
FIFA World Club World Cup នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២១
សហព័ន្ធបាល់ទាត់ពិភពលោក បានសម្រេចរុញកាលបរិច្ឆេទប្រកួត FIFA Club World Cup 2020 ពីខែធ្នូ ទៅខែកុម្ភៈ ឆ្នាំ២០២១ ដោយសារអនុវត្តតាមវិធានការការពារ COVID 19។
យ៉ាងណា ព្រឹត្តិការណ៍នេះនឹងបន្តរៀបចំនៅប្រទេសកាតារតាមគម្រោងដដែល ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកុម្ភៈ។
FIFA បានប្រកាសថា “៖ គម្រោងរៀបចំការប្រកួតជើងឯកតំណាងទ្វីបត្រូវបានបង្អាក់ដោយជំងឺរាតត្បាត។ ដូច្នេះការបង្ហាញនូវវិធានការការពារ គឺពិតជាសំខាន់ណាស់ដើម្បីការវិលត្រលប់នៃការប្រកួត។”
Bayern Munich ដែលបានឈ្នះតំណែងជើងឯក UEFA Champions League ២០២០ កាលខែសីហា នឹងតំណាងអឺរ៉ុបក្នុងការប្រកួត FIFA Club World Cup។ ចំណែក ជើងឯកនៅតាមទ្វីបឯទៀតមិនទាន់ត្រូវបានរកឃើញរួចរាល់នៅឡើយទេ។
ដោយឡែក សម្រាប់ជើងឯក FIFA Club World Cup 2019 ត្រូវបានគ្រប់គ្រងដោយ Liverpool៕