ម្ចាស់ក្លឹប Inter Milan លោក Steven Zhang ចង់ឱ្យក្លឹបរបស់ខ្លួនត្រលប់មកឈរនៅលើកំពូលតារាងវិញ
ប្រធានក្លឹប Inter Milan លោក Steven Zhang បាននិយាយថាមហិច្ឆតារបស់លោកគឺនាំចង់នាំក្លឹបមួយនេះត្រឡប់ទៅកាន់ទីកំពូលតារាងនៃការប្រកួតប្រជែង Italy Serie A វិញ។
មហាសេដ្ឋីសញ្ជាតិចិននិងជាប្រធានក្រុមហ៊ុន SUNING រូបនេះបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះថា “ចំណងមិត្តភាពរវាងចិននិងអ៊ីតាលីកាន់តែរឹងមាំដែលនាំអំណោយផលកាន់តែច្រើននឹងក្លាយជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ក្រុមហ៊ុន Suning យល់ស្របថាមនុស្សដែលមានឧត្តមគតិខ្ពង់ខ្ពស់ធ្វើការដើម្បីបង្កើតអនាគតហើយនឹងនាំឱ្យ ក្រុមហ៊ុនដ៏ធំមួយនេះពង្រឹងការសហការជាមួយ អ៊ីតាលី កាន់តែខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះដែរយើងនឹងបន្តលើកកម្ពស់ការគ្រប់គ្រងប្រកបដោយភាពឧស្សាហ៍ព្យាយាមហើយនឹងធ្វើការដោយមិនខ្លាចនឿយហត់ជាមួយអ្នករាល់គ្នាដើម្បីនាំ Inter ត្រឡប់មកកំពូលតារាងវិញផងដែរ។”
សូមបញ្ជាក់ដែរថា Inter Milan ធ្លាប់ឈ្នះពានរង្វាន់កំពូល អ៊ីតាលី Serie A ចំនួន១៨សម័យ ពានរង្វាន់ ៧ សម័យនឹងជាម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ៣សម័យផងដែរ។ នាពេលបច្ចុប្បន្ននេះ Inter Milan កំពុងតែឈរលើចំណាត់ថ្នាក់លេខ៥នៃតារាងរួមនិងចាញ់ក្រុមកំពូលតារាង AC Milan ៥ពិន្ទុ។