• 4117
    0

    ទោះបីទើបវិលមកសង្វៀនវិញបានត្រឹម១ប្រកួតស្មើជាមួយកីឡាករ អូបេគីស្ថាន កាលពីចុងសប្តាហ៍មុនក៏ពិត ប៉ុន្តែការឡើងសង្វៀនអស់រយៈពេលជាយូរកន្លងមកពោលជំនាន់ការប្រកួតធ្វើបានល្អនិងការឈ្នះខ្សែក្រវាត់ផ្សេងៗបានធ្វើអោយកីឡាករគុនខ្មែរ ឡុង សុវណ្នឌឿន សន្សំលុយបង់រំលោះបានផ្ទះថ្មីមួយល្វែងដែលត្រៀមធ្វើពិធីឡើងគេហដ្ឋានថ្មីនេះនាថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ។ តាមការបង្ហើបរបស់ម្ចាស់ខ្សែក្រវាត់គោជល់រូបនេះថា ផ្ទះនេះរូបគេបានទិញតាំងពីអំឡុងឈ្នះខ្សែក្រវាត់និងការប្រកួតអន្តរជាតិនានាដោយធ្វើការបង់រលោះអស់រយៈពេលជាយូរមកហើយ រួមទាំងការសន្សំពីមុខរបរផ្សេងៗ ក្នុងការបង់ប្រចាំខែកន្លងមកទើបបានរួចរាល់ថ្មីៗនេះ ។ សម្រាប់ទីតាំងផ្ទះថ្មីនេះស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។ ឡុង សុវណ្ណឌឿន ...
  • 1894
    0

    កាលពីថ្ងៃម្សិលមិញ មានបងប្អូនដែលនិយមតាមដានទស្សនាការប្រកួតគុនខ្មែរក្នុងនិងក្រៅស្រុក បានស៊ែរតៗគ្នាសម្រាប់ការចេញទៅប្រកួតនៅក្រៅស្រុករបស់កីឡាករគុនខ្មែរ សោម វិឆ័យ និង លាភ រដ្ឋា ក្នុងវិធី Hard Core Muay ដែលរៀបចំធ្វើឡើងទៅប្រទេសថៃ។ ស្រាប់តែព្រឹកមិញ ពោលគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ កីឡាករ សោម វិច្ឆ័យ បានចេញសារនៅលើ Facebook របស់ខ្លួនថា រូបគេមិនបានទៅប្រកួតនៅកម្មវិធីនោះវិញដោយសារតែរវល់ប្រកួតក្នុងទឹកដីខ្លួនឯង។ គួរបញ្ជាក់ផងដែរថា ការប្រកួតក្នុងវិធី ...
  • 2214
    0

    ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខរបស់កីឡាករគុនខ្មែរ ម៉ឺន សុភា នៅមិនទាន់ដឹងត្រូវជួបកីឡាកររូបណាពិតប្រាកដនៅឡើយនោះទេ ដោយត្រូវរង់ចាំការចាប់ឆ្នោតរកដៃគូជាមុនសិនដែលក្នុងនោះបេក្ខភាពមានកីឡាករថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង កីឡាករ រុស្សី  Anton Tolkmit  និង កីឡាករ Gabriel Mazzetti ជនជាតិ ...
  • 4713
    0

    អ្នកប្រដាល់គុនខ្មែរ លន បញ្ញា ក្រោយពីប្រកួតចាញ់កីឡាករ ឡៅ ចិត្រា ដណ្តើមខ្សែក្រវ៉ាត់មាសនៅ PNN​ រួចមក បានធ្វើឲ្យរូបគេបាត់មុខពីសង្វៀនគុនខ្មែរជាង២ខែ ហើយការវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀតរបស់ លន បញ្ញា យើងសង្កេតឃើញថា កូនសិស្សរបស់លោកគ្រូ​ ធន់ សុភា មួយនេះប្រកួតមានសន្ទុះជាមុន ពិសេសកាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ ទើបតែអាចសងសឹកជាមួយកីឡាករថៃ លីងលំ ហើយអាចដណ្តើមប្រាក់លានបានទៀតផងដែរ។ ក្នុងបទសំភាសន៍ជាមួយក្រុមការងារ MSR SPORT កូនសិស្សក្នុងសាលាគុនក្រសួងការពារជាតិរូបនេះបាននិយាយថា ...
  • 7862
    0

    ម៉ឹន សុភា មិនទាន់ដឹងថាត្រូវជួបជាមួយកីឡាកររូបណានោះទេសម្រាប់ ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះដោយត្រូវរង់ចាំការចាប់ឆ្នោតរកដៃគូជាមុនសិនដែលក្នុងនោះបេក្ខភាពមានកីឡាករថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង កីឡាករ រុស្សី  Anton Tolkmit  និង កីឡាករ Gabriel Mazzetti ជនជាតិ ប៉េរូ ...
  • 5415
    0

    ធន់ ចាន់តាក់ បានឈ្នះជើងឯកក្រុមទី១ កម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ បន្ទាប់ពីបានយកឈ្នះកីឡាករថៃ ភិតណងប៉ី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះនាសង្វៀន CBS ។ ការតស៊ូជាមួយគ្នាពេញ៥ទឹក ធន់ ចាន់តាក់ ហាក់មានប្រៀបជាងដោយទឹកទី១បានវ៉ៃអោយកីឡាករថៃរាប់ ប៉ុន្តែក្រោយមកពួកគេនៅតែប្រឹងប្រែងប្រកួតរហូតចប់៥ទឹកពេញ ខណៈចៅក្រមបានផ្តល់ពិន្ទុឈ្នះជាឯកច្ឆ័ន ។ ចំណែកកីឡាករថៃ​ នុមស្ទឹក ...
  • 4336
    0

    ខ្លាចាស់របស់ថៃ ទួនប៉េ នៅតែមិនអាចសងសឹកលើអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឈុត សេរីវាន់ថង បានក្នុងជំនួបលើកទី២ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាសង្វៀន CBS កម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ។ ការប្រកួតពេញ៥ទឹកពួកគេបានតស៊ូជាមួយគ្នាយ៉ាងស្វឹតស្វាញ ស្របពេលដែលចៅក្រមផ្តល់ពិន្ទុ  សេរីវាន់ថង ឈ្នះដោយឯកច្ឆ័ន ៥ ទល់ ០ ។ ...
  • 4321
    0

    ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កីឡាករគុនខ្មែរ វៀក ប៊ុនឌឿន ត្រូវផ្តាស់ប្តូរចេញជំនួសដោយមិត្តរួមក្លិប គង់ សំបូរ ខណៈ ម៉ឺន សុភា ដែលមានព័ត៌មានថាត្រូវផ្លាស់ប្តូរជំនួសដោយ ធី តុងហ៊ី នោះមិនមែនជាការពិតនោះទេ នេះបើតាមការបញ្ជាក់របស់អ្នកដឹកនាំគុនខ្មែរចេញប្រកួតក្រៅប្រទេសលោក ជា រិទ្ធ ។ ...
  • 1795
    0

    ដោយត្រូវត្រៀមខ្លួនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែររដូវកាលទី២ ធន់ ចាន់តាក់ មិនហ៊ានដើរលេងសប្បាយៗដូចមិត្តក្នុងក្រុមនោះទេ ដោយទុកពេលវេលាហ្វឹកហាត់ឲ្យបានច្រើន ដើម្បីត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃ ភិតណងបី នៅចុងសប្តាហ៍ថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា នេះ។ ជាមួយគ្នានោះ កូនសិស្សរបស់លោក ធន់ សុភា រូបនេះក៏មានបំណងចង់បានខ្សែក្រវ៉ាត់កម្ពុជាសង្វៀនគុនខ្មែររដូវកាលទី២មកពាក់លើខ្លួនផងដែរ ទោះបីដឹងថាត្រូវឆ្លងកាត់ការប្រកួតពិបាកៗ២ដំណាក់ទៀតក៏ដោយ។ ថ្លែងក្នុងកិច្ចសំភាសន៍ជាមួយក្រុមការងារ MSR ធន់ ចាន់តាក់ បាននិយាយថា៖ រូបគេត្រៀមខ្លួនគ្រប់គ្រន់ដើម្បីប្រកួតជាមួយកីឡាករថៃ ម្យ៉ាងវិញទៀតរូបគេក៏បានដឹងអំពីសមត្ថភាពថៃរូបនេះផងដែរ ហើយរូបគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនៈ។ ក្នុងនោះលោកគ្រូ ...
  • 2040
    0

    នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះកូនខ្មែរសញ្ជាតិអាមេរិក អេរិក ប៉ែន នឹងធ្វើការប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Hoo Won Lee នាទីក្រុង បាងកក ប្រទេសថៃ ដើម្បីត្រៀមការពារខ្សែក្រវាត់ WBA របស់ខ្លួននាខែមករា ឆ្នាំ ២០២០ នាពេលខាងមុខ ។ Hoo Won Lee ...