• 8646
    0

    លោក Leonardo នាយកក្លិប Paris Saint Germain បានបង្ហើបពីលទ្ធភាពនៃការផ្ទេរយកតារាឆ្នើម ​Cristiano Ronaldo ក្រោយលេចឮពីដំណឹងដែល Juvetnus ចង់លក់កីឡាករព័រទុយហ្គាល់រូបនេះ។ លោក Lenardo ថ្លែងបែបនេះ “៖ក្នុងបាល់ទាត់ទំនើប គ្មាននរណាមួយអាចប៉ាន់ស្មានដឹងមុនទេ។ ជួនកាលទៅ ស្រាប់តែស្អែកឡើង Cristiano Ronaldo និយាយថា ខ្ញុំចង់ទៅលេងនៅក្លិបផ្សេងទៀតក៏ថាបាន។ PSG ក៏ជាក្លិបមួយចង់បាន Ronaldo ...
  • 1894
    0

    (BC-99) ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Gareth Southgate គេ​បាន​ចាប់​អារម្មណ៍​ឃើញ​ថាកីឡាករ Aston Villa Jack Grealish កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​ដែលជា​ហេតុ​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​បា​ន​ប្រដូច​រូប​គេ​ទៅ​នឹង​អតីត​កីឡាករតោកំណាច អង់គ្លេស​ Paul Gascoigne ។ មិន​ថា​បំពេញ​ភារកិច្ច​ឱ្យ​ក្រុម​នៅ Premier League ឬក៏ក្រុម​ជម្រើស​ជាតិ​នោះ​ទេ Grealish សុទ្ធ​តែ​បាន​សាង​គុណ​សម្បត្តិ​បាន​ទាំង​អស់​ដែល​នេះ​គឺ​ឱកាសមួយ​ដែល​អាច​ជួយ​ឱ្យ​ខ្សែ​បម្រើ​វ័យ ២៥ ឆ្នាំ​ម្នាក់​នេះ​អោយ​ក្លាយជាវីរបុរស​ជំនាន់​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ក្រុម Aston Villa និងក្រុម​ជម្រើស​ជាតិ អង់គ្លេស ...
  • 1513
    0

    ផែនការរៀបចំការប្រណាំងរថយន្ដ Formula One លើកដំបូងនៅឆ្នាំ២០២១ខាងមុខ ទំនងមិនអាចកើតឡើងឡើយ ក្រោយមន្ត្រីជាន់ខ្ពស់ម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា។ លោក Nguyen Duc Chung ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនីស្ដវៀតណាមនៅក្រុងហាណូយត្រូវបានចាប់ខ្លួនកាលខែសីហា ពាក់ព័ន្ធនឹងអំពើពុយរលួយ។ លោកគឺជាអ្នកគាំទ្រដ៏ពេញទំហឹងម្នាក់ក្នុងកីឡាប្រណាំងកាំជ្រួចលើវាលរាបនេះ។ ប្រភពស្និទ្ធមួយបានប្រាប់ AFP ថា ប្រសិនបើគ្មានលោក Chung ទេ នោះការប្រណាំងនៅហាណូយទំនងមិនអាចកើតឡើងទេ។ តាមពីត ...
  • 2501
    0

    អ្នកចាំទី Dean Henderson អាចនឹងចាកចេញពី Manchester United លើលក្ខខណ្ឌខ្ចីទៅកាន់ក្លិបណាមួយដើម្បីឱកាសលេងកាន់តែច្រើន។ ការវិលត្រលប់ទៅ Old Trafford ក្រោយបញ្ចប់ការលេងលើលក្ខខណ្ឌខ្ចីនៅ Sheffield United ក៏ធ្វើឲ្យ Henderson រីករាយដែរ ទោះត្រឹមជាដៃទីពីរបន្ទាប់ពី David de Gea។ យ៉ាងណា លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសអះអាងថា ប្រសិនបើចង់បានឱកាសជាដៃទីមួយនៅជម្រើសជាតិ ...
  • 1609
    0

    Memphis Depay ដែលជាប្រធានក្រុមរបស់ក្លិប Lyon បាននិយាយចំៗទៅកាន់មិត្តរួមក្រុមរបស់គេថា នៅមានកីឡាករមួយចំនួនមិនព្រមដាក់ចិត្តដាក់កាយឲ្យបាន១០០ភាគរយ ក្នុងការប្រជែងយកជើងឯក League 1 នៃក្របខណ្ឌកំពូលរបស់បារាំងនៅឡើយទេ ខណៈដែល Lyon បានប្រកួតឈ្នះក្រុមមហាសេដ្ឋី បារីស កាលពីថ្ងៃអាទិត្យក៏ដោយ។ ដូច្នេះតាំងនាមជាប្រធានក្រុម រូបគេបានសំណូមពរដល់មិត្តរួមក្រុមទាំងមូល ឲ្យប្រឹងប្រែងទាំងអស់គ្នានិងរួបរួមគ្នា ដើម្បីប្រជែងដណ្តើមយកជើងឯក League 1 ក្នុងរដូវកាលនេះអោយបាន។ សូមបញ្ជាក់ថា Lyon បានឡើងមកឈរចំណាត់ថ្នាក់លេខ៥មកវិញ បន្ទាប់ពីបានយកឈ្នះ ...
  • 3337
    0

    ក្លិបបាល់ទាត់ វិសាខា បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថាក្លិបបានចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធក្រូអាត Mihaljevic FILIP ជាផ្លូវកាលហើយក្រោយមកចូលរួមជាមួយបាន១រដូវកាលកន្លងមកនឹងបានជួយក្លិបស្ថិតក្នុងតំណែងមួយល្អ ។ កីឡាករសញ្ជាតិក្រូអាតរូបនេះបានផ្ទេរពីក្លិប Widzew Łódź របស់ប្រទេសប៉ូឡូញ មកកម្ពុជាក្នុងឆ្នាំ ២០២០ នេះដោយបង្ហាញខ្លួនអោយ វិសាខា ចំនួន១៥ ប្រកួត រកបាន ១៣គ្រាប់ ។ ក្លិបជើងឯកសម្តេច ហ៊ុន សែន មិនទាន់ប្រកាសពីការនាំចូលកីឡាករបរទេសនៅឡើយនោះទេ ខណៈក្លិបត្រូវមានភារកិច្ចលេងក្នុងពានរង្វាន់ AFC ...
  • 877
    0

    សហព័ន្ធបាល់ទាត់កម្ពុជាបានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការប្រកួត ជម្រើសជើងឯកជាតិលីគ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមផ្អាកការប្រកួតទាំង៤ប្រភេទខាងលើជាបណ្តោះអាសន្ន រហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ជាថ្មី ដោយសារតែការទប់ស្កាត់បញ្ហាជំងឺកូវីដ ១៩ ។  
  • 4407
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចេញសេចក្តីប្រកាសលើបណ្តាញសង្គមផ្ទាល់ថា ក្លិបមិនបានបន្តកិច្ចសន្យាជាមួយកីឡាករចំនួន២នាក់ក្នុងនោះមានខ្សែបម្រើ ស៊ាន ភីសា និងអ្នកចាំទី ខេង លីហៀង ក្រោយពួកគេរួមរស់ជាមួយក្លិបបាន១រដូវកាលកន្លងមក ។ស៊ាន ភីសា បានមកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាល២០២០កន្លងទៅ ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួននោះទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Conor Nestor ។ កីឡាករដើមកំណើតខេត្តបាត់ដំបង ផ្ដើមអាជីពបាល់ទាត់ជាមួយបៀលប្រាយយូណាយធីតកាលឆ្នាំ២០១៤ ក្រោយមកក៏រួមភ្នំពេញក្រោន ដែលជួយអោយក្រុមនេះឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៥ មុនផ្លាស់ទៅក្រសួងការពារជាតិដើមរដូវកាល២០១៧ និងបន្តមកវិសាខាតែពុំសូវមានឱកាសបង្ហាញខ្លួន ក៏បានផ្លាស់មកចូលរួមជាមួយ ភ្នំពេញក្រោនជាថ្មី ប៉ុន្តែក៏ពុំបានបង្ហាញខ្លួនដូចគ្នា រហូតដល់ពាក់កណ្ដាលរដូវកាល២០១៩ ...
  • 4828
    0

    (BC-99) បន្ទាប់ពី Chelsea ​បាន​វាយ​បក​យកឈ្នះក្រុម Sheffield United ៤-១ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះអតីត​កីឡាករដ៏អស្ចារ្យរបស់ Liverpool  Graeme Souness បាននិយាយថាក្រុមតោខៀវដូចបាន​​ឈ្នះឆ្នោត​មហាសាល​​ដោយមាន​កីឡាករខ្សែការពារ​ Reece James និង Ben Chilwell ​។ លោក Graeme Souness បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports បន្ថែម​យ៉ាង​ដូច្នេះ​ថា “គ្រប់ពេលវេលា​នៅ​ពេលដែលអ្នកទិញកីឡាករណា​ម្នាក់ក្នុង​តម្លៃ​ថ្លៃ​ ...
  • 1112
    0

    បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ២ ទល់ ០ ក្លាយជាម្ចាស់ពាន ក្លិបបាល់ទាត់ វិសាខា នឹង​បរិច្ចាគ​ប្រាក់​រង្វាន់ ១០០​លាន​រៀល នៃ​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២០ ដើម្បី​ជួយ​ដល់​បង​ប្អូន​ជន​រង​គ្រោះ​ដោយ​សារ​ជំ​នន់​ទឹក​ភ្លៀង នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែលនេះសរបញ្ជាក់អោយឃើញថា ជាទង្វើរដ៏ល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាក្លិបផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ក្លិប វិសាខា ដែលឈ្នះ​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ...