• 1141
    0

    (BC-99) Mauro Icardi បានបញ្ចប់ការផ្លាស់ប្តូរពីក្រុម Inter ទៅកាន់ Paris Saint-Germain ជាអចិន្ត្រៃយ៍បន្ទាប់ពីក្លឹបលេខ១​នៅ​ Ligue 1 បានសម្រេច​ក្នុងការចរចារ​ទិញយក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។ Icardi បានផ្លាស់មក​លេង​អោយ​ PSG ក្នុងលក្ខខណ្ឌ​ខ្ចីជើង​តាំង​ពីឆ្នាំមុនបន្ទាប់ពីកីឡាករ​សញ្ជាតិ​ អាហ្សង់​ទីន ម្នាក់​នេះ​ត្រូវ​បាន​ក្រុម​​ Inter មើលរំលង​ពី​សមត្ថភាព​លេង​របស់​គេ​។ នៅ​ឆមាសទីមួយនៃរដូវកាល ២០១៩-២០២០ Icardi បែរ​ជា​បានបង្ហាញនូវភាព​ល្អ​ប្រសើរ​របស់​ខ្លួន​លើ​ទឹក​ដី Parc de Princes ...
  • 904
    0

    កីឡាករខ្សែប្រយុទ្ធ Paulo Victor របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងអំពីការត្រៀមខ្លួន នៅពេលដែលការប្រកួតលីគកំពូលកម្ពុជាត្រលប់មកវិញ ថាខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងជាមួយនឹងព័ត៌មានបើកឱ្យមានការប្រកួតវិញក្នុងពេលឆាប់ៗខាងមុននេះ ស្របពេលដែលកីឡាករប្រេសុីលរូបនេះទើបជាសះស្បើយពីរបួសផងដែរ។ បុរសវ័យ ២៥ឆ្នាំនេះបាននិយាយថា៖ ខ្ញុំសប្បាយចិត្តជាមួយនឹងការត្រលប់មកវិញរបស់លីគកម្ពុជា ហើយសមាជិកយើងទាំងអស់ក៏ដូចគ្នាដែរ ។ ខ្ញុំមានការត្រៀមខ្លួនរួចជាស្រេចតាំងពីលីគកំពូលផ្អាកមកម្ល៉េះ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ដើម្បីការប្រកួតខាងមុខជានិច្ច បើទោះបីជាហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះក៏ដោយ ។ ខ្ញុំយល់ថាមិត្តរួមក្រុមទាំងអស់ក៏ធ្វើរឿងនេះបានល្អដែរ ព្រោះយើងត្រូវតែរឹងមាំជានិច្ចទាំងអស់គ្នា ។ខ្ញុំចង់លេងក្នុងការប្រកួតហ្នឹងណាស់ ព្រោះខ្ញុំគិតថាជាការប្រកួតដ៏ធំមួយនៅកម្ពុជា យើងតែងតែជម្រុញលើកទឹកចិត្តខ្លួនឯង ក៏ដូចជាជឿជាក់លើក្រុម ដោយឆ្នាំនេះយើងមានភាពរឹងមាំច្រើន ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងយក៣ពិន្ទុបានពីការប្រកួតនោះ ។ ...
  • 1630
    0

    (BC-99) ​ក្លិបនៅ​ LaLiga នឹងធ្វើការហ្វឹកហាត់ដូចមុន​ពេល​គ្មាន​ជំងឺ Covid-19 ឡើង​វិញ​និងអាច​ប្រើប្រាស់បន្ទប់ផ្លាស់​សំលៀកបំពាក់របស់ពួកគេជារួម​ដូច​រាល់​ដង​ចាប់ពីថ្ងៃច័ន្ទនេះតទៅ នេះ​បើ​តាម​ការ​លើក​អោយ​ដឹង​ដោយ​ក្រុម FC Barcelona។ ថ្នាក់ដឹកនាំរបស់​ Barca បានបង្ហាញបន្ថែម​ថា La Liga បានអនុម័តនូវ​ដំណាក់កាលទី៤អំពី​ការ​បណ្តុះបណ្តាលលើ​វិធាន​ការទប់​ស្កាត់​វីរុសឆ្លង​​ដើម្បី​ធានា​អោយ​ការ​ប្រកួត​ប្រជែង​វឹល​មក​វិញ​និង​មាន​សុវត្ថិភាព​ទៅ​តាម​ការ​គ្រោង​ទុក​ដែល​បាន​ជ្រើស​រើស​យកថ្ងៃទី ១១ ខែមិថុនាជា​ការចាប់​ផ្តើម​បន្ត​យុទ្ធាការណ៍​បន្ត​ដល់​ចប់​រដូវ​កាល​។ គេ​ហទំព័រ​ក្រុមអ្នកមានបុណ្យ​ Barcelona បានសរសេរ​ថា៖ នៅថ្ងៃសៅរ៍នេះ La Liga បានចេញ​សេច​ក្តី​ជូន​ដំណឹង​ថា “ចាប់ពីថ្ងៃច័ន្ទទី ១ ...
  • 5155
    0

    បន្ទាប់ពីឈ្នះការប្រកួតអន្តរជាតិពីរប្រកួតជាប់គ្នាកាលពីដើមឆ្នាំ២០២០ សែន រ៉ាដេត បានសំរេចចិត្តផ្អាកឡើងសង្វៀនមួយរយៈទៀត ដោយរង់ចាំមានគូអន្តរជាតិឡើងវិញទើបប្រកួតជាបន្ត។ អ្នកប្រដាល់ខេត្តកោះកុងរូបនេះទើបតែចូលប្រឡូកក្នុងសង្វៀនគុនខ្មែរវិញមុនពេលជំងឺកូវីដ១៩រាលដាលពេញពិភពលោក។ ចូលហាត់ក្នុងក្លឹបប្រដាល់ ប៉ែនកាក់គុនខ្មែរ សែន រ៉ាដេត បាននិយាយប្រាប់លោក សន អេលីត គ្រូបង្វឹករបស់ខ្លួនថា ខ្ញុំមិនចង់ប្រកួតជាមួយខ្មែរដូចគ្នាទេ។ ខ្ញុំចង់ប្រកួតអន្តរជាតិជាង។ ការប្រកួតជាមួយខ្មែរដូចគ្នា បើខ្ញុំឈ្នះនោះមិនបញ្ហាទេ តែបើខ្ញុំប្រកួតចាញ់នឹងមានពាក្យសំដីច្រើនមកលើខ្ញុំ ខ្ញុំសុខចិត្តឈ្នះចាញ់លើការប្រកួតអន្តរជាតិវិញ។ សែន រ៉ាដេត ប្អូនប្រុសបង្កើតរបស់ ឆ្លាម ស និង ...
  • 7238
    0

    គុនខ្មែរ ឃីម បូរ៉ា បានក្លាយជាជើងឯកកម្ពុជាសង្វៀនគុនខ្មែរក្រុមទី២ ក្រោយពីបានយកឈ្នះពិន្ទុដោយឯកច្ឆ័ន្តលើកីឡាករ ឈុត សេរីវាន់ថង ក្នុងការប្រកួតនាព្រឹកថ្ងៃ សៅរ៍ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ នេះ នាសង្វៀន CBS ។ ការឈ្នះនេះប្អូនប្រុសរបស់ ឃីម ឌីម៉ា ទទួលបានម៉ូតូ១គ្រឿង និងលុយ៥០០ដុល្លារ ហើយជាពិសេសត្រូវឡើងទៅដណ្តើមខ្សែក្រវាត់អមដោយលុយ៦០០០ដុល្លារជាមួយកីឡាករ តាញ់ ...
  • 2241
    0

    កីឡដ្ឋានស្ដង់ដារអន្ដរជាតិដំបូងនាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលផ្ដួចផ្ដើមគំនិតដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ បានធ្វើដំណើរការសាងសង់ជាផ្លូវការហើយ កាលពីដើមសប្ដាហ៍កន្លងទៅ ដោយគ្រោងចំណាយថវិកាជាង ៣លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ ដែលអាចផ្ទុកអ្នកទស្សនាបាន៦០០០ នាក់ ស្របពេលដែលក្លិប ណាហ្គាវើលដ៏ យកទីតាំងនេះសម្រាប់ប្រកួតក្នុងដីគ្រប់ពានរង្វាន់ផ្សេងៗ។ ក្នុងការសាងសង់នេះត្រូវបានលោក ដាវ អានសាន ក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលា កាលពីចុងឆ្នាំ២០១៩ ឥឡូវការសាងសង់បានចាប់ផ្ដើមផ្លូវការហើយ ដោយគ្រោងចំណាយពេលសាងសង់ ២ឆ្នាំ ...
  • 9567
    0

    មុនប៉ះកីឡាករ ធឿន ធារ៉ា លើកទី២ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នាថ្ងៃ សៅរ៍ សប្តាហ៍នេះ អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បានបង្ហើបថាមិនអាចមើលស្រាលចំពោះសិស្សប្អូន បាននោះទេ ពីព្រោះកីឡាប្រឹងប្រែងហ្វឹតហាត់ដូចគ្នាមុនដល់ថ្ងៃប្រកួត ។ រឿង សោភ័ណ្ឌ បានបញ្ជាក់សម្រាប់ការប្រកួតនេះថាការហ្វឹកហាត់ត្រៀមខ្លួនបានរួចរាល់ហើយ នៅតែបង្ហាញលើសង្វៀនតែប៉ុណ្ណោះថាបានដល់កម្រិតណានោះទេ ។ កូនសិស្សរបស់លោក ឈិន ខ្វាន់ចៃ បន្ថែមថាមិនថាឈ្នះរឺចាញ់នឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាព ហើយក៏មិនប៉ងដល់វ៉ៃ ធឿន ...
  • 2117
    0

    ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទៅមុខទៀតបាន។ ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC, លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ ...
  • 1342
    0

    កាលពីដើមសប្តាហ៍នេះ ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១​ ខែឧសភា ខាងមុខនេះ។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញផងដែរ ក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។​ ដោយឡែក Shangahi Shenhua ក៏បានបើកទ្វារចំហរសម្រាប់ការស្នើរសុំបន្តកុងត្រាខ្ចីជើងពីក្រុមរហស្សនាមបិសាចក្រហមផងដែរ។ យ៉ាងណាក្តីឥឡូវនេះក្រុមជើងឯកលីគកំពូលអង់គ្លេសត្រូវបានគេរាយការណ៍មកថា ...
  • 1660
    0

    (BC-99) អតីតខ្សែប្រយុទ្ធរបស់ក្លឹបមាន់​ខ្នាយ​មាស​លោក Jurgen Klinsmann បាននិយាយថា Harry Kane មិនចាំបាច់ចាកចេញពី Tottenham ដើម្បីឈ្នះពានរង្វាន់នោះទេ។ កីឡាករអន្តរជាតិអង់គ្លេស Harry Kane មិនទាន់ទទួលបានពាន​រង្វាន់​ធំដុំជាមួយ Tottenham Hot Spur នៅឡើយទេហើយបានទម្លាយ​អាថ៌​កំបាំង​អោយ​ដឹង​កាលពីខែមីនាថាគាត់នឹងពិចារណាក្នុង​ការ​ផ្លាស់​ប្តូរ​ក្លឹប​ប្រសិនបើគេ​មានអារម្មណ៍ថាក្លឹបមិន​អាច​រីកចម្រើនទៅ​មុខ​បាន​។ អតីត​កីឡាករ Man Utd-Spurs Dimitar Berbatov និង Teddy Sheringham ...