• 4331
    0

    នាង Rocio Oliva អតីតមិត្តស្រីចុងក្រោយរបស់លោក Diego Maradona បានសម្រេចចិត្តធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីជាទីតម្កល់សពអតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះដើម្បីនិយាយពាក្យលាចុងក្រោយ កាលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។ នាងថា គ្រាន់តែទៅដល់ភ្លាម ក្រុមការងារតម្រូវឲ្យឈរតម្រង់ជួរដូចគេដូចឯង ដោយមិនមាននរណាចេញមកទទួលឡើយ។ ផ្ទុយទៅវិញ ទោះតម្រូវឲ្យតម្រង់ជួរ នាងមិនត្រូវបានអនុញ្ញាតឲ្យចូលមើលសពជាលើកចុងក្រោយទេ។ តាមពិតទៅ Oliva ក៏មានឈ្មោះក្នុងបញ្ជីទៅមើលសពនេះដែរ តែចុងក្រោយ ក៏ត្រូវបានដកចេញវិញ។ Oliva ថ្លែងបែបនេះ “៖ពួកគេប្រាប់ខ្ញុំឲ្យទៅដល់ម៉ោង៧ ជាពេលរបងត្រូវបានបើកដើម្បីឲ្យមនុស្សចូល។ ...
  • 5336
    0

    ខ្សែបម្រើជប៉ុន Keisuke Honda បានសរសេរលើបណ្ដាញសង្គម Twitter ថា ខ្ញុំនឹងចាប់ផ្ដើមគិតពីការចាកចេញហើយ ប្រសិនបើពួកគេមិនធ្វើឲ្យខ្ញុំមានជំនឿចិត្តនៅប៉ុន្មានថ្ងៃនេះទេ។ គេមិនដឹងថា Honda សរសេរនេះក្នុងន័យចង់ចាកចេញក្លិប Botafogo ឬយ៉ាងណាទេ។ ប៉ុន្តែជាមួយគ្នានេះ អតីតកីឡាករ Botafogo ម្នាក់ គឺលោក Dudu Cearense បានទទូចឲ្យអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើបន្តលេងទៀត ព្រោះក្លិបប្រេស៊ីលមួយនេះត្រូវការលោក។ នៅរដូវកាលនេះ Botafogo បានផ្លាស់ប្ដូរគ្រូបង្គោលយ៉ាងច្រើន ពោលដល់ទៅ៤នាក់ ...
  • 2065
    0

    អ្នកចាត់ការ FC Barcelona លោក Ronald Koeman បានយល់ព្រមកាត់ប្រាក់ខែមួយចំនួនពីថ្លៃ១០លានផោនក្នុងមួយឆ្នាំរបស់លោកដើម្បីរួមចំណែកជួយក្លិប។ សេចក្ដីរាយការណ៍មកថា គ្រូបង្វឹកជនជាតិហុល្លង់ខាងលើនឹងនិយាយជាមួយកូនក្រុមនៅថ្ងៃនេះ ហើយរំពឹងថា ពួកគេនឹងធ្វើដូចលោក។ ក្លិបយក្សអេស្ប៉ាញខាងលើបានពិភាក្សារឿងកាត់បន្ថយប្រាក់ឈ្នួលនេះរាប់ខែមកហើយ អំឡុងវិបត្តិជំងឺកូវីដ១៩ ហើយក្លិបនេះចង់បន្ថយ១៧០លានផោន។ គិតមកទល់ពេលនេះ មានកីឡាករមួយចំនួនដូចជា Gerard Pique និង Frankie de Jong ជាដើមបានយល់ព្រមកាត់៣០ភាគរយ ប៉ុន្តែអ្នករកបានខ្ពស់ដូចជា Lionel Messi ...
  • 6377
    0

    អតីតខ្សែការពារ Joleon Lescott បានចូលរួមជាមួយក្លិប Racing Murcia នៃក្របខណ្ឌទី៤អេស្ប៉ាញ។ តាមពិតទៅកីឡាករវ័យ៣៨ឆ្នាំបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៤ ក្រោយចំណាយពេល១៧ឆ្នាំប្រលូកអាជីពបាល់ទាត់នៅក្លិប Wolverhampton, Manchester City, West Brom, Aston Villa, AEK Athens និង Sunderland។ គេធ្លាបលើកពាន Premier League ពីរដង, FA Cup ...
  • 933
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅថ្ងៃនេះថា ក្លិបបានឈានដល់ការសម្រេចចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Okereke Timothy ជាផ្លូវការហើយក្រោយរូបគេបានមកចូលរួមពេញ១រដូវកាល២០២០ កន្លងមក ។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាបានផ្លាស់ពីក្លិប អង្គរថៃហ្គ័រ មកកាន់ក្លិបជើងឯក ៦សម័យនៅរដូវកាលឆ្នាំ ២០២០ នេះ ដោយរូបគេរកបាន ១២គ្រាប់ ក្នុងការលេងនៅលីគកំពូលកម្ពុជាពេញមួយរដូវកាលនេះ ។ គួរដឹងថា Timothy បានមកប្រកបអាជីពនៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបស៊ីម៉ាក់ ហើយបានផ្ទេរទៅក្លឹបធំៗមួយចំនួន ដូចជាក្លឹបអាស៊ីអឺរ៉ុប និងក្លឹប UITM ...
  • 6883
    0

    ប្រធានក្លឹប Inter Milan លោក Steven Zhang បាន​និយាយ​ថាមហិច្ឆតារបស់លោក​គឺនាំចង់​នាំ​ក្លឹបមួយ​នេះ​ត្រឡប់ទៅកាន់ទី​កំពូលតារាង​នៃការប្រកួតប្រជែង Italy Serie A វិញ។ មហាសេដ្ឋីសញ្ជាតិ​ចិន​និង​ជា​ប្រធាន​ក្រុមហ៊ុន SUNING រូប​នេះ​បាន​មានប្រសាសន៍ប្រាប់​អ្នក​សារព័ត៌មាននា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា “ចំណងមិត្តភាពរវាងចិននិងអ៊ីតាលីកាន់តែរឹងមាំដែល​នាំ​អំណោយផលកាន់តែច្រើននឹងក្លាយជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ក្រុមហ៊ុន Suning យល់ស្របថាមនុស្សដែលមានឧត្តមគតិខ្ពង់ខ្ពស់ធ្វើការដើម្បីបង្កើតអនាគតហើយនឹងនាំឱ្យ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ពង្រឹងការសហការជាមួយ អ៊ីតាលី កាន់​តែ​ខ្លាំង​ថែម​ទៀត​។ ទន្ទឹមនឹងនេះដែរយើងនឹងបន្តលើកកម្ពស់ការគ្រប់គ្រងប្រកបដោយភាពឧស្សាហ៍ព្យាយាមហើយនឹងធ្វើការដោយមិនខ្លាចនឿយហត់ជាមួយអ្នក​រាល់​គ្នា​ដើម្បីនាំ Inter ត្រឡប់មកកំពូលតារាង​វិញផង​ដែរ​។” សូម​បញ្ជាក់​ដែរ​ថា Inter Milan ...
  • 1327
    0

    Robert Lewandowski បានទាត់បញ្ចូលទីគ្រាប់ទី៧១នៅ UEFA Champions League រួមចំណែកបញ្ជូន ​Bayern Munich ទៅកាន់វគ្គ១៦ក្រុមចុងក្រោយទាំងនៅសល់ពីរប្រកួតទៀតក្នុងពូល។ ក្នុងជ័យជម្នះ៣ទល់នឹង១លើ Red Bull Salzburg គ្រាប់បាល់របស់ Lewandowksi កើតឡើងនៅនាទី៤២ មុន Kingsley Coman និង Leroy Sane បន្ថែមពីគ្រាប់ទៀត។ នៅនាទី៦៦ Bayern ...
  • 1367
    0

    ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានប្រកាសដាក់ប្រទេសក្នុងការកាន់ទុក្ខចំនួន៣ថ្ងៃសម្រាប់ការចែកឋានរបស់វីរបុរសបាល់ទាត់ Diego Maradona។ ព័ត៌មាននេះលេចចេញត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយដំណឹងមរណៈភាពរបស់លោក Maradona នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ដោយសារគាំងបេះដូង។ លោកប្រធានាធិបតី Alberto Fernandez ថ្លែងថា មរណៈភាពរបស់លោក Maradona មិនអាចត្រលប់វិញបានទេ ហើយមិនដឹងថា នឹងមានមនុស្សដូចលោកទៀតឬអត់ទេ។ ប្រទេសជាតិពិតជាជំពាក់គុណគាត់ខ្លាំងណាស់។ លោក Alberto ...
  • 6674
    0

    (BC-99) ក្រុម​បាល់​ទាត់​មេឃ​ខៀវ Manchester City ដែល​ដឹក​នាំ​ដោយ​លោក Pep Guardiola កំពុង​តែរិះរក​វិធី​ពង្រឹង​គុណភាព​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួនបន្ថែម​ទៀត​ក្រោយ​ពី​កីឡាករ​គោល Sergio Aguero ឋិត​ក្នុង​ភាព​ស្រពិចស្រពិល។​ ខ្សែបម្រើប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិអង់គ្លេស​ដែល​កំពុង​លេង​ឱ្យ Aston Villa Jack Grealish ត្រូវ​បាន​លោក Pep ដាក់​ក្នុង​បញ្ជី​ចំបង​ចង់​បាន​កីឡាករ​រូប​នេះ​នៅ​ខែមករា​ដើមឆ្នាំ​ថ្មី​ ២០២១។ ការ​សម្លឹង​ឃើញ​បែប​នេះ​ស្របពេល​ដែល​ប្រសិទ្ធភាព​ជា​អ្នក​លេង​ក្នុង​ដំណែង​បម្រើចែក​បាល់​និង​ស៊ុត​បញ្ចូល​ទី​របស់ Kevin Debruyne ហាក់​ដូច​ជា​ថមថយ​ឥទ្ធិភាព​និង​ត្រូវ​គូ​ប្រជែង​កាន់​តែ​មាន​ឱកាស​ទប់​ទល់​ជា​មួយ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​នេះ​បាន​។ នៅ​ម្សិល​ម៉ិញ​នេះ​ដែរសារព័ត៌មាន​ដែល​ថ្នឹក​តែ​រឿង​នយោបាយ The ...
  • 977
    0

    ក្លិបបាល់ទាត់ ភ្នំពេញក្រោន បាននាំយកកីឡាករ ឈុំ ភីសា មកចូលរួមម្តងទៀត សម្រាប់រដូវកាលថ្មីខាងមុខ ក្រោយខ្សែការពាររូបនេះចាកចេញទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នៅរដូវកាល២០១៨ ដែលគេបានលេងនៅទីនោះរយៈពេល ៣ រដូវកាល ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្ត បាត់ដំបង ធ្លាប់មកចូលរួមជាមួយក្លិប ភ្នំពេញក្រោន កាលពីខែ តុលា ២០១២ បន្ទាប់ពីធ្វើតេស្តជោគជ័យ ហើយធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិ ...