ឈុំ ភីសា មកចូលរួមជាមួយ ភ្នំពេញក្រោន សារជាថ្មី
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បាននាំយកកីឡាករ ឈុំ ភីសា មកចូលរួមម្តងទៀត សម្រាប់រដូវកាលថ្មីខាងមុខ ក្រោយខ្សែការពាររូបនេះចាកចេញទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នៅរដូវកាល២០១៨ ដែលគេបានលេងនៅទីនោះរយៈពេល ៣ រដូវកាល ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្ត បាត់ដំបង ធ្លាប់មកចូលរួមជាមួយក្លិប ភ្នំពេញក្រោន កាលពីខែ តុលា ២០១២ បន្ទាប់ពីធ្វើតេស្តជោគជ័យ ហើយធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិ អាយុក្រោម ១៩ ឆ្នាំ កាលពីឆ្នាំ ២០១៣។ កីឡាកររូបនេះធ្លាប់លេងនៅខេត្ត បាត់ដំបង មុននឹងចូលរួមជាមួយក្លិបភ្នំពេញក្រោន ខណៈបច្ចុប្បន្នក៏ជាកីឡាករយ៉ាងសំខាន់របស់ជម្រើសជាតិកម្ពុជាផងដែរ។
ដូច្នេះហើយ ភ្នំពេញក្រោន កំពុងតែត្រៀមខ្លួនយ៉ាងល្អ ដើម្បីប្រជែងពានលីគ ក៏ដូចជាពានសម្តេច សម្រាប់រដូវកាលថ្មី២០២១ បន្ទាប់ពីបានបន្តកុងត្រាមួយឆ្នាំទៀតជាមួយ Andres Nieto និងចុះកុងត្រាខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa ពីក្លិប អង្គរថាយហ្គឺរ ៕