• 1172
    0

    (BC-99) ទីបំផុតទៅ​ក្រុម​អធិរាជស Real Madrid បាន​ចូល​ខ្លួន​មក​ជ្រៀតជ្រែក​ផែនការរបស់ Barcelona សម្រាប់ការ​ចង់​បាន​ខ្សែការពារ Eric Garcia ដែល​បច្ចុប្បន្ន​កំពុង​តែ​លេង​ឱ្យ​ក្រុមមេឃខៀវ​ Manchester City ។ ក្រោយ​ពី​បញ្ចប់​កិច្ចសន្យានៅខែមិថុនាខាង​មុខ​នេះ Garcia មិនបានលាក់​បាំងអ្វី​ទេនូវ​គោល​បំណង​របស់​ខ្លួន​ដែល​ចង់វិលត្រឡប់ទៅ Barca វិញ។អ្នកចាត់ការទូទៅ​មេឃខៀវ Pep Guardiola ហាក់​ដូច​ជា​មាន​ជម្រើស​ផ្សេង​ពី Garcia នៅ Man City ដែល​នេះ​អាច​ជា​មូល​ហេតុ​មួយ​ដែរ​ដែល​ធ្វើ​ឱ្យខ្សែការពារ ...
  • 1403
    0

    Paulo Dybala អាចនឹងចាកចេញពី Juventus ដើម្បីចូលរួមជាមួយ Atletico Madrid ដែលជាលក្ខខណ្ឌនៃការផ្ទេរ Alvaro Morata។ ATM បានឲ្យក្រុមសេះបង្កង់ខ្ចី Morata បូកនឹងគម្រោងទិញផ្ដាច់ក្នុងតម្លៃ៤០លានអឺរ៉ូ។ Atletico Mdarid នឹងយកលុយ៤០លានអឺរ៉ូនេះបូកប្រាក់៣៥លានអឺរ៉ូរបស់ខ្លួនដើម្បីទិញ Paulo Dybala ទៅអេស្ប៉ាញ។ Morata រកបាន៦គ្រាប់ហើយពីការលេងឲ្យ Juventus ៨ប្រកួតនៅរដូវកាលនេះ ខុសពី Dyabala ...
  • 1851
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសរសេរលើបណ្តាញសង្គមផ្លូវការរបស់ក្លិបថា សូមអរគុណដល់កីឡាករ ឈិន ឆៃនុត ដែលបានខិតខំប្រឹងប្រែងជាមួយក្លឹបក្នុងពេលកន្លងមក និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងអាជីព ការបង្ហាញដូចនេះមានន័យថាក្លិបនិងអ្នកចាំទីវ័យក្មេងរូបនេះមិនបានបន្តរួមរស់ជាមួយគ្នាទៀតនោះទេសម្រាប់រដូវកាលថ្មីនាពេលខាងមុខ ។ ឈិន ឆៃនុត ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោននាំយកពីក្លិប ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០១៨ ប៉ុន្តែដោយសារការបង្ហាញខ្លួនរបស់គេមិនសូវបានញឹកញាប់ក្ ក៏ត្រូវបានក្លិបអោយទៅក្លិប ក្រសួងការពារជាតិ ( Tiffy Army ) ខ្ចីក្នុងទៅចូលរួមការប្រកួតលីគជុំទី១រដូវកាល ២០២០  នាពេលកន្លមមក ប៉ុន្តែការផ្លាស់មកក្លិបទ័ពរូបគេក៏មិនអាចជំនួសកន្លែងអ្នកចាំទី ...
  • 4098
    0

    ហ៊ុល គីមហ៊ុយ អ្នកចាំទីវ័យក្មេងរបស់ក្លិបបាល់ទាត់ បឹងកេត បានបង្ហើបពីអ្នកចាំទីដែលរូបគេចាត់ទុកជាកីឡាករក្នុងដួងចិត្តក្នុងពិភពបាល់ទាត់នៅកម្ពុជា ។ ម្ចាស់ស្រោមដៃមាសលីគកំពូលរដូវកាល ២០២០ នេះបានបញ្ជាក់ថា អ្នកចាំទីដែលជា Idol របស់រូបគេគឺ អ្នកចាំទី ស៊ូ យ៉ាទី ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិប បាល់ទាត់ ណាហ្គាវើល នឹងធ្លាប់លេងអោយ បៀលប្រាយ , ក្រសួងការពារជាតិ ( Tiffy Army ) ...
  • 4129
    0

    (BC-99) ក្រុមជម្រើស​ជាតិ​អង់គ្លេស​ទាំង​មូល​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​អំពី​ប្រសិទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីត​១៩​ដល់​សមាជិក​គ្រប់​រូប​របស់​ខ្លួន​បន្ទាប់ពី​ពួក​គេ​បាន​ប្រកួត​មិត្តភាពជាមួយក្រុម​អៀរឡង់​ដែល​មាន​កីឡាករ​ម្នាក់​មាន​ជំងឺ​នេះ​។​​​​ ក្រុម​បាល់​ទាត់​តោ​កំណាច​ អង់គ្លេស​ មិន​បាន​អបអរ​ជ័យជម្នះ​ ៣-០ របស់​ខ្លួន​ទៅ​លើ​គូ​ប្រជែង​ អៀរ​ឡង់​ ក្នុង​ថ្ងៃ​ប្រកួត​មិត្តភាព​កំដៅ​សាច់​ដុំ​ឡើយ តែ​ពួក​គេ​បាន​ប្រមូល​គ្នា​ពិនិត្យ​សុខ​ភាព​រក​ជំងឺ​កូវីត​១៩​ដ៏​គួរ​ឱ្យ​បារម្ភ។ នៅ​ក្នុង​ការ​ប្រកួត​ពេញ​៩០​នាទី​ក្រុម​ អង់គ្លេស បាន​រកជ័យ​​ជម្នះ​យ៉ាង​ងាយ​ស្រួល តែ​ពួក​គេ​កំពុង​តែ​បាន​លេង​ប្រឈម​ជាមួយ​កីឡាករ​ អៀរឡង់ Alan Browne ដែល​មាន​ផ្ទុក​មេរោគ​ចម្លង​ដ៏​ស្រួច​ស្រាវ​មួយ​នេះ​នឹង​បាន​ពិនិត្យ​ឃើញ​វិជ្ជមាន​នៅក្រោយការ​ប្រកួត។​ សហព័ន្ធបាល់ទាត់អៀរឡង់បានសរសេរលើ​គេហទំព័រ​ផ្លូវ​ការ​ថា “សហព័ន្ធ​បាល់ទាត់ អៀរឡង់ សូម​ធ្វើ​ការ​បញ្ជាក់ថាខ្សែបម្រើ  Alan Browne បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 មែន ។ ...
  • 5665
    0

    សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ ដែលនៅសេសសល់ បន្ទាប់ពីការផ្អាកជុំវិញការរីករាលដាលកូវីដ១៩។ ការប្រកួតជម្រុះជុំទីពីរគ្រោងបិទបញ្ចប់នៅថ្ងៃមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះការប្រកួតទី៧ និងទី៨ ក្នុងពូល ប្រព្រឹត្តទៅនៅខែមីនា ហើយទី៩ និងទី១០ ធ្វើឡើងនៅខែមិថុនា។ ការប្រកួតជម្រុះជុំទី៣នឹងរៀបចំឡើងនៅដើមខែកញ្ញា ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ហើយវគ្គ play-off នឹងដំណើរការនៅខែឧសភា ...
  • 8235
    0

    ក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដូនីខាងជើង, ហុងគ្រី, ស្លូវ៉ាគី និង​ស្កុតលែន ទទួល​បានកៅអីបង្គ្រប់២៤ក្រុមនៅវគ្គចែកពូល UEFA EURO 2021 ក្រោយទទួល​បានជោគជ័យនៅវគ្គ Play-Off ដូចៗគ្នា។ ក្នុងការប្រកួត Play-Off នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ម៉ាសេដូនីខាងជើងបានយកឈ្នះហ្សកហ្ស៊ី០ទល់នឹង១, ហុងគ្រីឈ្នះអ៊ីស្លង់ ២ទល់នឹង១, ស្កុតលែនស្មើស៊ែប១ទល់នឹង១ តែឈ្នះប៉េណាល់ទី៥ទល់នឹង៤ និងស្លូវ៉ាគីឈ្នះអៀរឡង់ខាងជើង២ទល់នឹង១។ នេះជាលើកដំបូងហើយដែលម៉ាសេដូនីខាងជើងឡើងវគ្គចែកពូល EURO។ ពួកគេនឹងស្ថិតនៅពូល C ...
  • 3659
    0

    (BC-99) ខ្សែប្រយុទ្ធ Montpellier Stephy Mavididi បាននិយាយពីអ្វី​ដែល​គេ​បាន​រៀន​សូត្រ​ពី​ Cristiano Ronaldo កាល​ពី​ពួក​គេ​ជាមិត្ត​រួម​ក្រុម​ Juventus ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​រំពឹងទុកថា​នឹង​ក្លាយ​ជា​សមាជិក​ក្រុម Arsenal ដ៏​លេច​ធ្លោរ​មួយ​រូប​ តែ​អ្វីៗក៏​បាន​រលាយ​បាត់​បង់​ក្រោយ​ពី​ព​បានចំណាយពេលពីររដូវ​កាល​ក្នុង​ឈុត​ធំ​កាំភ្លើង​ធំ​តែ​ពុំ​បាន​បង្ហាញ​ខ្លួន​មួយ​ប្រកួត​ណា​ទាល់​តែ​សោះព្រោះ​តែ​ក្លិប​នេះ​បាន​ដាក់​រូប​គេ​ឱ្យ​ក្លិប​ដទៃខ្ចី​​។ រហូត​ដល់​ឆ្នាំ ២០១៨ ទើប Mavididi ត្រូវ​បាន Juventus ទិញ​យក​ទៅ​ចូល​រួម​ក្រុម​ដោយ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ឈុត​ធំ​តែ​ម្តង​គត់​រួច​ក៏​ត្រូវ​ក្រុម​សេះ​បង្កង់​ទម្លាក់​ទៅ​លេង​ជា​មួយ​ឈុត​វ័យ​ក្រោម​២៣​ឆ្នាំ​និងបាន​ឱ្យ​ Dijon ខ្ចី​យក​ទៅ​លេង​ផង​ដែរ។ នៅ​ទី​បំផុត​កីឡាករ​រូប​នេះ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ថ្មី​របស់​ Montpellier ...
  • 1355
    0

    ខ្សែបម្រើក្លិបបាល់ទាត់ នគរបាលជាតិ កីឡាករ អ៊ុល រ៉ាវី នឹងត្រូវសម្រាកពីទីលានហ្វឹកហាត់រយៈពេល ២ ទៅ ៣ ខែក្រោយពីធ្វើការវះកាត់ជង្គង់ជោគជ័យកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ អតីតសមាជិកក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់ថា ៖ គ្រូពេទ្យតំរូវអោយសម្រាក ២ ទៅ ៣ ខែ ...
  • 1735
    0

    គិតមកទល់ពេលនេះ Sergio Ramos បង្ហាញខ្លួនបាន១៧៦ប្រកួតហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដែលនេះជាកំណត់ត្រាស្មើទៅនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមជម្រើសជាតិអ៊ីតាលី។ ការប្រកួតទី១៧៦នេះកើតឡើងពេលអេស្ប៉ាញប្រកួតស្មើជាមួយហុល្លង់ ជំនួបមិត្តភាពនៅកីឡដ្ឋាន Johan Cruyff Arena ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកការប្រកួតទី១៧៦របស់ Buffon គឺនៅខែមីនា ឆ្នាំ២០១៨។ Ramos ចូលលេងឲ្យអេស្ប៉ាញដំបូងនៅខែមីនា ឆ្នាំ២០០៥ ពេលប្រកួតមិត្តភាពជាមួយជម្រើសជាតិចិន ដែលកាលណោះនៅវ័យ១៨ឆ្នាំ និង៣៦១ថ្ងៃ ...