• 4125
    0

    ហ៊ុល គីមហ៊ុយ អ្នកចាំទីវ័យក្មេងរបស់ក្លិបបាល់ទាត់ បឹងកេត បានបង្ហើបពីអ្នកចាំទីដែលរូបគេចាត់ទុកជាកីឡាករក្នុងដួងចិត្តក្នុងពិភពបាល់ទាត់នៅកម្ពុជា ។ ម្ចាស់ស្រោមដៃមាសលីគកំពូលរដូវកាល ២០២០ នេះបានបញ្ជាក់ថា អ្នកចាំទីដែលជា Idol របស់រូបគេគឺ អ្នកចាំទី ស៊ូ យ៉ាទី ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិប បាល់ទាត់ ណាហ្គាវើល នឹងធ្លាប់លេងអោយ បៀលប្រាយ , ក្រសួងការពារជាតិ ( Tiffy Army ) ...
  • 4144
    0

    (BC-99) ក្រុមជម្រើស​ជាតិ​អង់គ្លេស​ទាំង​មូល​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​អំពី​ប្រសិទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីត​១៩​ដល់​សមាជិក​គ្រប់​រូប​របស់​ខ្លួន​បន្ទាប់ពី​ពួក​គេ​បាន​ប្រកួត​មិត្តភាពជាមួយក្រុម​អៀរឡង់​ដែល​មាន​កីឡាករ​ម្នាក់​មាន​ជំងឺ​នេះ​។​​​​ ក្រុម​បាល់​ទាត់​តោ​កំណាច​ អង់គ្លេស​ មិន​បាន​អបអរ​ជ័យជម្នះ​ ៣-០ របស់​ខ្លួន​ទៅ​លើ​គូ​ប្រជែង​ អៀរ​ឡង់​ ក្នុង​ថ្ងៃ​ប្រកួត​មិត្តភាព​កំដៅ​សាច់​ដុំ​ឡើយ តែ​ពួក​គេ​បាន​ប្រមូល​គ្នា​ពិនិត្យ​សុខ​ភាព​រក​ជំងឺ​កូវីត​១៩​ដ៏​គួរ​ឱ្យ​បារម្ភ។ នៅ​ក្នុង​ការ​ប្រកួត​ពេញ​៩០​នាទី​ក្រុម​ អង់គ្លេស បាន​រកជ័យ​​ជម្នះ​យ៉ាង​ងាយ​ស្រួល តែ​ពួក​គេ​កំពុង​តែ​បាន​លេង​ប្រឈម​ជាមួយ​កីឡាករ​ អៀរឡង់ Alan Browne ដែល​មាន​ផ្ទុក​មេរោគ​ចម្លង​ដ៏​ស្រួច​ស្រាវ​មួយ​នេះ​នឹង​បាន​ពិនិត្យ​ឃើញ​វិជ្ជមាន​នៅក្រោយការ​ប្រកួត។​ សហព័ន្ធបាល់ទាត់អៀរឡង់បានសរសេរលើ​គេហទំព័រ​ផ្លូវ​ការ​ថា “សហព័ន្ធ​បាល់ទាត់ អៀរឡង់ សូម​ធ្វើ​ការ​បញ្ជាក់ថាខ្សែបម្រើ  Alan Browne បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 មែន ។ ...
  • 5680
    0

    សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ ដែលនៅសេសសល់ បន្ទាប់ពីការផ្អាកជុំវិញការរីករាលដាលកូវីដ១៩។ ការប្រកួតជម្រុះជុំទីពីរគ្រោងបិទបញ្ចប់នៅថ្ងៃមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះការប្រកួតទី៧ និងទី៨ ក្នុងពូល ប្រព្រឹត្តទៅនៅខែមីនា ហើយទី៩ និងទី១០ ធ្វើឡើងនៅខែមិថុនា។ ការប្រកួតជម្រុះជុំទី៣នឹងរៀបចំឡើងនៅដើមខែកញ្ញា ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ហើយវគ្គ play-off នឹងដំណើរការនៅខែឧសភា ...
  • 8249
    0

    ក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដូនីខាងជើង, ហុងគ្រី, ស្លូវ៉ាគី និង​ស្កុតលែន ទទួល​បានកៅអីបង្គ្រប់២៤ក្រុមនៅវគ្គចែកពូល UEFA EURO 2021 ក្រោយទទួល​បានជោគជ័យនៅវគ្គ Play-Off ដូចៗគ្នា។ ក្នុងការប្រកួត Play-Off នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ម៉ាសេដូនីខាងជើងបានយកឈ្នះហ្សកហ្ស៊ី០ទល់នឹង១, ហុងគ្រីឈ្នះអ៊ីស្លង់ ២ទល់នឹង១, ស្កុតលែនស្មើស៊ែប១ទល់នឹង១ តែឈ្នះប៉េណាល់ទី៥ទល់នឹង៤ និងស្លូវ៉ាគីឈ្នះអៀរឡង់ខាងជើង២ទល់នឹង១។ នេះជាលើកដំបូងហើយដែលម៉ាសេដូនីខាងជើងឡើងវគ្គចែកពូល EURO។ ពួកគេនឹងស្ថិតនៅពូល C ...
  • 3674
    0

    (BC-99) ខ្សែប្រយុទ្ធ Montpellier Stephy Mavididi បាននិយាយពីអ្វី​ដែល​គេ​បាន​រៀន​សូត្រ​ពី​ Cristiano Ronaldo កាល​ពី​ពួក​គេ​ជាមិត្ត​រួម​ក្រុម​ Juventus ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​រំពឹងទុកថា​នឹង​ក្លាយ​ជា​សមាជិក​ក្រុម Arsenal ដ៏​លេច​ធ្លោរ​មួយ​រូប​ តែ​អ្វីៗក៏​បាន​រលាយ​បាត់​បង់​ក្រោយ​ពី​ព​បានចំណាយពេលពីររដូវ​កាល​ក្នុង​ឈុត​ធំ​កាំភ្លើង​ធំ​តែ​ពុំ​បាន​បង្ហាញ​ខ្លួន​មួយ​ប្រកួត​ណា​ទាល់​តែ​សោះព្រោះ​តែ​ក្លិប​នេះ​បាន​ដាក់​រូប​គេ​ឱ្យ​ក្លិប​ដទៃខ្ចី​​។ រហូត​ដល់​ឆ្នាំ ២០១៨ ទើប Mavididi ត្រូវ​បាន Juventus ទិញ​យក​ទៅ​ចូល​រួម​ក្រុម​ដោយ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ឈុត​ធំ​តែ​ម្តង​គត់​រួច​ក៏​ត្រូវ​ក្រុម​សេះ​បង្កង់​ទម្លាក់​ទៅ​លេង​ជា​មួយ​ឈុត​វ័យ​ក្រោម​២៣​ឆ្នាំ​និងបាន​ឱ្យ​ Dijon ខ្ចី​យក​ទៅ​លេង​ផង​ដែរ។ នៅ​ទី​បំផុត​កីឡាករ​រូប​នេះ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ថ្មី​របស់​ Montpellier ...
  • 1370
    0

    ខ្សែបម្រើក្លិបបាល់ទាត់ នគរបាលជាតិ កីឡាករ អ៊ុល រ៉ាវី នឹងត្រូវសម្រាកពីទីលានហ្វឹកហាត់រយៈពេល ២ ទៅ ៣ ខែក្រោយពីធ្វើការវះកាត់ជង្គង់ជោគជ័យកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ អតីតសមាជិកក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់ថា ៖ គ្រូពេទ្យតំរូវអោយសម្រាក ២ ទៅ ៣ ខែ ...
  • 1747
    0

    គិតមកទល់ពេលនេះ Sergio Ramos បង្ហាញខ្លួនបាន១៧៦ប្រកួតហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដែលនេះជាកំណត់ត្រាស្មើទៅនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមជម្រើសជាតិអ៊ីតាលី។ ការប្រកួតទី១៧៦នេះកើតឡើងពេលអេស្ប៉ាញប្រកួតស្មើជាមួយហុល្លង់ ជំនួបមិត្តភាពនៅកីឡដ្ឋាន Johan Cruyff Arena ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកការប្រកួតទី១៧៦របស់ Buffon គឺនៅខែមីនា ឆ្នាំ២០១៨។ Ramos ចូលលេងឲ្យអេស្ប៉ាញដំបូងនៅខែមីនា ឆ្នាំ២០០៥ ពេលប្រកួតមិត្តភាពជាមួយជម្រើសជាតិចិន ដែលកាលណោះនៅវ័យ១៨ឆ្នាំ និង៣៦១ថ្ងៃ ...
  • 1664
    0

    ប្រធានក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត Domagoj Vida បានចូលលេងពេញមួយវគ្គទីមួយតែម្ដងក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទួរគី នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា មុនរកឃើញថា រូបគេបានឆ្លងជំងឺកូវីដ១៩។ តាមពិតទៅ ខ្សែការពារកណ្ដាលខាងលើត្រូវបានគ្រូបង្គោលក្រូអាតត្រៀមប្ដូរចេញទៅហើយក្រោយចប់វគ្គទីមួយ។ សេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា “៖ Vida នឹងនៅដាច់ដោយឡែកនៅប្រទេសទួរគី នាក្រុងអ៊ីស្តង់ប៊ុលតែម្ដង។” សមាជិកទាំងអស់ផ្សេងទៀតនឹងបន្តដំណើរទៅកាន់ប្រទេសស៊ុយអែតសម្រាប់ការប្រកួត UEFA Nations League នាថ្ងៃសៅរ៍ ខាងមុខ។ កាលពីថ្ងៃចន្ទ មានការតេស្ដទាំងកីឡាករ និងបុគ្គលិកគ្រប់គ្នា តែបង្ហាញថា ...
  • 1263
    0

    ដោយសារតែប្រទេសកម្ពុជា បានកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ សារជាថ្មី និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសាលាបាល់ទាត់ សៀមរាប យូណាយធីត ប្រកាសផ្អាកបណ្តោះអាសន្ន ដើម្បីការពារសុវត្ថភាព។ ទំព័រផ្លូវការណ៍របស់ក្លិបខាងលើបានបង្ហោះថា៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ និងការពារពីការរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តរក្សាគម្លាតសង្គម និងចៀសវាងការជួបជុំនានា។ អាស្រ័យហេតុនេះ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត សូមប្រកាសផ្អាកដំណើរការសកម្មភាពហ្វឹកហាត់នៅ សាលាបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap Soccer School) ...
  • 2208
    0

    Jude Bellingham ត្រូវបានកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសលើកដំបូង ដោយលោក Gareth Southgate បានកោះហៅដើម្បីជំនួសកន្លែង Trent Alexander-Arnold និង James Ward-Prowse ដែលមានបញ្ហារបួស។ កីឡាករវ័យ១៧ឆ្នាំបានចូលរួមជាមួយ Borussia Dortmund ពី Birmingham នៅដើមរដូវកាលថ្មី និងបង្ហាញខ្លួនបាន១១ប្រកួតហើយ។ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះសាធារណរដ្ឋអៀរឡង់, បែលហ្ស៊ីក និងអ៊ីស្លង់ពីចន្លោះថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ប្រសិនបើបានចូលលេងក្នុងការប្រកួតណាមួយ Bellingham ...