes ...
  • 2786
    0

    ក្រោយយកឈ្នះកីឡាករ ណង សាវ គុនខ្មែរ អេ ណារ័ត្ន នឹងបន្តមកប៉ះជាមួយជើងខ្លាំង វ័យក្មេង សូត្រ វាសនា ដើម្បីរកបេក្ខភាពឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត នៅថ្ងៃ សៅរ៍ ទី ០៩ ឧសភា សប្តាហ៍នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ វេលាម៉ោង ៦ ល្ងាច ។ ...
  • 1039
    0

    គ្រូបង្វឹក Leganes លោក Javier Aguirre បានបង្ហើបថា ក្របខ័ណ្ឌ La Liga​ នឹងត្រឡប់មកវិញនៅថ្ងៃទី២០ ខែមិថុនាហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៦​ ខែកក្កដា ខាងមុខនេះតែម្តង ខណៈដែលការប្រកួតគឺនឹងធ្វើឡើងនៅថ្ងៃពុធ-ព្រហស្បត្តិ៍ សៅរ៍-អាទិត្យ ដោយលេងចំនួន១១សប្តាហ៍។ បុរសជនជាតិម៉ិចស៊ិចកូបានបន្ថែមទៀតថា លោកទទួលបានព័ត៌មាននេះតាមរយៈស្ថានីយ៍មួយ បើទោះបីជាមិនទាន់មានការប្រកាសពីក្របខ័ណ្ឌ La Liga ក្តី។ គួរឱ្យដឹងថា កីឡាករបាល់ទាត់នៅប្រទេសអេស្ប៉ាញចាប់ផ្តើមត្រឡប់មកហ្វឹកហាត់វិញហើយនៅសប្តាហ៍នេះ ក្រោយរាជរដ្ឋាភិបាលបានប្រកាសបើកភ្លើងខៀវឱ្យធ្វើការប្រកួតឡើងវិញ ប៉ុន្តែត្រូវធ្វើតេស្តពិនិត្យសុខភាពកីឡាករជារៀងរាល់ថ្ងៃ។
  • 944
    0

    Fiorentina បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។ យ៉ាងណាក្តីក្រោយបានកោះហៅ ក្លឹបក៏បានធ្វើតេស្តទៅលើកីឡាករ និងក្រុមការងារទាំងអស់ផងដែរកាលពីថ្ងៃពុធ ហើយជាលទ្ធផលគឺបានរកឃើញករណីវិជ្ជមានកូវីដ១៩លើកីឡាករ និងក្រុមគ្រូបង្វឹកចំនួន៦នាក់។ ភ្លាមៗម្ចាស់ជើងឯក Serie A ២សម័យក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា៖ “ក្រោយពីបានធ្វើការពិនិត្យរួចរាល់ ក្លឹបសូមបញ្ជាក់ថាកីឡាករ៣រូប និងក្រុមការងារគ្រូបង្វឹក៣រូប មានភាពវិជ្ជមាននៃវីរុសកូវីដ១៩។” គួរឱ្យដឹងថា កាលពីសប្តាហ៍មុននាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានប្រកាសអនុញ្ញាតឱ្យកីឡាករទាំងអស់នៅក្របខ័ណ្ឌនឹងចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈឯកជន មុនពេលធ្វើការហ្វឹកហាត់ជាក្រុម ...
  • 6961
    0

    (BC-99) ថ្មី​ៗ​នេះ​  Messi បាន​និយាយ​អំពី​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែល​គេ​តែង​តែ​លួច​សរសើរ​និង​មាន​ការ​កោត​ស្ញប់​ស្ញែង​ជា​ពន់​ពេក ហើយ​ម្នាក់​នោះ​គឺ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​គេគឺ​កីឡាករ​ខ្សែប្រយុទ្ធ Thierry Henry។ Thierry Henry គឺជាកីឡាករដ៏​ឆ្នើមម្នាក់​ដែល​ក្របខណ្ឌ Premier League បាន​កត់​ត្រា​ឯតទគ្គកម្ម​​វិរបុស Arsenal រូប​នេះ​នៅ​ក្នុងក្រាំង​​ប្រវត្តិ​របស់​ខ្លួន មិន​តែ​ប៉ុណ្ណោះ​កីឡាករ​ដែល​ជួយ​អោយ​ បារាំង ​ឈ្នះ World Cup 1998 ម្នាក់​នេះ​ក៏​ជួយ​បង្កើត​ស្នាដៃ​ក្រុម​ FC Barcelona នៅ La Liga ...
  • 1681
    0

    (BC-99) Ravel Morrison បានប្រាប់ talkSPORT ថាគាត់មានការស្តាយ​ក្រោយ​ចំពោះការអត្ថាធិប្បាយរបស់ Wayne Rooney អំពីការមិនបានបញ្ចេញ​អោយ​អស់​នូវ​សក្តានុពលដែល​គេ​មាន​ក្នុងអំឡុង​ពេល​ជាកីឡាករថ្នាល​របស់ Manchester United ។ អតីតវីរបុរសនៅ​លើ​ទឹក​ដី​ Old Trafford Wayne Rooney បានអះអាងប្រាប់​សារព័ត៌មាន The Sun ថា Morrison គឺជាកីឡាករ​បាល់ទាត់ដែលមានទេពកោសល្យល្អ​ម្នាក់ដែលលោក​​មិនធ្លាប់បានឃើញ ហើយអតីត​កីឡាករ​ថ្នាល​របស់ Man Utd ...
  • 1239
    0

    ខ្សែបម្រើ Patrice Evra បាននិយាយថា Sir Alex Ferguson ធ្លាប់បង្ហើបប្រាប់ខ្លួនកាលពីឆ្នាំ២០១៣ថា គាត់មានសង្ឃឹម៩៩%ក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo និង Gareth Bale Manchester Unitedសម្រាប់មហិច្ឆតាក្នុងការឈ្នះពានរង្វាន់ UEFA Champions League សារជាថ្មីម្តងទៀតក្នុងអាជីពរបស់ខ្លួន។ អតីតសមាជិក Marsala, Monza, Nice, Monaco, Manchester United, ...