Bayern Munich និង Liverpool ប្រជែងគ្នាដណ្តើមយកខ្សែការពារ Dayot Upamecano
Bayern Munich និង Liverpool ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយមកថា កំពុងតែប្រជែងគ្នាយកខ្សែការពារ Dayot Upamecano ពីក្លឹប RB Leipzig។
Dayot Upamecano បច្ចុប្បន្នកំពុងត្រូវបានតាមដានដោយក្លឹបធំៗមួយចំនួននៅអឺរ៉ុប ហើយគេក៏អាចនឹងត្រូវលក់ចេញនាក្នុងខែមករានេះផងដែរ បើសិនជាមានសំណើរសមរម្យណាមួយផ្តល់មកកាន់ RB Leipzig។
យ៉ាងណាក្តីនៅពេលនេះ Liverpool និង Bayern Munich គឺជាក្រុមដែលនាំមុខគេក្នុងការប្រជែងដណ្តើមយកខ្សែការពារកណ្តាលរូបនេះដើម្បីយកមកពង្រឹងក្រុម ខណៈកីឡាករវ័យ២២ឆ្នាំមានតម្លៃខ្លួនទិញផ្ដាច់កុងត្រាប្រមាណ៤០លានផោនតែប៉ុណ្ណោះ។