បាល់ទាត់
-
Real Madrid ជ្រៀតជ្រែក Barcelona លើការចង់បានខ្សែការពារ Eric Garcia របស់ Man City
(BC-99) ទីបំផុតទៅក្រុមអធិរាជស Real Madrid បានចូលខ្លួនមកជ្រៀតជ្រែកផែនការរបស់ Barcelona សម្រាប់ការចង់បានខ្សែការពារ Eric Garcia ដែលបច្ចុប្បន្នកំពុងតែលេងឱ្យក្រុមមេឃខៀវ Manchester City ។ ក្រោយពីបញ្ចប់កិច្ចសន្យានៅខែមិថុនាខាងមុខនេះ Garcia មិនបានលាក់បាំងអ្វីទេនូវគោលបំណងរបស់ខ្លួនដែលចង់វិលត្រឡប់ទៅ Barca វិញ។អ្នកចាត់ការទូទៅមេឃខៀវ Pep Guardiola ហាក់ដូចជាមានជម្រើសផ្សេងពី Garcia នៅ Man City ដែលនេះអាចជាមូលហេតុមួយដែរដែលធ្វើឱ្យខ្សែការពារ ... -
ATM គ្រោងធ្វើលក្ខខណ្ឌមួយដើម្បីយក Dybala ពី Juventus
Paulo Dybala អាចនឹងចាកចេញពី Juventus ដើម្បីចូលរួមជាមួយ Atletico Madrid ដែលជាលក្ខខណ្ឌនៃការផ្ទេរ Alvaro Morata។ ATM បានឲ្យក្រុមសេះបង្កង់ខ្ចី Morata បូកនឹងគម្រោងទិញផ្ដាច់ក្នុងតម្លៃ៤០លានអឺរ៉ូ។ Atletico Mdarid នឹងយកលុយ៤០លានអឺរ៉ូនេះបូកប្រាក់៣៥លានអឺរ៉ូរបស់ខ្លួនដើម្បីទិញ Paulo Dybala ទៅអេស្ប៉ាញ។ Morata រកបាន៦គ្រាប់ហើយពីការលេងឲ្យ Juventus ៨ប្រកួតនៅរដូវកាលនេះ ខុសពី Dyabala ... -
ក្លិបភ្នំពេញក្រោនចែកផ្លូវគ្នាជាមួយអ្នកចាំទី ឈិន ឆៃនុត
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសរសេរលើបណ្តាញសង្គមផ្លូវការរបស់ក្លិបថា សូមអរគុណដល់កីឡាករ ឈិន ឆៃនុត ដែលបានខិតខំប្រឹងប្រែងជាមួយក្លឹបក្នុងពេលកន្លងមក និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងអាជីព ការបង្ហាញដូចនេះមានន័យថាក្លិបនិងអ្នកចាំទីវ័យក្មេងរូបនេះមិនបានបន្តរួមរស់ជាមួយគ្នាទៀតនោះទេសម្រាប់រដូវកាលថ្មីនាពេលខាងមុខ ។ ឈិន ឆៃនុត ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោននាំយកពីក្លិប ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០១៨ ប៉ុន្តែដោយសារការបង្ហាញខ្លួនរបស់គេមិនសូវបានញឹកញាប់ក្ ក៏ត្រូវបានក្លិបអោយទៅក្លិប ក្រសួងការពារជាតិ ( Tiffy Army ) ខ្ចីក្នុងទៅចូលរួមការប្រកួតលីគជុំទី១រដូវកាល ២០២០ នាពេលកន្លមមក ប៉ុន្តែការផ្លាស់មកក្លិបទ័ពរូបគេក៏មិនអាចជំនួសកន្លែងអ្នកចាំទី ... -
ហ៊ុល គីមហ៊ុយ បង្ហើប Idol ដែលជាអ្នកចាំទីនៅកម្ពុជា
ហ៊ុល គីមហ៊ុយ អ្នកចាំទីវ័យក្មេងរបស់ក្លិបបាល់ទាត់ បឹងកេត បានបង្ហើបពីអ្នកចាំទីដែលរូបគេចាត់ទុកជាកីឡាករក្នុងដួងចិត្តក្នុងពិភពបាល់ទាត់នៅកម្ពុជា ។ ម្ចាស់ស្រោមដៃមាសលីគកំពូលរដូវកាល ២០២០ នេះបានបញ្ជាក់ថា អ្នកចាំទីដែលជា Idol របស់រូបគេគឺ អ្នកចាំទី ស៊ូ យ៉ាទី ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិប បាល់ទាត់ ណាហ្គាវើល នឹងធ្លាប់លេងអោយ បៀលប្រាយ , ក្រសួងការពារជាតិ ( Tiffy Army ) ... -
កីឡាករអៀរឡង់ម្នាក់ប្រកួតជាមួយអង់គ្លេសចប់៩០នាទីទើបដឹងថាខ្លួនមានជំងឺកូវីត១៩
(BC-99) ក្រុមជម្រើសជាតិអង់គ្លេសទាំងមូលកំពុងតែស្ថិតក្នុងសភាពភ័យខ្លាចអំពីប្រសិទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីត១៩ដល់សមាជិកគ្រប់រូបរបស់ខ្លួនបន្ទាប់ពីពួកគេបានប្រកួតមិត្តភាពជាមួយក្រុមអៀរឡង់ដែលមានកីឡាករម្នាក់មានជំងឺនេះ។ ក្រុមបាល់ទាត់តោកំណាច អង់គ្លេស មិនបានអបអរជ័យជម្នះ ៣-០ របស់ខ្លួនទៅលើគូប្រជែង អៀរឡង់ ក្នុងថ្ងៃប្រកួតមិត្តភាពកំដៅសាច់ដុំឡើយ តែពួកគេបានប្រមូលគ្នាពិនិត្យសុខភាពរកជំងឺកូវីត១៩ដ៏គួរឱ្យបារម្ភ។ នៅក្នុងការប្រកួតពេញ៩០នាទីក្រុម អង់គ្លេស បានរកជ័យជម្នះយ៉ាងងាយស្រួល តែពួកគេកំពុងតែបានលេងប្រឈមជាមួយកីឡាករ អៀរឡង់ Alan Browne ដែលមានផ្ទុកមេរោគចម្លងដ៏ស្រួចស្រាវមួយនេះនឹងបានពិនិត្យឃើញវិជ្ជមាននៅក្រោយការប្រកួត។ សហព័ន្ធបាល់ទាត់អៀរឡង់បានសរសេរលើគេហទំព័រផ្លូវការថា “សហព័ន្ធបាល់ទាត់ អៀរឡង់ សូមធ្វើការបញ្ជាក់ថាខ្សែបម្រើ Alan Browne បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 មែន ។ ... -
AFC ចេញកាលបរិច្ឆេទសម្រាប់វគ្គជម្រុះ World Cup ២០២២ សាជាថ្មី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ ដែលនៅសេសសល់ បន្ទាប់ពីការផ្អាកជុំវិញការរីករាលដាលកូវីដ១៩។ ការប្រកួតជម្រុះជុំទីពីរគ្រោងបិទបញ្ចប់នៅថ្ងៃមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះការប្រកួតទី៧ និងទី៨ ក្នុងពូល ប្រព្រឹត្តទៅនៅខែមីនា ហើយទី៩ និងទី១០ ធ្វើឡើងនៅខែមិថុនា។ ការប្រកួតជម្រុះជុំទី៣នឹងរៀបចំឡើងនៅដើមខែកញ្ញា ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ហើយវគ្គ play-off នឹងដំណើរការនៅខែឧសភា ... -
រកឃើញអស់ហើយក្រុមឡើងវគ្គចុងក្រោយ EURO 2021
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដូនីខាងជើង, ហុងគ្រី, ស្លូវ៉ាគី និងស្កុតលែន ទទួលបានកៅអីបង្គ្រប់២៤ក្រុមនៅវគ្គចែកពូល UEFA EURO 2021 ក្រោយទទួលបានជោគជ័យនៅវគ្គ Play-Off ដូចៗគ្នា។ ក្នុងការប្រកួត Play-Off នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ម៉ាសេដូនីខាងជើងបានយកឈ្នះហ្សកហ្ស៊ី០ទល់នឹង១, ហុងគ្រីឈ្នះអ៊ីស្លង់ ២ទល់នឹង១, ស្កុតលែនស្មើស៊ែប១ទល់នឹង១ តែឈ្នះប៉េណាល់ទី៥ទល់នឹង៤ និងស្លូវ៉ាគីឈ្នះអៀរឡង់ខាងជើង២ទល់នឹង១។ នេះជាលើកដំបូងហើយដែលម៉ាសេដូនីខាងជើងឡើងវគ្គចែកពូល EURO។ ពួកគេនឹងស្ថិតនៅពូល C ... -
Mavididi អតីតខ្សែប្រយុទ្ធក្រុម Arsenal ប្រាប់ពីអ្វីដែលគេបានរៀនសូត្រពី Ronaldo នៅ Juventus
(BC-99) ខ្សែប្រយុទ្ធ Montpellier Stephy Mavididi បាននិយាយពីអ្វីដែលគេបានរៀនសូត្រពី Cristiano Ronaldo កាលពីពួកគេជាមិត្តរួមក្រុម Juventus ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះធ្លាប់បានរំពឹងទុកថានឹងក្លាយជាសមាជិកក្រុម Arsenal ដ៏លេចធ្លោរមួយរូប តែអ្វីៗក៏បានរលាយបាត់បង់ក្រោយពីពបានចំណាយពេលពីររដូវកាលក្នុងឈុតធំកាំភ្លើងធំតែពុំបានបង្ហាញខ្លួនមួយប្រកួតណាទាល់តែសោះព្រោះតែក្លិបនេះបានដាក់រូបគេឱ្យក្លិបដទៃខ្ចី។ រហូតដល់ឆ្នាំ ២០១៨ ទើប Mavididi ត្រូវបាន Juventus ទិញយកទៅចូលរួមក្រុមដោយបានបង្ហាញខ្លួនឱ្យឈុតធំតែម្តងគត់រួចក៏ត្រូវក្រុមសេះបង្កង់ទម្លាក់ទៅលេងជាមួយឈុតវ័យក្រោម២៣ឆ្នាំនិងបានឱ្យ Dijon ខ្ចីយកទៅលេងផងដែរ។ នៅទីបំផុតកីឡាកររូបនេះក៏បានក្លាយជាកីឡាករថ្មីរបស់ Montpellier ... -
អ៊ុល រ៉ាវី ខ្សែបម្រើក្លិប ប៉ូលីស ត្រូវសម្រាកពីទីលានប្រហែល ៣ខែ
ខ្សែបម្រើក្លិបបាល់ទាត់ នគរបាលជាតិ កីឡាករ អ៊ុល រ៉ាវី នឹងត្រូវសម្រាកពីទីលានហ្វឹកហាត់រយៈពេល ២ ទៅ ៣ ខែក្រោយពីធ្វើការវះកាត់ជង្គង់ជោគជ័យកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ អតីតសមាជិកក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់ថា ៖ គ្រូពេទ្យតំរូវអោយសម្រាក ២ ទៅ ៣ ខែ ... -
Ramos ស្មើកំណត់ត្រាមួយរបស់អ្នកចាំទីជើងចាស់ Buffon
គិតមកទល់ពេលនេះ Sergio Ramos បង្ហាញខ្លួនបាន១៧៦ប្រកួតហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដែលនេះជាកំណត់ត្រាស្មើទៅនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមជម្រើសជាតិអ៊ីតាលី។ ការប្រកួតទី១៧៦នេះកើតឡើងពេលអេស្ប៉ាញប្រកួតស្មើជាមួយហុល្លង់ ជំនួបមិត្តភាពនៅកីឡដ្ឋាន Johan Cruyff Arena ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកការប្រកួតទី១៧៦របស់ Buffon គឺនៅខែមីនា ឆ្នាំ២០១៨។ Ramos ចូលលេងឲ្យអេស្ប៉ាញដំបូងនៅខែមីនា ឆ្នាំ២០០៥ ពេលប្រកួតមិត្តភាពជាមួយជម្រើសជាតិចិន ដែលកាលណោះនៅវ័យ១៨ឆ្នាំ និង៣៦១ថ្ងៃ ...