• 1416
    0

    ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។ ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ...
  • 5704
    0

    កីឡាករជួរគុនខ្មែរជាច្រើនត្រូវជួបគ្នាក្នុងនោះ មឿន សុខហ៊ុច ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលឈ្នះកីឡាករលំដាប់ជួរមុខ៦ប្រកួតជាប់គ្នាក្នុងកំឡុងជំងឺកូវីដ១៩ដែលបានរារាំងកីឡាករបរទេសមិនអាចមកប្រកួតបាននៅទឹកដីកម្ពុជា ។ ការឈ្នះ ឡុង សំណាង ទឹក២នៅក្នុងជំនួបលើកទី២នាព្រឹកនេះជាការឈ្នះលើកទី៦ក្នុងចំណោម៦ប្រកួតដែលអ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សបានយកឈ្នះកីឡាករដែលស្ថិតនៅលំដាប់ជួរមុខនិងធ្លាប់ប្រកួតអន្តរជាតិក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលមានដូចជា   ឡុង សំណាង ២ដង  សួន ចាន់នី ឡៅ ចិត្រា  យ៉េន ឌីណា  និង ឈាន ហុង ។ ក្នុងប្រភេទទម្ងន់នេះ ផល សោភ័ណ្ឌ ...
  • 3289
    0

    លោក ស៊ុមឆាត វ៉ាត់ឆារ៉ាវីត នាយកសមាគមកីឡាប្រដាល់អាជីពប្រទេសថៃ បានអោយដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងស្វែងរកច្រកណាមួយដើម្បីដំណើរការកម្មវិធីប្រដាល់ឡើងវិញដោយមានលក្ខខណ្ឌផ្សេងៗ ។ បើតាមការបញ្ជក់របស់លោក ស៊ុមឆាត បានអោយដឹងថាបើសិនដំណើរការកម្មវិធីប្រដាល់ឡើងវិញគឺមានលក្ខខណ្ខមួយចំនួនត្រូវអនុវត្តពោលស្រដៀងទៅនឹងកម្មវិធីប្រដាល់នៅប្រទេសកម្ពុជាដែរ ដោយមានការកំណត់មនុស្សចូលរួម និងមិនអោយមានអ្នកចូលទស្សនាផ្ទាល់ ព្រមទាំងការអនាម័យចំពោះអ្នកពាក់ព័ន្ធក្នុងកម្មវិធីផ្ទាល់ផងដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រដាល់របស់ប្រទេសថៃបានផ្អាកដំណើរតាំងពីមានការផ្ទះឡើងនៅជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងក្នុងអំឡុងចូលរួមទស្សនាកម្មវិធីប្រដាល់ធំៗក្នុងប្រទេសថៃទៀតផង ៕  
  • 1146
    0

    នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ផេក CTN TV ផងដែរ។ មិនខុសពីសព្វដងសម្រាប់សប្តាហ៍នេះវិញ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូបជាកីឡាករដែលកីឡាករវ័យក្មេងដែលកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អនៅលើទីលាន។ ជាពិសេសក្មុងកម្មវិធីក៏មានការលេងល្បែងបាល់ទាត់លើតុកម្សាន្តជាពិធីករចាស់វស្សាទាំង២រូបគឺលោក នី ឫទ្ធី ...
  • 4638
    0

    ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ បានបើកក្លិបប្រដាល់មួយក្នុងគោលដំណងដើម្បីអោយកាត់បន្ថយក្មេងៗដើរផ្លូវខុសក្នុងសង្គមដូចជាការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តិបទល្មើសផ្សេងៗ ដែលខុសច្បាប់ក្នុងសង្គម ហើយងាកមកលេងកីឡាដោយហ្វឹកហាត់ប្រដាល់គុនខ្មែរដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ។ លោក វ៉ាន់ វេត ដែលជាគ្រូបង្វឹកនៅក្លិប អបរំកាយត្រពាំងប្រាសាទ បានប្រាប់ MSR SPORT ថា ក្លិបរបស់លោកទើបតែបានបង្កើតនៅចុងឆ្នាំ២០១៩ នេះនោះទេ ដោយមានគាំទ្រពីខាង មន្ទីរអបរំស្រុក និងខេត្ត ផងដែរ ហើយការបង្កើតនេះគឺគោលដំណងព្រោះស្រលាញ់គុនខ្មែរ ...
  • 7216
    0

    (BC-99) លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថាគាត់នឹងទុក​កន្លែង​ខ្លះ​អោយ​នៅ​ទំនេរ​គ្រាន់​បើ​ជាង​មាន​កីឡាករ​ដែល​គ្មាន​ស្មារតី​ក្លឹបនិងគិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ នេះ​គឺ​ជា​ការ​ស្រង់​សម្តី​របស់​លោក​ដោយសារព័ត៌មាន​ អង់គ្លេស United We Stand កាល​ពី​ម្សិល​ម៉ិញ​នេះ​បន្ទាប់​ពី​ Ole បាន​ដឹក​នាំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ប្រកួត​បង្គ្រប់​សប្តាហ៍​ដែល​នៅ​សេសសល់​សម្រាប់ Premier League ​រដូវ​កាល​នេះ​។ បន្ទាប់ពីក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ពេញ​សិទ្ធ​របស់ Manchester United កាល​ពី​ដើម​ឆ្នាំ​ ២០១៩ ​Solskjaer បាន​បង្ហើប​អោយ​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​កីឡាករ​ដែល​លោក​បាន​គិត​ថា​ពុំមាន​អនាគត​វែង​ឆ្ងាយ​ជា​មួយ​ក្លិប​ដោយ​បាន​លក់​និង​ដាក់​អោយ​ខ្ចី​នូវ​កីឡាករ​ដែល​មិន​មែន​ជាគោល​ដៅ​ប្រើ​ប្រាស់​របស់​លោក​ដែលក្នុង​នោះ​ក៏​មានការ​លក់​ Romelu Lukaku ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​និងអោយ​ ...
  • 1696
    0

    ការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជា រួមទាំងសកម្មភាពកីឡាផ្សេងៗអាចចាប់ដំណើរការឡើងនៅអំឡុងខែ មិថុនា ខាងមុខ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ  ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះ ថ្ងៃទី ២១ ឧសភាព ក្រោយក្រសួងសុខាភិបាល  ក្រសួងទេសចរណ៍ និង ក្រសួងអប់រំ យុវជន ...
  • 1050
    0

    កាលពីដើមខែឧសភា Juventus បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។ សមាជិកមួយចំនួនធំបានធ្វើការហ្វឹកហាត់វិញជាបណ្តើរៗក្នុងលក្ខណៈក្រុមតូចតាមការកោះហៅ ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកដែលបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្រុមរហស្សនាមសេះបង្កង់ចុងក្រោយគេបង្អស់ ក្រោយពីត្រឡប់មកដល់ទីក្រុង Turin វិញនឹងបានដាក់ខ្លួនដាច់ដោយឡែកបានរយៈពេល១៤ថ្ងៃរួចរាល់។ យ៉ាងណាក្តីក្រុមជើងឯក Serie A ៣៥សម័យបានប្រកាសថានឹងចាប់ផ្តើមហ្វឹកហាត់ទ្រង់ទ្រាយធំឡើងវិញ ក្រោយពីកីឡាករទាំងអស់បានធ្វើតេស្តចេញសញ្ញាអវិជ្ជមានកូវីដ១៩។ គួរឱ្យដឹងថា កាលពីចុងខែមេសា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe ...
  • 2154
    0

    អ្នកប្រដាល់ទម្ងន់ស្រាល ហ៊ុន ឈុនហេង បានវិលមកសង្វៀនសារថ្មី ក្រោយបាត់មុខច្រើនឆ្នាំ ដោយត្រូវប៉ះអ្នកប្រដាល់ខ្មែរក្រោម រ៉ាន់ សារ៉ាយ លើទម្ងន់ ៥៤ គីឡូក្រោម នាសង្វៀន Seatv ថ្ងៃ សៅរ៍ សប្ដាហ៍នេះ ។ ហ៊ុន ឈុនហេង ជាកីឡាករនៃក្លិប តាព្រហ្មមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ជើង កាលពីឆ្នាំ ២០១៥ ។ ឆ្នាំ ...
  • 1158
    0

    ក្រុមចាយលុយធំនៅបារាំង Paris Saint Germain ត្រូវបានកាសែត Le10Sport ចុះផ្សាយមកថា កំពុងសម្លឹងក្នុងការផ្លាស់យកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។ អនាគតរបស់កីឡាករសញ្ជាតិហ្កាប៉ុងរូបនេះនៅទឹកដី Emirate ហាក់គ្មានពន្លឺទៀតឡើយ ក្រោយពេលគេបដិសេធមិនព្រមបន្តកុងត្រាថ្មីជាបន្តទៀត។ យ៉ាងណាក្តីប្រភពដដែលខាងលើបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំបានសម្រេចចិត្តដាក់លក់អតីតសមាជិក Borussia Dortmund ខាងលើនេះ ព្រោះមិនឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ខណៈ FC Barcelona, Inter ...