• 1270
    0

    (BC-99) តារាឆ្នើម Kylian Mbappe របស់ Paris Saint-Germain ចង់ឈ្នះពានរង្វាន់ Ballon d’Or ប៉ុន្តែរូប​គេ​ក៏​មិន​រំពឹង​ខ្ពស់​ពេកនោះដែរ​។ Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់របស់ពិភពលោកនិងជាបុគ្គល​ដែល​អាច​ឈ្នះពាន​រង្វាន់​ដ៏មានកិត្យានុភាពផ្សេងៗ​ទៀត​នា​ពេល​អនាគត​។ ប៉ុន្តែនា​ពេល​បច្ចុប្បន្ន​នេះ​ពានរង្វាន់កីឡាបាល់​ទាត់​​ឯកត្តជន​​ Ballon d’Or ត្រូវបានកាន់​កាប់​ចំនួន​១១​សម័យកាល​ដោយមនុស្ស​តែ​២​នាក់​គឺ​ Lionel Messi និង Cristiano Ronaldo តាំងពីឆ្នាំ ២០០៨ ។ Mbappe ...
  • 2158
    0

    (BC-99) ខ្សែការពារ​កូន​កាត់​ កុងហ្គោ-បែលហ្ស៊ិក​ Christian Kabasele បាន​និយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូល​មេរោគ​ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បី​ចៀសវាងពី​ការកាត់ចោលទៅ​កាន់​ក្របខ័ណ្ឌ​ទី​២​។ ក្រុម​បាល់ទាត់ Watford បានចំណាយពេល៣​រដូវ​កាល​ហើយនៅ Premier League ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​កំពុង​លិច​អណ្តែត​​នេះ​ពួក​គេ​កំពុង​តែ​ឈរ​នៅ​បាតតារាងលេខ ១៧ ដែល​ជា​កន្លែង​ត្រដរ​ខ្យល់​អាច​នឹង​ធ្លាក់​ទៅ​កាន់​ក្រប​ខ័ណ្ឌ​ខាង​ក្រោម។​ ក្រុម​មួយ​នេះ​ក៏​មាន​កិឡា​ករ​ដែល​កើត​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ដោយ​កីឡាករ​​ Adrian Mariappa បានចេញ​មក​បញ្ជាក់ថារូប​គេ​គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង​ ៣ នាក់របស់ Watford និងឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង​ ...
  • 7215
    0

    (BC-99) លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថាគាត់នឹងទុក​កន្លែង​ខ្លះ​អោយ​នៅ​ទំនេរ​គ្រាន់​បើ​ជាង​មាន​កីឡាករ​ដែល​គ្មាន​ស្មារតី​ក្លឹបនិងគិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ នេះ​គឺ​ជា​ការ​ស្រង់​សម្តី​របស់​លោក​ដោយសារព័ត៌មាន​ អង់គ្លេស United We Stand កាល​ពី​ម្សិល​ម៉ិញ​នេះ​បន្ទាប់​ពី​ Ole បាន​ដឹក​នាំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ប្រកួត​បង្គ្រប់​សប្តាហ៍​ដែល​នៅ​សេសសល់​សម្រាប់ Premier League ​រដូវ​កាល​នេះ​។ បន្ទាប់ពីក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ពេញ​សិទ្ធ​របស់ Manchester United កាល​ពី​ដើម​ឆ្នាំ​ ២០១៩ ​Solskjaer បាន​បង្ហើប​អោយ​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​កីឡាករ​ដែល​លោក​បាន​គិត​ថា​ពុំមាន​អនាគត​វែង​ឆ្ងាយ​ជា​មួយ​ក្លិប​ដោយ​បាន​លក់​និង​ដាក់​អោយ​ខ្ចី​នូវ​កីឡាករ​ដែល​មិន​មែន​ជាគោល​ដៅ​ប្រើ​ប្រាស់​របស់​លោក​ដែលក្នុង​នោះ​ក៏​មានការ​លក់​ Romelu Lukaku ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​និងអោយ​ ...
  • 1817
    0

    (BC-99) កាល​ពី​ម្សិល​ម៉ិញ MSR បាន​លើក​យករួច​មក​ហើយ​នូវ​​រឿង​រ៉ាវ Hector Bellerin កីឡាករ​ Arsenal ដែល​បាន​និយាយ​ពី​ការ​ជំរុញ​និង​លើក​ទឹក​ចិត្តអោយ​រូប​គេ​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ដោយ​អតីត​មិត្ត​រួម​ក្រុម​និង​ជា​គ្រូបង្វឹក​នាពេល​បច្ចុប្បន្ន​លោក Mikel Arteta។ ​នៅ​ថ្ងៃ​នេះ​យើង​សូម​លើក​យក​ពី​តំបូន្មាន​​របស់​កីឡាករ​អេស្ប៉ាញ​វ័យ​២៥​រូប​នេះ​ប្រាប់​ដល់​កីឡាករ​​ឯ​ទៀត​នៅ Premier League វិញ​ម្តង​អោយ​គិត​គូរ​ពី​ការ​វិនិយោគ​នៅ​ថ្ងៃ​​អនាគត​ដើម្បី​ជៀស​វាង​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​។ លោក​អ្នកមិន​អាចប្រកែកបានទេ​ថាខ្សែការពាររបស់ក្រុម Arsenal ម្នាក់​នេះ​គឺជាកីឡាករដែល​លេង​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ទាន់សម័យបំផុត ជាពិសេសគឺ​នៅ Premier League តែ​ម្តង​។ ម៉ូតសំលៀកបំពាក់ប្រណិតៗ​ប្លែកៗ​គឺជាចំណូលចិត្តរបស់ Bellerin ហើយ​រូប​គេ​កំពុង​តែ​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​បាល់​ទាត់​។ ដោយ​បាន​ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារទីផ្សារ ...
  • 1150
    0

    (BC-99) Hector Bellerin បាន​ថ្លែងអំណរគុណដល់លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ដែលបាន​ផ្តល់នូវ​ដំបូន្មានដល់​ខ្លួន​កាល​ពី​ពួកគេជាមិត្តរួមក្រុមរបស់កាំភ្លើងធំដោយខ្សែការពារខាងស្តាំរូប​នេះបានអនុវត្តន៍​តាម​រហូត​ដល់​មាន​អាជីព​ទី​២​ជា​តារា​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​។ ទោះបីទើបតែមានអាយុ ២៥ ឆ្នាំក៏ពិត​មែន​តែ​ Bellerin គឺជាកីឡាករដែលមានបទពិសោធន៍ដ៏​ច្រើនសន្ធឹក​សន្ធាប់នៅក្នុងក្រុមកាំភ្លើងធំ Arsenal និងបាន​ស្ថិតក្នុងចំណោមកីឡាករ​ដែលលេង​អោយ​ក្លឹប​នេះ​ច្រើន​ជាងគេដែរ​។ Bellerin មានចំណង់ចំណូលចិត្តចំពោះម៉ូដសម្លៀក​បំពាក់​បែប​ល្អ​ឆើត​និង​ប្លែក​ៗ​ ហើយគេ​មិនដែលមានអារម្មណ៍អៀនខ្មាស​នៅ​ចំពោះ​មុខ​មិត្ត​រួម​ក្រុម​ក្នុងការបង្ហាញសមត្ថភាព​ដើរ​បង្ហាញ​ម៉ូតឡើយ បើ​ទោះ​ជា​គេ​ត្រូវបានគេរិះគន់សើច​ចំអក​យ៉ាងណា​ក្តី​។​ ខុស​ប្លែក​ពី​មិត្ត​រួម​ក្រុម​ឯ​ទៀត​ Mikel Arteta បែរ​ជា​បាន​ផ្តល់​ដំបូន្មាន​និង​វិធី​អោយ​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូដ​ក្រៅ​ពី​អាជីព​ជា​អ្នក​បាល់​ទាត់​ទៅ​វិញ​។ Bellerin ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​កំសាន្ត​មួយ​ថា “គាត់​(Arteta) ...
  • 1391
    0

    (BC-99) បើ​ទោះជាក្រុម សារិការព្រៃ​ គ្រោងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារនេះក៏​ដោយ​ក៏​អ្នកចាត់ការទូទៅរបស់ក្រុម Newcastle United លោក Steve Bruce មិនរំពឹងទេថា Premier League នឹងបន្តការប្រកួត​របស់​ខ្លួន​នៅ​មុន​ដំណាច់ខែមិថុនានេះ។ ជំងឺរាតត្បាតដែលរីករាលដាលបានបញ្ឈប់សកម្ម​ភាព​កីឡាស្ទើរ​គ្រប់​ប្រភេទ​ទូទាំងពិភពលោកចាប់តាំងពីខែមីនាកន្លង​ទៅ​ ហើយ​វា​ក៏​ជា​ហេតុ​ដែលបណ្តាលឱ្យមានការលុបចោលនូវ​ព្រឹត្តិការណ៍បាល់​ទាត់​នៅ​តាម​បណ្តា​លីគប្រទេស​នានា​ជាច្រើន​ដែរ​។ ប៉ុន្តែដើម្បី​ជៀស​វាង​នូវ​ការ​សង​ថ្លៃ​ខូច​ខាតយ៉ាង​​ធ្ងន់​ធ្ងរដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ការ​​ប្រកួត​បាល់​ទាត់​ អាជ្ញាធររបស់​ប្រទេសអង់គ្លេសបានព្យាយាមអោយ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ការ​ប្រកួត​បង្គ្រប់​រដូវកាល ២០១៩-២០ ដែល​នៅ​សល់​មិន​ដល់​ ១០ ប្រកួត​ដោយ​ហាម​មិន​​អោយ​​មាន​អ្នកគាំទ្រ​ចូល​ទស្សនាទេ​​​។ ចុងសប្តាហ៍នៃថ្ងៃទី ១២ និង ១៩ ខែមិថុនាត្រូវបានគេរាយការណ៍ថាជាគោលដៅដ៏​មាន​សក្តានុពលសម្រាប់ការបន្តឡើងវិញនូវ​ការ​ប្រកួត​ក្របខណ្ឌ ...
  • 1111
    0

    (BC-99) អ្នក​ចាត់​ការណ៍​ទូទៅ​របស់​តោខៀវ Chelsea លោក Frank Lampard សង្ឃឹមថ្នាក់​ដឹក​នាំ​របស់​ក្លឹប​មួយ​នេះ​នឹងអាចបន្តកុងត្រា Willian និង Olivier Giroud ដែល​កំពុង​តែ​ហោច​ពេល​វេលាជាមួយ​ក្រុមនៅ Premier League មួយ​នេះ​។ កីឡាករទាំង ២ នាក់ខាង​លើ​នឹង​ផុតកិច្ចសន្យា​រ​របស់​ផង​ខ្លួន​នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ​ដោយពួក​គេ​នឹង​បាន​លេង​អោយ​ក្រុម​ឡើយ​ប្រសិន​​ Premier League ត្រឡប់​មក​កាន់​ការ​ប្រកួត​បញ្ចប់​នៅ​ខែ​ក្រោយ​មែន​។ ក្លឹប​បាល់​ទាត់​កំពូលៗ​របស់ អង់គ្លេស បានទាមទារ​អោយ​មាន​ការ​អនុម័តច្បាប់ដែលអនុញ្ញាតឱ្យក្រុមបាល់​ទាត់​នីមួយៗ​អាច​ពន្យា​ពេលវេលាដោយ​ស្វ័យ​ប្រវត្តិ​ដល់កីឡាករ​ដែលនឹង​​ផុតកំណត់កិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវ​កាល​នេះ​។ ...
  • 1291
    0

    (BC-99) Renan Lodi សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បានត្រលប់មកធ្វើ​ការ​ហ្វឹកហាត់ជាមួយ​ក្រុម​ Atletico Madrid វិញដោយបាន​បង្ហាញថារូប​គេ​មានអារម្មណ៍ល្អណាស់ចំពោះ​ក្រប​ខណ្ឌ La Liga ដែល​នឹង​អាច​បន្ត​សកម្មភាព​ប្រកួត​បានវិញ​បន្ទាប់​ពី​​អសកម្ម​អស់​មួយ​រយៈ​ពេល​កន្លង​មក​។ សមាជិក​ក្រុមក្រោម​បញ្ជាទាំង​អស់​របស់លោក Diego Simeone បានចាប់ផ្តើមវឹល​មក​បំពេញការងារនិង​ការ​ហ្វឹក​ហាត់​នៅឯក្លឹបកាលពីចុង​សប្តាហ៍​នេះ​វិញ​ហើយ​ សូម្បី​តែ​កីឡាករប្រេស៊ីល Renan Lodi ដែល​មានព័ត៌មានលេចថាគាត់បានធ្វើតេស្ត៍មាន​មេរោគ​កូរ៉ូណា​កាល​ពី​ពេល​កន្លង​មក​ក៏​បាន​បង្ហាញ​វត្តមាន​វិញ​ដែរ​។ Atletico មិនបានធ្វើការប្រកាសជាផ្លូវការទេ ប៉ុន្តែពួក​គេ​ហាក់ដូចជាមាន​ចេតនា​បញ្ជាក់ពីការ​វឹល​ត្រឡប់​មកវិញ​របស់​កីឡាករ​រូប​នេះ​ដោយការបង្ហោះរូបភាពនៅ Twitter ដោយដាក់​ចំណងជើងថា “Renan Lodi សូម​ធ្វើ​ការ​គាវរកិច្ច​ប្រិយ៍មិត្ត​ពីក្នុង​​ផ្ទះ​ ...
  • 1441
    0

    (BC-99) ចាប់​ពី​ថ្ងៃសៅរ៍​ទី​១៦​ចុង​សប្តាហ៍​នេះ​តទៅក្របខណ្ឌកំពូល​បាល់ទាត់​ជើងឯក​ថ្នាក់​ជាតិរបស់​អាឡឺម៉ង់ Bundesliga បាន​សម្រេច​ក្នុង​ការ​វឹល​មក​កាន់​ការ​ប្រកួត​ជា​បន្ត​ទៀត​ហើយ​ក្រោយ​ពី​បាន​ឈប់​គាំង​ដោយ​សារ​វីរុស​កូរ៉ូណា​រាតត្បាត​តាំង​ពីដើម​​ខែ​មីនា​កន្លង​មក។ ការ​ប្រកួត​ដែល​មិន​អនុញ្ញាតិ​អោយ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឬ​ក៏័​មក​ជួប​ជុំ​គ្នា​នៅ​ក្រៅ​ទី​លាន​ក៏​មិន​បាន​បែប​នេះ​វា​មើល​ទៅ​ដូច​ជា​មាន​សភាព​សោះ​កក្រោះ​ជា​ពន់​ពេក តែ​វា​ក៏​ប្រសើរ​ជាង​ការ​ឈប់​ទ្រឹង​មួយ​កន្លែង​និង​ស្ងប់​ស្ងាត់​ដោយ​គ្មាន​សកម្មភាព​ប្រកួត​អ្វី​សោះ​នុះ​ដែរ។ Bundesliga ​បាន​វឹល​មក​កាន់​ការ​ប្រកួត​ចាប់​ពី​សប្តាហ៍​ទី​២៦​នេះ​តទៅ​ហើយ ដែល​នេះ​ជា​សញ្ញាណ​នៃ​ការ​តស៊ូ​ប្រឹង​រស់​របស់​បាល់​ទាត់​ឋិត​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ នៅ​វេលា​ម៉ោង​ ៨:៣០ នាទី​យប់​ថ្ងៃ​សៅរ៍​(ម៉ោង​នៅ​កម្ពុជា)ក្រុម​លំដាប់​លេខ​២​របស់ Bundesliga Borussia Dortmund និង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ៦ Schalke 04 ។ ក្រុម​របស់​លោក Lucien Favre កំពុង​តែ​ប្រដេញ​គ្នា​យក​ដំណែង​កំពូល​ពី Bayern Munich ដែល​ខុស​គ្នា​ចំនួន​៤ពិន្ទុ។ ...
  • 1073
    0

    (BC-99) អភិបាលក្រុង London លោក Sadiq Khan បាននិយាយថាវាលឿនជាង​ការគិតទៅ​ទៀត​អំពី​ការវិលត្រលប់មក​វិញ​សម្រាប់​ការ​ប្រកួត​បាល់ទាត់ក្របខ័ណ្ឌ Premier League នៅរាជធានីមួយ​នេះ។ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថារាល់​សកម្មភាព​ប្រកួត​កីឡាអាចនឹងវិលត្រឡប់មកវិញ​តែ​ជា​លក្ខណៈ​បិទទ្វារនៅខែមិថុនានេះក្របខ័ណ្ឌ Premier League ក៏​កំពុងបន្តការពិភាក្សាលើគំរោងវឹលមក​​វិញជាមួយនឹងកាលបរិច្ឆេទមិនអោយ​លើសពីថ្ងៃទី ១២ ខែមិថុនា​។ ការបញ្ចប់រដូវ​កាល​ប្រកួត ២០១៩/២០ នៅលើ​ទឹក​ដី​កណ្តាល​គឺជាសំណើរមួយ​ដ៏​សំខាន់ដែលត្រូវបានដាក់​អោយ​ពិភាក្សា ក្នុង​ខណៈ​ពេល​ដែល​ចៅហ្វាយក្រុង London លោក Khan បានចេញមុខប្រឆាំងនឹងគំនិតដែល​បាន​ដាក់​យក​ទីក្រុង​ដែល​ខ្លួន​កាន់​កាប់​យក​ទៅ​ធ្វើ​ជា​កន្លែង​ប្រកួត​ព្រោះទីក្រុងនេះត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid 19 ...