• 1585
    0

    ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទី គង់ រ៉ាហ្វាត់ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ក្រោយរួមរស់ជាមួយគ្នាបានមួយរដូវកាល។ នៅថ្ងៃដដែល ពោលក្រោយមានសេចក្ដីប្រកាសខាងលើ​ អ្នកចាំទីវ័យ​ក្មេងរូបនេះបានបញ្ជាក់លើគណនី Facebook ផ្ទាល់ខ្លួនថា ការចាកចេញមិនមែនដោយសារបញ្ហាអ្វីមួយឡើយ តែព្រោះរូបគេបានយល់ព្រមចូលរួមជាមួយក្លិបថ្មីផ្សេងទៀត។ រ៉ាហ្វាត់សរសេរបែបនេះ “៖មេីល​ទៅ​មុខ​ដេីម្បី​ អភិវឌ្ឍ​ខ្លួន​បន្ត​ទៀត​ អរគុណ​ក្រុម​គ្រួសារ​គីរីវង់សុខសែនជ័យ​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ កន្លង​មក​️ជួប​គ្នា​ឆាប់ៗ​នេះ​ជា​មួយ​ ក្រុម​ថ្មី​ រដូវកាល​ថ្មី​ បទពិសោធ​ថ្មី​ ជាមួយ​និង​ក្តី​ស្រមៃ​មួយ​ដែល​ថ្មី​ ️(សូម​បញ្ជាក់​ :​ សម្រាប់​ការ​បញ្ចប់​កុងត្រា​នេះ​ ...
  • 2355
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញអំពីការនាំយកខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa ពីក្លិបបាល់ទាត់ អង្គរថៃហ្គ័រ សម្រាប់ការត្រៀមរដូវកាលថ្មី ២០២១ ។ នេះជាការបង្ហាញមុខកីឡាករបរទេសទី១ របស់ក្លិបជើងឯកលីក៦សម័យនេះសម្រាប់វត្តមានគ្រូបង្វឹកថ្មីសញ្ជាតិ អ៊ុយក្រែន បន្ទាប់ពីការចាកចេញរបស់ កីឡាករបរទេសមួយចំនួនដូចជា Poulo Victor និង Ideguchi ជាដើម បន្ទាប់ពីចប់រដូវកាល ២០២០ នេះ ។ Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់ក្នុងឆ្នាំ២០១៥ ...
  • 6386
    0

    រឿងរ៉ាវដ៏កម្រមួយបានកើតឡើងក្នុងការប្រកួតជើងឯកជាតិបែលហ្ស៊ិក ដែលធ្វើឡើងដោយអ្នកចាំទី Arnaud Bodart។ អ្នកចាំទីក្លិប Standard Liege រូបនេះបានតាមស្មើឲ្យក្រុមខ្លួន២ទល់នឹង២ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា។ ដំបូងឡើង Standard ត្រូវបាន Eupen នាំមុខ១ទល់នឹង២ ហើយត្រូវរង់ចាំដល់នាទី៩០+៧ ពេលពួកគេទទួល​បានបាល់ហ្វ្រីឃីក។ អ្នកចាំទីវ័យ២២ឆ្នាំបានសម្រេចចិត្តឡើងទៅរកគ្រាប់បាល់នឹងគេដែរ។ ជាសំណាងល្អ មិត្តរួមក្រុមមួយរូបបានទាត់ចំជើង Bodart ហើយរូបគេក៏ទាត់បន្ថែមបញ្ចូលទីតែម្ដង។ នេះជាគ្រាប់បាល់ដំបូងរបស់អ្នកចាំទីក្រុម U21 បែលហ្ស៊ិកដែលមានតម្លៃខ្លួន៤លានផោន។ ក្នុងចំណោម១៨ប្រកួតរដូវកាលនេះ ...
  • 3063
    0

    Erling Braut Haaland បានទាត់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងជួយ Borussia Dortmund ឈ្នះម្ចាស់ផ្ទះ Hertha Berlin ២ទល់នឹង៥ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា កាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Bayern Munich។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរកបាន៣គ្រាប់ក្នុងរយៈពេល១៥នាទី ហើយ Dortmund ដេញត្រឹមពិន្ទុពីក្រោម Bayern Munich ដែលស្មើ Werder Bremen ១ទល់នឹង១។ ...
  • 2209
    0

    (BC-99) Story: Ryan Giggs បដិសេធទោស​កំហុស​និងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ដើម្បីឱ្យ​ប្រាកដ​ថា​នឹង​អាច​ចាកចេញពីតំណែង​អ្នក​ចាត់​ការ​ទូទៅរបស់​ជម្រើស​ជាតិ វែល ឬ​ក៏​អត់​។ គ្រូ​បង្វឹក​និងជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​នាគ​កំណាច​ វែល​ មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​ដែល​ទើប​តែ​កន្លងផុត​ទៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​កំពុង​តែ​ជាប់​មាន​រឿង​ក្តី​ក្តាំ​ពីបទសង្ស័យបង្កគ្រោះថ្នាក់ដល់រាងកាយនិងការរំលោភបំពានបន្ទាប់ពីមានបណ្តឹង​ពី​មិត្តស្រីរបស់​ខ្លួន​ផង​ដែរ​នោះ។ ការ​ធានា​ឱ្យ​អតីត​កីឡាករ Man Utd ​នេះ​អាច​នៅ​ក្រៅ​ឃុំរយៈ​ពេល​៣​ខែ​សឹម​សើរើ​រឿង​ក្តី​ជា​ថ្មី​ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់ដល់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ វែល ​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ World Cup 2022 នៅ​ដើម​ខែ​ កុម្ភៈ ...
  • 2810
    0

    តាំងពីល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃសៅរ៍ ទី២១ គេបានឃើញសារជាច្រើនស្ដីពីតម្រុយនៃការចាកចេញពីក្លិបបាល់ទាត់វិសាខារបស់អ្នកចាំទី ជា វណ្ណសាក់។ ជាក់ស្ដែង អ្នកចាំទីដៃទីពីរក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួននៅរាត្រីថ្ងៃសុក្រ ថា THANK-YOUFAMILYVISAKHAFC ឬអរគុណគ្រួសារវិសាខា។ ក្រោយមកសារផ្សេងៗទៀតក៏បានរំលេចលើ Wall របស់កីឡាករមានប្រភពពីខេត្តស្វាយរៀងរូបនេះក្នុងន័យជូនពរ។ ក្នុងនោះ កែវ សុខសិលា ដែលជាមិត្តរួមក្រុមក៏បានសរសេរបែបនេះ “៖Good ...
  • 2046
    0

    AS Monaco បានវាយបកពីការនាំមុខពីរគ្រាប់ដោយ Paris Saint Germain ទៅយកបាន​៣ពិន្ទុវិញ ដោយលទ្ធផល៣ទល់នឹង២ ក្នុងការប្រកួតលីគកំពូលបារាំង នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា។ Kylian Mbappe រកបានពីរគ្រាប់ម្នាក់ឯងនៅនាទី២៥ និងនាទី៣៧ ក្រោយវិលពីសម្រាកដោយសាររបួស។ ផ្ទុយទៅវិញ Monaco បានកែប្រែទម្រង់លេង ហើយ Kevin Volland វាយបកពីរគ្រាប់មកវិញនៅនាទី៥២ និងនាទី៦៥។ សល់៦នាទីចប់ការប្រកួតទាំងស្រុង ...
  • 3967
    0

    សហព័ទ្ធបាល់ទាត់កម្ពុជាបានសេចក្តីជូនដំណឹង ស្តីពីការដំណើរឡើងវិញការប្រកួត ជម្រើសជើងឯកជាតិលីគ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ តាមកាលបរិច្ឆទខាងក្រោម ៖ ១.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ២.ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ៣.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ...
  • 8378
    0

    លោក Pep Guardiola បានបង្ហាញការយល់ឃើញផ្ទាល់មួយពាក់ព័ន្ធទៅនឹងការដើររបស់ Lionel Messi ក្នុងការប្រកួត UEFA Champions League រវាង FC Barcelona និង Dynamo Kyiv នាពេលកន្លងទៅ។ អ្នកចាត់ការ Manchester City រូបនេះបានប្រដូចការដើររបស់ Messi ទៅនឹងអ្នកថ្មើរជើងលបៗក្នុងព្រៃដែលដើរបណ្ដើរសញ្ជឹងគិតបណ្ដើរ។ លោក Pep បានថ្លែងក្នុងកិច្ចសម្ភាសមួយបែបនេះ ...
  • 1080
    0

    សារព័ត៌មាន the Guardian រាយការណ៍ថា Premier League បានចាប់ផ្ដើមអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរកីឡាករ៥នាក់ក្នុងមួយប្រកួតម្ដងទៀតហើយ។ តាមពិតទៅមុនការអនុញ្ញាតសាជាថ្មីនេះ Premier League ជាក្របខណ្ឌកំពូលតែមួយគត់នៅអឺរ៉ុបដែលកំណត់ការផ្លាស់ប្ដូរត្រឹម៣នាក់ ក្រោយមានសេចក្ដីសម្រេចពី FIFA បង្កើនចំនួនផ្លាស់ប្ដូរកាលប៉ុន្មានខែមុនអំឡុងការបិទប្រទេសពាក់ព័ន្ធទៅនឹងការបង្ការការរីករាលដាលជំងឺកូវីដ១៩។ លីគអង់គ្លេសបានសម្រេចចូលរួមជាមួយក្របខណ្ឌផ្សេងៗទៀតដើម្បីពង្រីកចំនួនផ្លាស់ប្ដូរ ដែលនឹងចាប់ផ្ដើមអនុវត្តជាថ្មីនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា នេះ។ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការ អ្នកចាត់ការមួយចំនួនបានយល់ស្របមានដូចជា Southampton, Steve Bruce, David Moyes ...