• 3205
    0

    អ្នកប្រយុទ្ធទឹកដីកំពូលប្រាំខេត្តសៀមរាប សេក គឹមរួន បានផ្តួលសិស្សប្អូន អេលីត ភក្តី ត្រឹមទឹកទី២ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ នាដែលធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី ១៤ ធ្នូ នេះនាសង្វៀន CBS ។ សេក គឹមរួន នឹងឡើងទៅជួបកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដែលបានឈ្នះមិត្តរួមជាតិ ហ្វាស៊ីងថង ដោយពិន្ទុក្នុងថ្ងៃជាមួយគ្នាដែរ ។ សម្រាប់អ្នកទទួលបានជើងឯកនឹងឡើងទៅជួប ធន់ ចាន់តាក់ ...
  • 6210
    0

    ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ដែលធ្វើឡើងនាប្រទសហ្វីលីពីនបានបិទបញ្ចប់កាលពីម្សិលមិញ ដោយក្នុងឆ្នាំនេះមានប្រទេសចូលរួម១១ដូចរាល់ដងនឹងមានកីឡាករកីឡាការិនីមកពីបណ្តាប្រទេសទាំងអស់នោះចូលរួមជាច្រើន ក្នុងនោះផងដែរ កម្ពុជាបានបញ្ចូនអត្តពលិកទៅចូលរួម ៣១ ប្រភេទកីឡាករដោយមានកីឡាករ កីឡាការិនី ជាង៥០០នាក់ ក្នុងនោះលោក ជា រិទ្ធ  ដែលជាមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរត្រូវ គណៈកម្មាធិការប្រតិបិត្តស៊ីហ្គេម (IFMA)ជ្រើសតាំងជា ចៅក្រម អាជ្ញាកណ្តាល តែម្នាក់ប៉ុណ្ណោះរបស់កម្ពុជា ហើយបានឈ្នះពានជា ចៅក្រម អាជ្ញាកណ្តាល  ល្អជាងគេតែម្នាក់គត់ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម  ។ គ្រូបង្វឹកនៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានអោយដឹងថា ៖ ដំបូងឡើយខាងម្ចាស់ផ្ទះហ្វីលីពីនមិនសូវពេញចិត្តនោះទេសម្រាប់លោក ...
  • 5125
    0

    អ្នកប្រដាល់ថៃកាត់បារាំង ឌិនណាផូ នឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ក្នុងកម្មវិធី មួយម៉ាន់ស៍ ស៊ុបពើហ្វៃត៍ នៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះនាសង្វៀនលំដាប់របស់ប្រទេសថៃ លុមភីនី មុននឹងរូបគេគិតគូរឿងមកប៉ះអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឡៅ ចិត្រា ជាថ្មីម្តងទៀត ។ ក្រោយស្មើពិន្ទុជាមួយ ឡៅ ចិត្រា កាលពីថ្ងៃទី ១៧ ខែ សីហា ...
  • 4146
    0

    កីឡាការិនីសកលជម្រើសជាតិកម្ពុជា នៅ ស្រីពៅ បានជួបរឿងខកចិត្តបន្ទាប់ពីរងរបួសពេលប្រកួតជាមួយកីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ នាប្រទេសហ្វីលីពីន  កាលពីរសៀលថ្ងៃនេះ។ ការប្រកួតទឹកទី១ នៅ ស្រីពៅ ធ្វើបានយ៉ាងល្អប៉ុន្តែចូលដល់ទឹកទី២ ម្ចាស់មេដាយមាសថ្នាក់ជាតិបានជួបរឿងអាក្រក់ដោយរបួសគ្រិចកជើងធ្វើអោយបោះបង់ការប្រកួតតែម្តង ដូចនេះកីឡាការិនីមកពីក្លិប តាឡីដំរីមានរិទ្ធ បានត្រឹមមេដាយសំរិទ្ធតែប៉ុណ្ណោះ ក្នុងការប្រកួតនេះ  បន្ទាប់ពីចាប់ឆ្នោះឡើងដល់វគ្គនេះ ។ តាមការបញ្ជាក់ពី នៅ ស្រីពៅ ថារបួសនេះខាងគ្រូពេទ្យតំរូវអោយសម្រាកច្រើនខែ ទើបអាចវិលចូលហ្វឹកហាត់បាន ...
  • 4554
    0

    កីឡាករ អេលីត ចំរើន របស់ក្លិប ប៉ែន កាក់ គុនខ្មែរបានខកខានទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីន លើវិញ្ញាសារប្រដាល់ Kickboxing ដោយសារមានបញ្ហាជំងឺគ្រុនឈាមមុនឡើងយន្តហោះ ។ តាមការបញ្ជាក់ថារបស់លោក ស៊ន អេលីត ដែលជាគ្រូបង្វឹកបានអោយដឹងថា លោកពិតសោកស្តាយចំពោះការខកខានរបស់ អេលីត ចំរើន ក្នុងការចេញទៅប្រកួតស៊ីហ្គេមឆ្នាំនេះ ដោយសាររូបគេមានជំងឺគ្រុនឈាមប្រហែល៥ថ្ងៃមុនការចេញដំណើរ ទៅហ្វីលីពីន នាយប់នេះ ។ លោកបន្ថែមថា ដោយសារការប្រកួតស៊ីហ្គេមមានការពិនិត្យសារធាតុប៉ូវកម្លាំងនិងសុខភាពច្បាស់លាស់ ...
  • 8210
    0

    ការប្រកួតវិញ្ញាសារប្រដាល់គុនខ្មែរ ( Muay ) នៅព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសហ្វីលីពីន បានចាប់ឆ្នោតស្វែងរកដៃគូរួចរាល់អស់ហើយក្នុងនោះយើងបានបញ្ចូលកីឡាករ ៤នាក់ និងកីឡាការិនីម្នាក់​ទៅចូលរួមប្រកួតដណ្តើមមេដាយ ។ ឡៅ ចិត្រា ប៉ះ ឡាវ ប្រកួតថ្ងៃទី ០៥ ធ្នូ តាញ់ មករា ប៉ះ ឡាវ ប្រកួតថ្ងៃទី ០៦ ធ្នូ វាន់ វឿន ...
  • 5458
    0

    អ្នកប្រដាល់គុនខ្មែរ ចាន់ ណា នឹងប្រកួតក្នុងតំណែងគូឯកនៅសង្វៀន Max Muay Thai នាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នាទឹកដីប្រទេសថៃ ដែលត្រូវជួបអតីតដៃគូរបស់ ខ្លាំ ខ្លានាង គឺកីឡាករថៃ កៅលានថង ។ កៅលានថង ធ្លាប់មានបទពិសោធប្រកួតនៅស្រុកខ្មែរដោយធ្លាប់ចូលរួមខ្សែក្រវាត់គូបូតា នាសង្វៀនបាយ័នដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករខ្មែរ ប៊ុន ...
  • 3539
    0

    ចាប់តាំងពីលោកគ្រូ ជា រិទ្ធ បានលាលែងចេញពីមន្រ្តីចៅក្រមអាជ្ញាកណ្តាល ហើយទៅកាន់មុខតំណែងថ្មីក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយធ្វើជាប្រធានផ្នែកខាងទំនាក់ទំនងអន្តរជាតិដើម្បីនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស ក៏ដូចជាគ្រូបង្វឹកក្នុងសាលាគុនគុហាព្រហ្មជ័យនៃក្រសួងការពារជាតិ បាននិយាយប្រាប់ MSR SPORT ថា៖ លោកត្រៀមចាប់ដៃគូជាមួយនិងលោក Alan Mccune ជាជនជាតិស្តុកឡែនរស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រកបអាជីវកម្មក្នុងស្រុកខ្មែរជាក្រុមហ៊ុនកងការពារឯកជនមួយ។ សូមរំលឹកបន្តិចថា Alan គឺជាអតីតគ្រូបង្វឹកផ្នែក MMA របស់ស្ថានីយ៍ទូរទស្សន៍ MYTV កំឡុងពេលដែលបានរៀបចំកម្មវិធី KWC កាលពីជាង៥ទៅ៦ឆ្នាំមុន។ ហើយបច្ចុប្បន្ននេះ ...
  • 9715
    0

    ដោយសារ រឿង សោភ័ណ្ឌ មានបញ្ហារបួសច្រមុះក្នុងអំឡុងការប្រកួតជាមួយកីឡាករថៃ ផ្លាំងនុម កាលពីសប្តាហ៍មុន ធ្វើអោយជំនួបលើកទី២រវាង រឿង សោភ័ណ្ឌ និង អ៊ីខ្យួសាំង នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩ នាសង្វៀនឯកភ្នំខេត្តបាត់ដំបងអាចនឹងត្រូវលុបចោល រឺ ពន្យាពេល វិញ ។ សម្រាប់ អ៊ីខ្យួសាំង ត្រូវបានគេបង្ហើបថាបើសិនកីឡាករ រឿង ...
  • 4936
    0

    នៅមុននេះបន្ថិចអ្នកប្រដាល់សកលកូនខ្មែរសញ្ជាតិអាមេរិក អេរិក ប៉ែន បានបន្តកំណត់ត្រាប្រកួតមិនដែលចាញ់ ក្រោយពីបានយកឈ្នះកីឡាករកូរ៉េខាងត្បូង Hoo Won Lee ដោយពិន្ទុបន្ទាប់ពីប្រកួតពេញ៨ទឹកនាទីក្រុង បាងកក ប្រទេសថៃ ។ ការប្រកួតនេះជាការត្រៀមខ្លួនសម្រាប់អ្នកប្រដាល់ដែលមានម្តាយជាជនជាតិខ្មែរដើមកំណើតចេញពីខេត្តកំពតម្នាក់នេះ ដើម្បីការពារខ្សែក្រវាត់ WBA របស់ខ្លួននាខែមករា ឆ្នាំ ២០២០ នាពេលខាងមុខ ។ Hoo Won Lee ជាម្ចាស់ខ្សែក្រវាត់សកលរបស់កូរ៉េដែលមានបទពិសោធឈ្នះ ៤ និងចាញ់៦ ...