• 8746
    0

    កីឡាការិនីគុនខ្មែរ ធន់ វីរៈពណ៌ បានក្លាយជាកីឡាការិនីទីពីររបស់កម្ពុជាដែលឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក បន្ទាប់ពីបានយកឈ្នះកីឡាការិនី Ranini ជនជាតិ Mauritius ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកកាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះក្នុងពិធីបុណ្យសមុត្រ ដែលធ្វើឡើងនៅទឹកដីខេត្តកំពត ។ កីឡាការិនីគុនខ្មែរដំបូងដែលឈ្នះខ្សែក្រវាត់នេះគឺ នៅ ស្រីពៅ ដែលបានឈ្នះកិឡាការិនី Ranini ម្នាក់នេះដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតថ្ងៃសម្ភោធវិមានឈ្នះៗ ។ ...
  • 5596
    0

    អ្នកប្រដាល់វ័យក្មេង ប៊ុន សុធា បានក្លាយជាម្ចាស់ខ្សែក្រវាត់គូប៊ូតារដូវកាលទី១១ បន្ទាប់ពីបានយកឈ្នះកីឡាករថៃ ផុនរាក់ ដោយពិន្ទុនាសង្វៀនបាយ័ន នាយប់ថ្ងៃសុក្រ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ។ នេះជាការឈ្នះខ្សែក្រវាត់គូប៊ូតា ជាលើកទី២ ហើយសម្រាប់អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ បន្ទាប់ធ្លាប់ឈ្នះម្តងកាលពីរដូវកាលមុនលើប្រភេទទម្ងន់ ៥៤ គីឡូក្រាមដោយយកឈ្នះ ខេម ចាន់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែក ...
  • 3970
    0

    មួយរយៈនេះ MSR SPORT សង្កេតឃើញមានក្លឹបប្រដាល់គុនខ្មែរមួយចំនួនបានបង្ហោះអរគុណដល់សប្បុរសជនម្នាក់ ដែលដើរចែកខ្សែលោតអន្ទាក់ធ្វើដោយដៃផ្ទាល់ជូនដល់ក្លឹបមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយទីបំផុត MSR SPORT ក៏បានជួបលោកផ្ទាល់ គ្រាដែលក្រុមការងារបានចុះទៅថតក្លឹបខ្លារខិនមានរិទ្ធ។ តាមពិតបុរសម្នាក់នោះគឺជាអតីតម្ចាស់ជើងឯករងក្នុងកម្មវិធី ជើងឯកគុនខ្មែរវគ្គ១របស់ស៊ីធីអិន កាលពីជាង១០ឆ្នាំមុន គឺអតីតគុនខ្មែរ អេ កុសល ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបអេភូថងកីឡា។ ក្នុងកិច្ចសំភាសន៍ជាមួយ MSR SPORT អេ កុសល បានរៀបរាប់ថា៖ ទោះបីជាអស់និស្ស័យឡើងសង្វៀនប្រកួតក៏ពិតមែន តែរូបលោកនៅតែទៅណាមិនឆ្ងាយពីគុនខ្មែរនោះដែរ ផ្ទុយមកវិញក្នុងនាមជាជាងចម្លាក់ឈើមួយរូបលោកបាននឹកឃើញច្នៃដុំឈើតូចៗបូកជាមួយនិងបំពង់ជ័រមកធ្វើជាខ្សែលោតអន្ទាក់ ...
  • 6955
    0

    តោកំណាច កែវ រំចង់ នឹងចេញដំណើរជាមួយក្រុមការងារ The Riel Team របស់ខ្លួនឆ្ពោះទៅកាន់ទឹកដីប្រទេសជប៉ុននាថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះហើយដើម្បីចូលរួមប្រកួតលក្ខណៈ Kickboxing ជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន និងការប្រកួតទម្ងន់ ៦៧ គីឡូក្រាមដែលរូបគេខកខានប្រកួតជិត១០ឆ្នាំកន្លងមកផងដែរ ។ កីឡាករខេត្តបាត់ដំបង កែវ រំចង់ ដែលធ្លាប់តែប្រកួតលក្ខណៈគុនខ្មែរពីមុនមកនោះនឹងត្រូវប៉ះជាមួយម្ចាស់ផ្ទះ Yamagiwa Kazuki ...
  • 18838
    0

    អ្នកប្រដាល់គុនខ្មែរវ័យក្មេង រិទ្ធ សាស្រ្តាវុធ ដែលកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំងតាមរយៈការប្រកួតក្នុងស្រុកនិងក្រៅស្រុក បានធ្វើឲ្យអ្នកនិយមគាំទ្រវិស័យគុនខ្មែរពេញចិត្តចំពោះអាវុធដែលអ្នកស្រុកសៀមរាបរូបនេះប្រើប្រាស់នៅលើសង្វៀន ពិសេសគឺការប្រកួតម្តងៗបញ្ចេញអស់ពីសមត្ថភាព។ រំលឹកអំពីប្រវត្តិរបស់ខ្លួនប្រាប់ MSR SPORT រិទ្ធ សាស្រ្តាវុធ បាននិយាយរំលឹកថា មុខពេលដែលរូបខ្លួនចូលហ្វឹកហាត់ជាអ្នកប្រដាល់គុនខ្មែរ គឺរូបគេជាជាងសំណង់ដើរស៊ីស្នួលដើររៀបពិដាននិងការងារផ្សេងៗទៀតពាក់ព័ន្ធនិងសំណង់ ដោយភាគច្រើនដើតស៊ីស្នួលធ្វើសំណង់ក្នុងខេត្តសៀមរាប ដែលជាទឹកកំណើតរបស់ខ្លួន។ តាមពិតទៅ កូនសិស្សរបស់លោកគ្រូ ជា រិទ្ធ មួយនេះក៏មានជាប់ពាក់ព័ន្ធនិងគុនខ្មែរផងដែរ ពោលគឺមានកីឡាករ ក្រាក់ សម្ជស្ស ដែលនៅខាងឪពុកជាអ្នកប្រដាល់គុនខ្មែរ ម្លោះហើយទើបធ្វើឲ្យរូបគេមាននិស្ស័យចូលហ្វឹកហាត់គុនខ្មែរ។ ...
  • 7364
    0

    កីឡាករប្រចាំក្លឹបក្រសួងការពារជាតិ ឆៃ សារ៉ា ថ្មីៗនេះទើបតែបន្ថែមមុខរបរមួយទៀតក្រៅពីគុនខ្មែរ គឺជាអ្នកលក់អចលនទ្រព្យដីឡូ ព្រោះវាអាចជួយរកចំណូលចិញ្ចឹមគ្រួសារបានមួយផ្នែកទៀតបន្ទាប់ពីឡើងសង្វៀនប្រកួត។ កូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះបាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ ការងារជាអ្នកលក់អចលទ្រព្យដីឡូនេះ គឺដោយសារតែមានប្អូនៗដែលរាប់អានគ្នាជាអ្នកណែនាំឲ្យមកធ្វើការងារនេះ ម្យ៉ាញវិញទៀតគីឡូក៏ចេះតែឡើង ហើយចាប់គូមិនសូវបាន ដូច្នេះហើយទើបរូបគេសម្រេចចិត្តបន្ថែមមុខរបរនេះមួយទៀត តែគុនខ្មែរគឺមិនបោះបង់ចោលនោះទេ។ ខ្លាសភ្នំព្រឹករូបនេះ បាននិយាយបន្ថែមទៀតថា មួយរយៈនេះគឺឡូឡើងខ្លាំងមែនទែន ដូច្នេះត្រូវសម្រក់ឲ្យសល់ត្រឹមចន្លោះពី៦៥ទៅ៦៧បានឡើងសង្វៀនវិញបាន ហើយជាចុងក្រោយ សារ៉ា បាននិយាយថា ...
  • 4167
    0

    អតីតអ្នកប្រដាល់គុនខ្មែរ ផាវ ភឿត បន្ទាប់ពីបាត់មុខពីសង្វៀនគុនខ្មែរនៅឆ្នាំ២០១៤ ដោយទៅធ្វើជាពលទាហ៊ានការពារដែនដីនៅឯជាយដែនខ្មែរថៃក្នុងខេត្តព្រះវិហារ បានធ្វើឲ្យកេរ្ត៍ឈ្មោះដែលធ្លាប់មាននៅសង្វៀនគុនខ្មែរជាច្រើនឆ្នាំ ត្រូវបានកប់លិចបាត់ទៅតាមពេលវេលា។ កន្លងមកគេធ្លាប់ឃើញវត្តមានរបស់ ផាវ ភឿត បង្ហោះតាមសង្គមហ្វេសប៊ុកដោយស្លៀកពាក់ជាទាហ៊ាន និងបង្ហាញស្នាមញញឹមដាក់មិត្តភ័ក្រ្ត និងអ្នកដែលធ្លាប់ស្គាល់គេតែប៉ុណ្ណោះ។ តែធាតុពិត អតីតអ្នកប្រដាល់ស្បែកស្វិតវ៉ៃមិនចេះឈឺរូបនេះ រកព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ដោយទទឹងរង់ចាំប្រាក់ខែពីទាហ៊ានប៉ុណ្ណោះ។ ក្រពះកូរ មាត់ឃ្លាន ព្រមទាំងចិញ្ចឹមគ្រួសារមិនគ្រប់ បានធ្វើឲ្យអតីតអ្នកប្រដាល់នៅក្លឹបកងពលធំអន្តរាគមន៍លេខបី ប្រាសាទព្រះវិហារ រូបនេះត្រូវបង្ខំចិត្តស្វែងរកការងារបន្ថែមដើម្បីមកផ្គត់ផ្គង់គ្រួសារ ទីបំផុតរូបគេក៏បានទៅធ្វើជាគ្រូជំនួយនៅក្លឹបមួយក្នុងខេត្តសៀមរាប ដោយពុំទទួលបានប្រាក់ខែអ្វីទាំងអស់ ...
  • 4238
    0

    បារាំងបេះដូងខ្មែរ Bidaut Derek ដែលកំពុងប្រលូកក្បាច់គុនបុរាណខ្មែរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននិងជាអ្នកគ្រប់គ្រងនៅក្លឹប Prodal fight & fitness studio ដែលក្លិបប្រដាល់លក្ខណៈស្តង់ដាបានប្រកួតជ្រើសរើសកីឡាករគ្រប់ជាតិសាសន៍ដើម្បីចូលរួមហ្វឹកហាត់ ឡើងប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុក ។ លោក Bidaut Derek ដែលជាអ្នកប្រដាល់គុនខ្មែរមួយរូបដែរបានបញ្ជាក់ថា ក្លឹបប្រដាល់យើងខ្ញុំត្រូវការជ្រើសរើសកីឡាករដែលមានចំណាប់អារម្មណ៍ចង់ហ្វឹកហាត់ឡើងវៃប្រចាំអោយក្លឹបប្រដាល់របស់យើង អាចមកចុះឈ្មោះហ្វឹកហាត់ផ្ទាល់បាននៅក្លឹបប្រដាល់ ម៉ោងហ្វឹកហាត់គឺចាប់ពីម៉ោង២:៣០រសៀល ដល់ម៉ោង ៤ ល្ងាច។ សូមបញ្ជាក់ថា ក្លិប Prodal fight & fitness studio ...
  • 6915
    0

    គុនខ្មែរវ័យក្មេង ថៃ រ៉េត បានបន្តភាពខ្លាំងរបស់ខ្លួនដោយបានយកឈ្នះរៀមច្បង សូត្រ ខេវិន នាសង្វៀន CNC នាថ្ងៃអាទិត្យ នេះដើម្បីបន្តភាពមិនដែលចាញ់របស់ខ្លួនក្នុងការឡើងសង្វៀនចំនួន១៧ប្រកួតកន្លងមករួមទាំងការប្រកួតមិត្តភាពអន្តរជាតិផងដែរ  ។ ថៃ រ៉េត ហ្វឹកហាត់នៅក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ដែលមានគ្រូបង្ហាត់លោក ហង្ស សឿន ដែលប្រមូលផ្តុំដោយជើងខ្លាំងជាច្រើនដូចជា ឡៅ ចន្ទ្រា ឡៅ ចិត្រា ព្រំ សំណាង អុង ភារាក់ ...
  • 2753
    0

    ក្រោយចប់បេសកម្មព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទសហ្វីលីពីនលើវិញ្ញាសារយូដូ មិនជោគជ័យអ្នកប្រដាល់គុនចម្រុះ មាស ម៉ើ គ្រោងនឹងវិលមកសង្វៀន MMA វិញក្រោយពីសម្រាកអស់រយៈពេល១ឆ្នាំកន្លងមក  ហើយសម្រាប់ការវិលមកវិញនេះរូបគេចង់ពង្រឹងក្បាច់សេរីគុនខ្មែរបន្ថែមលើកជំនាញគុនចម្រុះរបស់ខ្លួនដោយសារការបរាជ័យ៣ប្រកួតចុងក្រោយនៅ One Championship រូបគេមានចំំណុចខ្វះខាតការវ៉ៃបែបគុនខ្មែរ ។ ម្ចាស់ខ្សែក្រវាត់ KWC របស់ MYTV បានប្រាប់ MSR SPORT ថា រូបគេពិតជាចង់វិលមកសង្វៀនវិញពិតប្រាកដមែន ដោយកំពុងស្វែងរកក្លិបណាមួយដែលសមស្របលើអ្វីដែលរូបគេចង់បានគឺអាចបង្ហាត់គេផង និងហាត់ខ្លួនផង ព្រោះអាចទទួលបានចំណូលខ្លះ ។ បន្ថែមលើនេះអ្នកប្រយុទ្ធខេត្តកំពង់ធំ ...