• 2239
    0

    (BC-99) Real Madrid មិនទាន់ពិភាក្សាអំពីកុងត្រាថ្មីសម្រាប់ប្រធានក្រុម Los Blancos Sergio Ramos នៅឡើយទេប៉ុន្តែភ្នាក់ងាររបស់គាត់ទទូចថាគ្មានហេតុផលអ្វីដែលធ្វើអោយអ្នកណាម្នាក់ត្រូវ​ភិតភ័យនុះ​ឡើយ។ Ramos ដែល​បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៥ ពី Sevilla ដោយ​បានបង្ហាញខ្លួនជិត ៦៥០ ដងនិងឈ្នះពានរង្វាន់ជាច្រើនជា​មួយ​អធិរាជសត្រូវ​បាន​គេ​សង្ស័យ​ថា​នឹង​អាច​ចាក​ចេញ​ទៅ​រក​ក្លឹប​ណា​មួយ​ផ្សេង​ទៀត​។ បច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំសញ្ជាតិអេស្ប៉ា​ញរូប​នេះ​កំពុងតែ​ខិតជិតដល់ពេលបញ្ចាប់​អាជីព​នៅ​ទឹក​ដី Bernabeu ដោយ​សារ​តែ​សុពល​ភាព​កិច្ច​សន្យា​ជិត​អស់​ក្រោយពី​គេ​បាន​ចូល​រួម​លេង​​ ២៥ ...
  • 1174
    0

    (BC-99) ខ្សែបម្រើស្លាប Samu Castillejo របស់ក្រុម AC Milan បានប្រាប់​ឱ្យដឹងថារូបគេត្រូវបានចោរ​ប្រដាប់​កាំភ្លើង​ភ្ជង់​ប្លន់កាលពីថ្ងៃអង្គារ។ នៅ​ក្បែរ​ភ្លើងស្តុបមួយ​កន្លែងនា​ទី​ក្រុង​ មីឡាន Castillejo ត្រូវបានចោរ​​ប្រដាប់​អាវុធ​កាំភ្លើង​ខ្លី​ធ្វើ​ការ​ភ្ជង់​ប្លន់​យក​នាឡិការដៃ​របស់គេ​បានសម្រេច​ ដែល​នេះ​គឺ​កា​រ​បញ្ជាក់ពី​កីឡាករ​បាល់​ទាត់​ដែល​ជា​ជនរងគ្រោះតាមរយៈប្រព័ន្ធ Instagram ។ បុរសជនជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំរូបនេះបានសរសេរថា៖ “តើមានអ្វីល្អទេនៅទីក្រុង Milan? ចោរ​ប្លន់​​ពីរនាក់បានយក​កាំភ្លើង​ភ្ជង់​មុខខ្ញុំ” ។ Castillejo បានបន្ថែមថា៖ «ទោះយ៉ាងណាក៏ដោយខ្ញុំ​មានតែនាឡិកាអោយ​ចោរ​តែ​ប៉ុណ្ណោះ។ ខ្ញុំសូមអរគុណ»។ Castillejo និង ...
  • 1119
    0

    (BC-99) មេឃ​ខៀវ Manchester City នឹង​ប្រឈម​ជា​មួយ​សប្តាហ៍​ដ៏​តាន​តឹងក្នុង​ប្រវត្តិ​សាស្រ្ត​​របស់​ខ្លួន​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​​ឧទ្ធរណ៍​ប្រឆាំង​និង​ការ​សម្រេច​ចិត្តមិន​អោយ​លេង​នៅ​ពាន​រង្វាន់​ Champions League ដែល​នឹង​ដំណើរការ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។ តុលាការ​អជ្ញាកណ្តាល​ផ្នែក​កីឡា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ជោគ​វាសនា​របស់​ក្រុម​បាល់​ទាត់​ Manchester City នៅ​អំឡុង​៣​ថ្ងៃ​បន្ទាប់​ទៀត​ថា​តើ​ក្រុម​នេះ​ពិត​ជា​នៅ​តែ​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​ពី​ដំបូង​ឬ​អត់។ ប្រសិន​បើ​ជា​តុលាការ​​ឧទ្ធរណ៍​នៅ​តែ​រក​ឃើញ​កំហុស​ពី​ការ​ចាយ​លុយ​ហួស​ពី​ច្បាប់ FIFA កំណត់​មាន​ន័យ​ថា Manchester City នឹង​ត្រូវ​ហាម​មិន​អោយ​ប្រឡូក​ខ្លួន​ក្នុង​ពាន​រង្វាន់​អឺរ៉ុប​ចំនួន​២​រដូវ​កាល។ ហើយ​ប្រសិន​បើ​ Manchester City មិន​មាន​សិទ្ធ​​ប្រកួត​ប្រជែង​ក្នុង​ក្របខណ្ឌ​ពាន​រង្វាន់​អឺរ៉ុប​មែន​វា​ក៏​ជា​ពេល​វេលា​ដែល Kevin de Bruyne ត្រូវ​តែ​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ​ដូច​​អ្វី​ដែល​គេធ្លាប់​​បាន​​និយាយ​រួច​មក​ហើយ។ ...
  • 1139
    0

    (BC-99) Lionel Messi បាន​ធ្វើ​ការ​សរសើរ​ជម្រុញ​ទឹកចិត្ត​ដល់ Martin Braithwaite អោយ​ខិត​ខំ​សហការ​គ្នា​ជា​មួយ​ Luis Suarez ដែល​អាច​ចូល​លេង​វិញ​បាន​ជា​ថ្មី​។ បន្ទាប់​ពី​បាន​ចូល​រួម​ជា​មួយ​ក្លឹប FC Barcelona កាលពីខែកុម្ភៈ Braithwaite មិន​មាន​ឱកាស​លេង​ជា​មួយ​កីឡាករ​ ​ Suarez និង Ousmane Dembele ឡើយ​ដោយ​សារ​តែ​ពួក​គេ​បានរងរបួសរយៈពេលវែង។ ថ្វី​ត្បិត​តែ​វត្តមានរបស់ Suarez ទំនងជានឹងជះឥទ្ធិពលអាក្រក់​ដល់ Braithwaite ក៏ដោយក៏កីឡាករអន្តរជាតិដាណឺម៉ាករូបនេះកំពុងតែរីករាយដោយ​សង្ឃឹម​ថា​នឹងបាន​រៀនសូត្រពីកីឡាករ​ធ្មេញ​ដែក​ដូចដែលគេ​ទទួល​បាន​ពី ...
  • 1067
    0

    (BC-99) Bayer Leverkusen សង្ឃឹមថានឹងរក្សា Kai Havertz សម្រាប់រដូវកាលក្រោយដោយ​សម្អាង​ថា​មិន​មាន​គោលការណ៍​ឱ្យរូប​គេ​ចាកចេញដើម្បី​កាត់បន្ថយការ​ចំណាយ​របស់​ក្លឹប​នោះទេ។ កីឡាករខ្សែ​បម្រើ​ប្រយុទ្ធ​​វ័យ ២០ ឆ្នាំរូបនេះបានវិវត្តន៍​ទេពកោសល្យដ៏អស្ចារ្យ​នៅ​ក្របខណ្ឌ Bundesliga និង​កំពុង​តែ​ផ្សារភ្ជាប់ជាមួយនឹងការ​ចង់​បាន​ពី​ក្លឹបកំពូលៗជាច្រើនរួមមាន Bayern Munich, Real Madrid និង Liverpool ។ មាន​ការរំពឹងទុកជា​ច្រើន​ដូច​ៗ​គ្នា​ថាកីឡាកររូបនេះនឹងអាច​ចាកចេញនៅក្រោយ​ពី​បញ្ចប់​រ​ដូវកាល ២០១៩-២០ នេះ​។ ប៉ុន្តែលោក Simon Rolfes នាយកកីឡា ...
  • 1938
    0

    (BC-99) Thomas Muller បានលើកឡើងថាគាត់គួរតែលេងជាមួយ Robert Lewandowski ដែល​ជា​មិត្តរួមក្រុម Bayern Munich  ប្រសើរ​​ជាងការ​លេង​ជាមួយ​ Lionel Messi ឬ Cristiano Ronaldo ។ អ្នក​សារ​ព័ត៌មានបាន​ចោទ​សួរ​កីឡាករ​អាឡឺម៉ង់​ Thomas Muller ថាតើគេ​ចង់លេង​ជា​មួយ​កីឡាករ​ម្នាក់​ណា​ជាង​គេ​រវាង​កីឡា​ករ Barcelona Lionel Messi និង​កីឡាករ​ Juventus Cristiano ...
  • 1664
    0

    (BC-99) សហ​ព័ន្ធ​បាល់​ទាត់ អាលឺម៉ង់ DFB កំពុង​តែ​ត្រួត​ពិនិត្យមើលកីឡាករ​ Jadon Sancho, Marcus Thuram និង Weston McKennie ដែលបានធ្វើការ​រម្លែក​ទុក្ខ​ដល់​ George Floyd អំឡុងពេល​ធ្វើ​ការប្រកួតនៅ Bundesliga នា​ចុងសប្តាហ៍កន្លង​ទៅ​នេះ​។ បន្ទាប់ពីបានស៊ុត​បាល់គ្រាប់​ទី​មួយ​របស់​ខ្លួន​ក្នុង​ចំណោម​ការ​ស៊ុត​ទាំងបីគ្រាប់​លើ​ក្រុម​ Paderborn កាលពីថ្ងៃអាទិត្យ Sancho បានបង្ហាញអក្សរ​នៅ​លើ​អាវយឺតដែលសរសេរដោយដៃថា “យុត្តិធម៌សម្រាប់ George Floyd” ...
  • 1138
    0

    (BC-99) Mauro Icardi បានបញ្ចប់ការផ្លាស់ប្តូរពីក្រុម Inter ទៅកាន់ Paris Saint-Germain ជាអចិន្ត្រៃយ៍បន្ទាប់ពីក្លឹបលេខ១​នៅ​ Ligue 1 បានសម្រេច​ក្នុងការចរចារ​ទិញយក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។ Icardi បានផ្លាស់មក​លេង​អោយ​ PSG ក្នុងលក្ខខណ្ឌ​ខ្ចីជើង​តាំង​ពីឆ្នាំមុនបន្ទាប់ពីកីឡាករ​សញ្ជាតិ​ អាហ្សង់​ទីន ម្នាក់​នេះ​ត្រូវ​បាន​ក្រុម​​ Inter មើលរំលង​ពី​សមត្ថភាព​លេង​របស់​គេ​។ នៅ​ឆមាសទីមួយនៃរដូវកាល ២០១៩-២០២០ Icardi បែរ​ជា​បានបង្ហាញនូវភាព​ល្អ​ប្រសើរ​របស់​ខ្លួន​លើ​ទឹក​ដី Parc de Princes ...
  • 1630
    0

    (BC-99) ​ក្លិបនៅ​ LaLiga នឹងធ្វើការហ្វឹកហាត់ដូចមុន​ពេល​គ្មាន​ជំងឺ Covid-19 ឡើង​វិញ​និងអាច​ប្រើប្រាស់បន្ទប់ផ្លាស់​សំលៀកបំពាក់របស់ពួកគេជារួម​ដូច​រាល់​ដង​ចាប់ពីថ្ងៃច័ន្ទនេះតទៅ នេះ​បើ​តាម​ការ​លើក​អោយ​ដឹង​ដោយ​ក្រុម FC Barcelona។ ថ្នាក់ដឹកនាំរបស់​ Barca បានបង្ហាញបន្ថែម​ថា La Liga បានអនុម័តនូវ​ដំណាក់កាលទី៤អំពី​ការ​បណ្តុះបណ្តាលលើ​វិធាន​ការទប់​ស្កាត់​វីរុសឆ្លង​​ដើម្បី​ធានា​អោយ​ការ​ប្រកួត​ប្រជែង​វឹល​មក​វិញ​និង​មាន​សុវត្ថិភាព​ទៅ​តាម​ការ​គ្រោង​ទុក​ដែល​បាន​ជ្រើស​រើស​យកថ្ងៃទី ១១ ខែមិថុនាជា​ការចាប់​ផ្តើម​បន្ត​យុទ្ធាការណ៍​បន្ត​ដល់​ចប់​រដូវ​កាល​។ គេ​ហទំព័រ​ក្រុមអ្នកមានបុណ្យ​ Barcelona បានសរសេរ​ថា៖ នៅថ្ងៃសៅរ៍នេះ La Liga បានចេញ​សេច​ក្តី​ជូន​ដំណឹង​ថា “ចាប់ពីថ្ងៃច័ន្ទទី ១ ...
  • 1657
    0

    (BC-99) អតីតខ្សែប្រយុទ្ធរបស់ក្លឹបមាន់​ខ្នាយ​មាស​លោក Jurgen Klinsmann បាននិយាយថា Harry Kane មិនចាំបាច់ចាកចេញពី Tottenham ដើម្បីឈ្នះពានរង្វាន់នោះទេ។ កីឡាករអន្តរជាតិអង់គ្លេស Harry Kane មិនទាន់ទទួលបានពាន​រង្វាន់​ធំដុំជាមួយ Tottenham Hot Spur នៅឡើយទេហើយបានទម្លាយ​អាថ៌​កំបាំង​អោយ​ដឹង​កាលពីខែមីនាថាគាត់នឹងពិចារណាក្នុង​ការ​ផ្លាស់​ប្តូរ​ក្លឹប​ប្រសិនបើគេ​មានអារម្មណ៍ថាក្លឹបមិន​អាច​រីកចម្រើនទៅ​មុខ​បាន​។ អតីត​កីឡាករ Man Utd-Spurs Dimitar Berbatov និង Teddy Sheringham ...