• 6068
    0

    អ្នកប្រដាល់គុនខ្មែរ ម៉ឺន ដា នឹងធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ គីឡូក្រាមជាមួយកីឡាករថៃ តារាឯក ក្នុងកម្មវិធី MX នាកោះសាមុយ ប្រទេសថៃ នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះចាប់ពីម៉ោង ៩ យប់តទៅ ។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាក្នុងការប្រកួតជម្រុះខ្សែក្រវាត់ MX រួចមកហើយដោយកាលនោះ៣ទឹកពេញលទ្ធផលស្មើ ...
  • 2908
    0

    សង្វៀនប្រដាល់គុនខ្មែរថ្មីដែលទើបតែបង្កើតឡើងដោយមានឈ្មោះថា “ ថ្នាលគុនខ្មែរ” បានប្រកាសរើសយកកីឡាករមិនថាក្មេងៗ រឺក៏យុវជន សំខាន់ឲ្យតែថ្មីមិនដែលបានឡើងប្រកួតនៅសង្វៀនតាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ដើម្បីផ្តល់ឪកាសឲ្យកីឡាករទាំងនោះឡើងប្រកួតសន្សំបទពិសោធន៍ ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យគុនខ្មែរអោយមានការរីកចំរើនទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះ លោក ម៉ុល នី ដែលជាអ្នកចាប់គូប្រកួតក្នុងសង្វៀនថ្នាលគុនខ្មែរលោកក៏បាននិយាយប្រាប់ MSR SPORT ថា៖ សម្រាប់សង្វៀនថ្នាលគុនខ្មែរដែលទើបតែបង្កើតឡើងពេលនេះ គឺលោកផ្តោតទៅលើក្មេងៗមិនថាគីឡូតូច រឺក៏ធំនោះទេ អោយតែព្យាយាមហ្វឹកហាត់ហើយថ្មីគឺកម្មវិធីផ្តល់ឪកាសអោយពួកគាត់ទាំងអស់។ ដូច្នេះហើយ បើមានក្លឹបណា រឺក៏គ្រូបង្វឹកគុនខ្មែររូបណាដែលមានបំណងចង់ឲ្យកូនសិស្សរបស់ខ្លួនដែលខំហ្វឹកហាត់ហើយ មិនដែលបានឡើងប្រកួត មេត្តាទំនាក់ទំនងជាមួយសង្វៀនថ្នាលគុនខ្មែរ រឺក៏អាចទំនាក់ទំនងតាមទូរស័ព្ទ ...
  • 2229
    0

    ក្រោយបាត់មុខពីសង្វៀនមួយរយៈ ដោយសារបញ្ហារបួស ពេលនេះអ្នកប្រដាល់គុនខ្មែរ មាជ សុខរ៉ា ត្រៀមវិលមកសង្វៀនវិញ ដោយផ្លាស់មកចូលរួមជាមួយក្លិប នាគរាជចតុមុខ ដែលកំពុងកន្លែងហ្វឹកហាត់និងការស្នាក់នៅ រួមទាំងសង្វៀនប្រកួតថ្នាលគុនខ្មែរផងដែរ ។ យោងតាមលិខិតរបស់លោក ជួន សំណាង ប្រធានក្លិបប្រដាល់គុនខ្មែរ កងចក្ររាជសីហ៍ បានប្រកាសថាក្លិបរបស់លោកបានព្រមព្រៀងផ្ទេរកីឡាករ មាជ សុខរ៉ា និង មាជ សុខណាក់ អោយទៅចូលរួមជាមួយក្លិប នាគរាជចតុមុខ ចាប់ពីថ្ងៃទី ០៦ ...
  • 24149
    0

    កាលពីពេលថ្មីៗនេះ MSR SPORT បានចុះផ្សាយថា កីឡាករគុនខ្មែរ ព្រំ សំណាង បានសំណូមពរដល់អ្នកដឹកនាំកីឡាករបរទេសដែលមកប្រកួតនៅស្រុកខ្មែរ មេត្តាយកកីឡាករបរទេសល្អៗឲ្យខ្លាំងជាងនេះដើម្បីប្រកួតជាមួយរូបគេ ព្រោះការប្រកួតជាមួយកីឡាករបរទេសលក្ខណបែបសាច់ជ្រូកបីជាន់គឺមិនអាចវាស់ស្ទង់សមត្ថិភាពខ្លួនឯងពិតប្រាក់បានឡើយ។ ជាមួយគ្នានេះ លោកគ្រូ ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករបរទេសមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀត ក៏ធ្លាប់បាននិយាយប្រាប់ក្រុមការងារ MSR SPORT ថា៖ អ្នកប្រដាល់ជនជាតិថៃភាគច្រើន គឺគេមិនសូវប្រកួតលើប្រភេទទំងន់ធ្ងន់ប៉ុន្មានទេ តែបើគីឡូគេឡើងធំហើយគឺគេធ្វើជាគ្រូបង្វឹក ជំនួយការគ្រូបង្វឹក និងប្រម៉ូតទឺតែម្តង។ តែបើកីឡាករបរទេសក្រៅពីថៃវិញ លោកទទួលស្គាល់គឺមិនសូវសំបូរអ្នកខ្លាំងនោះឡើយ ...
  • 15287
    0

    ជំនួបសងសឹកពីរគូនឹងកើតឡើងនៅទឹកដីកំពង់ចាម ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នាថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ដោយក្នុងនោះមាន ឡៅ ចន្ទ្រា ប៉ះជាមួយ កងមឿងឆាង និង រឿង សោភ័ណ្ឌ ត្រូវប្រកួតជាមួយកីឡាករថៃ ផ្លាំងនុម  ។ ការប៉ះគ្នារវាង ឡៅ ចន្ទ្រា និង កងមឿងឆាង ជាជំនួបលើកទី៥ហើយដោយ ឡៅ ...
  • 4224
    0

    បន្ទាប់ពីអ្នកប្រដាល់នៅក្លឹបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ព្រំ សំណាង បានផ្តួលឲ្យអ្នកប្រដាល់មានដើមកំណើតនៅប្រទេសស្វីស Stojanov Gligor ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែររួចមក កូនសិស្សរបស់លោកគ្រូ ហង្ស សឿន រូបនេះបាននិយាយលើសង្វៀនថា៖ ការសំណូមពររបស់គេគឺនៅតែដដែល! ពោលគឺចង់ឲ្យអ្នកដឹកនាំកីឡាករដែលមកប្រកួតនៅស្រុកខ្មែរ មេត្តាយកកីឡាករល្អៗហើយខ្លាំងៗមកប្រកួតជាមួយរូប គឺដើម្បីចង់ដឹងសមត្ថិភាពខ្លួនឯងអោយកាន់តែច្បាស់ កុំអោយប្រិយ៍មិត្តមួយចំនួននិយាយថា រូបគេស៊ីតែកីឡាករអន់ៗលក្ខណសាច់ជ្រូក៣ជាន់នោះ។ គួរបញ្ជាក់ថា កាលពីមួយរយៈមុន យូរៗគេសង្កេតឃើញ ព្រំ សំណាង ឡើងប្រកួតលើសង្វៀនម្តង តែក្នុងពេលបច្ចុប្បន្ននេះវិញ កីឡាករមានដើមកំណើតក្នុងខេត្តកំពង់ស្ពឺរូបនេះហាក់មានរាសីហ៍ឡើងជាងមុន ...
  • 14066
    0

    បន្ទាប់ពីជំនួបលើកទី២ជាមួយ រឿង សោភ័ណ្ឌ មិនបានសម្រេចពេលនេះ អ៊ីខ្យូសាំង ត្រូវបានកម្មវិធី Thai Fight ប្រកាសអោយវិលចូល ប្រកួតក្នុងកម្មវិធីនេះវិញ ក្រោយរូបគេខកខានឡើងសង្វៀនដ៏ធំមួយនេះអស់រយៈពេលជាយូរមក ។ អ៊ីខ្យូសាំង ធ្លាប់ជាតារាថៃហ្វៃមួយរូបធ្លាប់ប្រកួតជាមួយគុនខ្មែរ កែវ​ រំចង់ , ពេជ្រ សីហា និង វង្ស ណយ ជាដើម ប៉ុន្តែដោយសារការប្រកួត របស់គាត់ធ្លាក់ចុះកាលពីឆ្នាំ ២០១៧ ...
  • 4218
    0

    ប្អូនប្រុសរបស់ជើងខ្លាំងគុនខ្មែរ ឡុង សុវណ្ណឌឿន បានសម្រេចចិត្តដើរតាមគន្លងបងប្រុសរបស់ខ្លួន​ ទោះបីស្ថិតក្នុងវ័យកំពុងសិក្សាយ៉ាងណាក្តី ដោយសារចេិត្តស្រលាញ់គុនខ្មែរនិងការមើលឃើញពីសមត្ថភាពរបស់បងប្រុសរបស់ខ្លួនដែលបានជោគជ័យច្រើនក្នុងវិស័យមួយនេះ ។ ទេព ឧត្តម ជាប្អូនប្រុសពៅក្នុងគ្រួសាររបស់ម្ចាស់ខ្សែក្រវាត់គោជល់នៅស្ថានីយ៍ទូរទស្សន៍ PNN ឡុង សុវណ្ណឌឿន ដោយរូបគេបានចាប់ផ្តើមហ្វឹកហាត់មូលដ្ឋានគ្រឹះប្រដាល់គុនខ្មែរពីបងប្រុសរបស់គេតាំងពីប្រលងបាក់ឌុបជាប់ក្នុងឆ្នាំ២០១៨ ហើយបន្តមកសិក្សានៅសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU )នៅរាជធានីភ្នំពេញ ។ តាមការបញ្ជាក់របស់ ឡុង សុវណ្ណឌឿន ថា៖ មិនបានហាមឃាត់ប្អូនប្រុសក្នុងការហ្វឹកហាត់ប្រដាល់គុនខ្មែរនោះទេ ទោះបីខ្លួនឯងធ្លាប់ឆ្លងកាត់ភាពឈឺចាប់ច្រើនយ៉ាងណាក្តី ផ្ទុយទៅវិញមានតែជួយបណ្តុះបណ្តាលបន្ថែមអោយប្អូនក្លាយជា ...
  • 6512
    0

    កូននាគខ្មៅ កាន់ ម៉េងហុង បន្ទាប់ពីប្រកួតសងសឹកបានសម្រេចទៅលើដៃគូចាស់ ថុល ថេង កាលពីថ្ងៃទី២៤កន្លងទៅនៅក្នុងកម្មវិធីដណ្តើមប្រាក់លានដេនីក្វាន់ ឥឡូវនេះរូបគេក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី២ ខែមករា ឆ្នាំ២០២០ខាងមុខនេះជាមួយកីឡាករ មិត្ត វីរៈ លើប្រភេទទំងន់៥១គីឡូក្រាម នៅសង្វៀនដែលទើបតែបង្កើតថ្មី ដោយផ្តោតសំខាន់ទៅលើថ្នាលគុ​នខ្មែរ ដែលទីតាំងប្រកួតធ្វើឡើងនៅក្លឹប នាគរាជចតុមុខ។ ទាក់ទង់ទៅនឹងក្បាច់ប្រកួតរបស់កូនសិស្សនៅក្លឹបនាគរាជចតុមុខ កាន់ ម៉េងហុង រូបនេះធ្លាប់បាននិយាយប្រាប់ MSR SPORT ថា៖ រៀមច្បងដែលរូបគេស្រលាញ់និងពេញចិត្តបំផុតគឺកីឡាករ កែវ​ ...
  • 5641
    0

    ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ខារ៉ាបាវ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ វគ្គផ្តាច់ព្រ័ត្ររវាងគុនខ្មែរ យ៉េន ឌីណា និង កុលាប ដាំ ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ រដូវលកាលទី១០ បានមកលើកីឡាករគុនខ្មែរ យ៉េន ឌីណា បន្ទាប់ពីប្រកួតឈ្នះកីឡាករថៃ កូឡាប ដាំ។ គួររំលឹកផងដែរថា យ៉េន​ ឌីណា ធ្លាប់បាននិយាយមុខការប្រកួតថា៖ រូបគេនឹងប្រឹងអោយអស់ពីសមត្ថភាពដើម្បីដណ្តើមខ្សែក្រវាត់និងថវិកាជូនប្រពន្ធជាទីស្រលាញ់របស់ខ្លួនដើម្បីយកប្រើប្រាស់សម្រាប់ជីវភាពរបស់ពួកគេដែលទើបរៀបការហើយជិតមួយឆ្នាំមកនេះ  ទីបំផុតរូបគេអាចធ្វើបានមែន។ ចំពោះម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ ...