• 2100
    0

    (BC-99) លោក Pep Guardiola បានចុះកុងត្រាថ្មី ២ ឆ្នាំទៀតដើម្បីនៅជាមួយ Manchester City  រហូតដល់ឆ្នាំ ២០២៣ បន្ទាប់​ពី​បុរសសញ្ជាតិ​ អេស្ប៉ាញ រូប​នេះ​បាន​បង្ហាញ​ចេតនា​ចាកចេញពី Etihad ។ កិច្ច​សន្យា​នៅសល់តែ ៧ ខែរបស់អ្នក​ចាត់​ការ​ទូទៅ Pep Guardiola ត្រូវ​បាន​ពន្យា​ពេល​ថែម​២​រដូវ​កាល​ទៀត​ហើយ​ដោយ​លោក​នៅ​តែ​គ្រូ​បង្វឹក​ដែល​ទទួល​បាន​ថ្លៃ​នឿយ​ហត់​ច្រើន​ជាង​គេ​ ២០ លានផោនក្នុងមួយឆ្នាំនៅ​ Premier League ។ នៅ​ក្នុង​ពិធី​ចុះ​កិច្ច​សន្យា​គ្រូបង្វឹករូបនេះបាននិយាយថា ...
  • 1030
    0

    ការផ្ដល់ឱកាសដល់កីឡាករវ័យក្មេង គឺជាអ្វីដែលលោក Darren Pomroy ប្ដេជ្ញាបន្តធ្វើជាមួយសូលទីឡូអង្គរនៅរដូវកាលថ្មីដើម្បីរួមចំណែកកសាងធនធានសម្រាប់កម្ពុជា ជាពិសេសត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ នេះបើតាមការអះអាងពីបុរសជនជាតិអង់គ្លេសដែលត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបតែងតាំងជាគ្រូបង្គោលសាជាថ្មី។ គ្រូបង្វឹកធ្លាប់ដឹកនាំសូលទីឡូនៅឆ្នាំ២០១៩លើកឡើងថា នៅរដូវកាលមុនមានកីឡាករដល់ទៅ៨នាក់ដែលត្រូវបានក្លិបដាក់ឲ្យលេង មានអាយុក្រោម១៨ឆ្នាំ។ លោកចង់បន្តធ្វើរឿងនេះទៀតដើម្បីក្លាយជាក្លិបមួយដែលផ្ដល់ឱកាសដល់យុវជន។ លោក Darren Pomroy រៀបរាប់ “៖ខ្ញុំពិតជាសប្បាយចិត្តដែលបានត្រលប់មកវិញ និងសម្លឹងឆ្ពោះទៅកាន់គម្រោងថ្មី។ យើងមានផែនការ៣ឆ្នាំដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជា និងស៊ីហ្គេម២០២៣។ រដូវកាលមុនក្លិបដាក់កីឡាករ៨នាក់ដែលមានអាយុក្រោម១៨ឆ្នាំបានចូលលេង។ យើងនឹងបន្តការងារនេះ។ ដើម្បីបាល់ទាត់កម្ពុជាទទួលបានជោគជ័យ យើងត្រូវដាក់កីឡាករក្មេងៗល្អៗចូលលេងរាល់សប្ដាហ៍។ សូលទីឡូនឹងក្លាយជាក្លិបដែលផ្ដល់ឱកាសបែបនេះ។” ពាក់ព័ន្ធនឹងសំណួរថាតើការដឹកនាំនៅក្លិបដែលមានក្មេងៗច្រើនអាចជាសម្ពាធឬទេ គ្រូបង្វឹកកាន់ ...
  • 1893
    0

    Bayern Munich និង Liverpool ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយមកថា កំពុងតែប្រជែងគ្នាយកខ្សែការពារ Dayot Upamecano ពីក្លឹប RB Leipzig។ Dayot Upamecano បច្ចុប្បន្នកំពុងត្រូវបានតាមដានដោយក្លឹបធំៗមួយចំនួននៅអឺរ៉ុប ហើយគេក៏អាចនឹងត្រូវលក់ចេញនាក្នុងខែមករានេះផងដែរ បើសិនជាមានសំណើរសមរម្យណាមួយផ្តល់មកកាន់ RB Leipzig។ យ៉ាងណាក្តីនៅពេលនេះ Liverpool និង Bayern Munich គឺជាក្រុមដែលនាំមុខគេក្នុងការប្រជែងដណ្តើមយកខ្សែការពារកណ្តាលរូបនេះដើម្បីយកមកពង្រឹងក្រុម ខណៈកីឡាករវ័យ២២ឆ្នាំមានតម្លៃខ្លួនទិញផ្ដាច់កុងត្រាប្រមាណ៤០លានផោនតែប៉ុណ្ណោះ។
  • 1108
    0

    ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានបន្តកិច្ចសន្យាជាមួយ វិសាខា រហូតដល់ឆ្នាំ ២០២៤ បន្ទាប់ពីមកចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា ក្នុងរដូវកាល ២០២០ ដោយបានជួយក្លិបរកបានលទ្ធផលល្អច្រើន និងជាពិសេសឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ២០២០ ។ ការផ្ទេរពីក្លិប ក្រសួងការពារជាតិ ( Tiffy Army) មកក្លិប វិសាខា បានមួយរដូវកាលនេះ អតីតយុវជន ...
  • 4050
    0

    ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell បានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោយរួមរស់បានចំនួនពីររដូវកាលកន្លងមក ។ ក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្តស្វាយរៀង បានចេញផ្សាយថា : យើងទាំងអស់គ្នានៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោកីឡាករ 99 Jonny Campbell ហើយសូមជូនពរឱ្យគាត់មានសំណាងល្អនៅពេលដែលគាត់ចាកចេញពីពួកយើងដើម្បីបន្តអាជីពរបស់គាត់នៅក្លិបបាល់ទាត់ផ្សេងទៀត។ Jonny បាននៅជាមួយយើងចំនួន ២រដូវកាលដ៏អស្ចារ្យ ដោយការឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីកកាលពីឆ្នាំមុន និងបន្តលេងនៅវគ្គជម្រុះ AFC Cup រដូវកាលកាល ២០២០ ជាមួយយើង។ ខ្សែការពារសញ្ជាតិអាមេរិករូបនេះ ...
  • 5386
    0

    សហព័ន្ធបាល់ទាត់ពិភពលោក បានសម្រេចរុញកាលបរិច្ឆេទប្រកួត FIFA Club World Cup 2020 ពីខែធ្នូ ទៅខែកុម្ភៈ ឆ្នាំ២០២១ ដោយសារអនុវត្តតាមវិធានការការពារ COVID 19។ យ៉ាងណា ព្រឹត្តិការណ៍នេះនឹងបន្តរៀបចំនៅប្រទេសកាតារតាមគម្រោងដដែល ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកុម្ភៈ។ FIFA បានប្រកាសថា “៖ គម្រោងរៀបចំការប្រកួតជើងឯកតំណាងទ្វីបត្រូវបានបង្អាក់ដោយជំងឺរាតត្បាត។ ដូច្នេះការបង្ហាញនូវវិធានការការពារ គឺពិតជាសំខាន់ណាស់ដើម្បីការវិលត្រលប់នៃការប្រកួត។” Bayern Munich ...
  • 5429
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានបំបាក់អាល្លឺម៉ង់ដល់ទៅ៦ទល់នឹង០ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា។ យោងតាម Misetrchip គឺនេះជាបរាជ័យដ៏ហួសហេតុរបស់អាល្លឺម៉ង់ និងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥៤ ដែលកាលណោះពួកគេចាញ់ហុងគ្រី ៣ទល់នឹង៨ ក្នុងការប្រកួត FIFA World Cup។ ជាមួយគ្នានេះ អេស្ប៉ាញក៏ធ្វើឲ្យអាល្លឺម៉ង់តដៃមិនរួចទាល់តែសោះ មានន័យថា សូម្បីតែទាត់ចំគោលដៅមួយលើកក៏គ្មានដែរ ដែលនេះបារាំងធ្លាប់ធ្វើបានកាលខែវិច្ឆិកា ឆ្នាំ២០១៥។ លើសពីនេះ ការទាត់បញ្ចូលទី៣គ្រាប់តទល់អាល្លឺម៉ង់នៅវគ្គទីមួយ គឺធ្វើឡើងលើកដំបូងក្រោយប៉ះគ្នា២៥លើក ...
  • 4841
    0

    គ្រូបង្វឹក Pep Guardiola គិតមកទល់ពេលនេះនៅមិនទាន់ចុះកុងត្រាថ្មីជាមួយ Manchester City នៅឡើយទេ ស្របពេលដែលកិច្ចសន្យាចាស់នឹងអស់សុពលភាពក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាឆ្នាំទី៥របស់បុរសជនជាតិអេស្ប៉ាញខាងលើនេះជាមួយក្រុមរបស់មហាសេដ្ឋីអារ៉ាប់ ខណៈរដូវកាលនេះអាចជាការដឹកនាំចុងក្រោយរបស់ខ្លួនផងដែរនៅទឹកដីអង់គ្លេស។ យ៉ាងណាក្តីយោងតាមសារព័ត៌មាននៅអង់គ្លេសបានចុះផ្សាយថា ម្ចាស់ក្លឹប Man City បានសម្លឹងឃើញបេក្ខភាព២រូបដែលអ្នកសាកសមក្នុងការជំនួសកៅអី Pep Guardiola នាពេលខាងមុខនោះគឺ គ្រូបង្វឹក Julian Nagelsmann របស់ RB Leipzig និងលោក Mauricio Pochettino អតីតគ្រូបង្វឹក ...
  • 928
    0

    ក្រោយមានការលើកឡើងថាគ្រូបង្វឹកភ្នំពេញក្រោនលោក ស៊ុំ វណ្ណា អាចលាលែងចេញពីតំណែង ស្រាប់តែនៅថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនប្រកាសលើគេហទំព័រផ្លូវការថា ក្លិបមានកិត្តិយសសូមជម្រាបដល់សាធារណៈជនអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាឲ្យបានជ្រាបថាក្លឹបបានសម្រេចតែងតាំងលោក ស៊ុំ វណ្ណា ដែលជាគ្រូក្រុមធំសព្វថ្ងៃនេះទៅជានាយកបច្ចេកទេសរបស់ក្លឹប ។ លោកគ្រូ ស៊ុំ វណ្ណាបានចំណាយពេលវេលាជិត២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងមើលឃើញថាលោកគ្រូក៏ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ធនធានកីឡាកររបស់យើង ដូច្នេះថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្រេចតែងតាំងលោកគ្រូជានាយកបច្ចេកទេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍យុវជនថ្នាលទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន ។ សូមបញ្ជាក់ផងដែរថាលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ AFC ...
  • 2001
    0

    (BC-99) គ្រូបង្វឹកក្លឹបតោខៀវ Chelsea គឺលោក Frank Lampard ពិតជាចង់អោយកីឡាកររបស់លោករក្សានូវជំហរដ៏​រឹង​មាំ​របស់ផង​គេ​គ្រប់​កាលទេសៈ។ ពេល​ដែល​បាន​ឮលោក Lampard បង្ហើប​យ៉ាង​ដូច្នេះ​ អ្នក​ប្រាកដ​ជា​មិន​ឆ្ងល់​ទៀត​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ក្រុមរបស់លោកមិនទាន់​ចាញ់ ១១ ប្រកួតកន្លង​មក​នេះ​និងរក​បាន​ជ័យ​ជម្នះនះ ៤ ប្រកួតផង​ដែរ​នៅ​មុនពេលការ​ប្រកួត​គ្រប់​ពាន​រង្វាន់​របស់ Chelsea នឹង​ត្រឡប់​មក​វិញ​ចាប់​ពី​ចុង​សប្តាហ៍​នេះ​។ ការចុះហត្ថលេខាទិញ​យក​ Hakim Ziyech, Timo Werner និង Thiago Silva បានផ្តល់ឱ្យ ...