• 11461
    0

    ម្ចាស់មេដាយសំរឹទ្ធ Kickboxing ស៊ីហ្គេមកម្ពុជា ខេម ចាន់ ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន MASAHIKO SUZUKI ក្នុងព្រឹត្តិការណ៍ RISE World Series នៅប្រទេសជប៉ុន នេះបើយោងទៅតាមការធ្វើសន្និសីទកាសែត និងចាប់ឆ្នោតផ្គូផ្គងក្នុងព្រឹត្តិការណ៍ RISE World Series នៅប្រទេសជប៉ុនម្សិលមិញនេះ ។ ការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅទីក្រុង Osaka ...
  • 3435
    0

    ក្រោយរៀបការថ្មីៗ អ្នកប្រដាល់គុនខ្មែរមានល្អិតចិត្តដំរី ហ៊ីម សេរី នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះជើងខ្លាំងរបស់ថៃ ណុបក្រាក់ជីព ដែលកន្លងមកអ្នកទាំងពីរធ្លាប់បានអ្នកគាំទ្រផ្តូផ្គងអោយជួបគ្នាច្រើនលើករួចមកហើយ ប៉ុន្តែមិនដែលបានជួប ។ កូនសិស្សរបស់លោក មាស សុខគ្រី ទើបចូលរោងការកាលពីដើមខែ មករា ឆ្នាំ ២០២០ ក្រោយពីសងសឹកកីឡាករថៃ ដាំងកាន់វ៉ាន់ បានសម្រេច ដោយផ្តួលអោយសន្លប់ក្នុងទឹកទី៣ នាសង្វៀន CBS ។ ចំណែក ណុកក្រាក់ជីប ដែលជាម្ចាស់មេដាយមាសរបស់ថៃ៥គ្រឿង ...
  • 4649
    0

    អ្នកប្រដាល់ទំងន់ធ្ងន់គុនខ្មែរ ព្រំ សំណាង បន្ទាប់ពីកីឡាកររូបនេះបានប្រកួតឈ្នះ និងផ្តួលឲ្យដៃគូបោះបង់ការប្រកួតជាញឹកញាប់ ឥឡូវនេះបើយោងតាមសំដីផ្ទាល់របស់ ព្រំ សំណាង បាននិយាយប្រាប់ប្រិយ៍មិត្តគុនខ្មែរទូទៅឲ្យដឹងថា៖ ខែក្រោយនេះរូបគេនឹងធ្វើដំណើរតាមយន្តហោះទៅប្រកួតនៅទឹកដីថៃក្នុងកម្មវិធី Super Champions ដោយទទួលបានថវិកាតែ១ពាន់ដុល្លារប៉ុណ្ណោះ ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភះខាងមុខនេះលើប្រភេទទម្ងន់ ៧៦ គីឡូក្រាម ។ ព្រំ សំណាងគួរបញ្ជាក់ថា មួយរយៈក្រោយនេះ ព្រំ សំណាង កំពុងតែមានទីផ្សារខ្លាំងបន្ទាប់ពីកីឡាករនៅក្លឹបឆ័ត្រយោង៩១១ធ្លាប់រអ៊ូថា មិនសូវបានឡើងប្រកួត ហើយធ្វើអោយជីវភាពមានការយ៉ាប់យឺនខ្លាំង។ ...
  • 22587
    0

    ឱកាសល្អសម្រាប់អ្នកចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរអាជីពបានមកដល់ក្លិបប្រដាល់ដែលមានសម្ភារៈគ្រប់បែបយ៉ាងមានការបង្ហាត់ដោយកំពូលអ្នកប្រដាល់គុនខ្មែរជាច្រើនរូប រួមទាំងអាចធ្វើការមានប្រាក់ខែនិងមានឱកាសចេញទៅ ប្រកួតនៅប្រទេសផ្សេងៗផងដែរ ។ កំពូលអ្នកប្រដាល់គុនខ្មែរប្រើបច្ចេកទេស បឺត ខាំ បានរៀបរាប់អំពីការបង្ហាត់សិស្សនៅក្លិបប្រដាល់គុនខ្មែរស្តង់ដាមួយដែលមានសម្ភារៈដ៏សំបូរបែប មានប្រាក់ខែ និងមានឱកាសចេញប្រកួតក្រៅប្រទេសបាន ជាពិសេសប្រកួតក្នុងប្រទេសចិនដែលជាម្ចាស់ក្លិបដ៏ទំនើបមួយនេះ ។ ក្លិបប្រដាល់មួយនេះកំពុងស្នើសុំបើកជាផ្លូវការពីសហព័ន្ធប្រដាល់គុនខ្មែរដើម្បីអោយកីឡាករក្នុងក្លិបចេញប្រកួតតាមសង្វៀនបាន សម្រាប់ទីតាំងស្ថិតនៅម្តុំចម្ការដូងដែលបច្ចុប្បន្ននៅតែបន្តជ្រើសរើសសិស្សអោយហ្វឹកហាត់ដើម្បីក្លាយជាកីឡាករប្រដាល់គុនខ្មែរទៅថ្ងៃខាងមុខ ៕    
  • 4660
    0

    ការប្រកួតប្រដាល់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមបណ្តាខេត្ត ដែលបានរៀបចំឡើងនាទីរួមខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី ១៨ ខែ មករា ឆ្នាំ ២០២០ នេះមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់បងប្អូនដែលមកគាំទ្រដល់អ្នកប្រដាល់គុនខ្មែរក្នុងការផ្តល់ជាកម្លាំងចិត្តអោយពួកគេប្រឹងប្រែងប្រកួតយ៉ាងកក្រើក នាឱកាសនោះ ។ ការប្រកួតជម្រុះខ្សែក្រវាត់ចំនួនពីរគូបានរកឃើញបេក្ខភាពដែលត្រូវមកប្រកួតនៅរាជធានីភ្នំពេញ ជាបន្តទៀត ដោយក្នុងនោះគូខ្សែក្រវាត់ទី១ កីឡាករ​ ឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធ បានយកឈ្នះពិន្ទុលើកីឡាករ ពុទ្ធ ម៉ាណូយ របស់ក្លិបពុទ្ធសេរីវង្ស បន្ទាប់ពីពួកគេតស៊ូជាមួយ គ្នាចំនួន ៣ ...
  • 8269
    0

    កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ដែលទើបតែប្រកួតឈ្នះកីឡាករថៃ ផ្លាំង នុម ដែលជាដៃគូចាស់នៅទីរួមខេត្តកំពង់ចាម ក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរ គោលជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ កាលពីថ្ងៃសៅរ៍កន្លងទៅ បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ រូបគេទទួលស្គាល់ថាសមត្ថភាពរបស់ខ្លួនឥឡូវនេះគឺមិនដូចពីមុខឡើយ ទាំងនេះក៏ដោយសារកត្តាជីវភាព គ្រួសារ អាយុ ពិសេសគឺកន្លែងហ្វឹកហាត់ផ្ទាល់តែម្តង។ ក្រៅពីបញ្ហាទាំងនេះ រឿង សោភ័ណ្ឌ ក៏បានបញ្ជាក់នូវចំណុចសំខាន់បន្ថែមទៀតថា ដៃគូហ្វឹកហាត់ក៏ជាបញ្ហាមួយទៀតផងដែរ ...
  • 12614
    0

    អ្នកប្រដាល់គុនខ្មែរ ខេម ចាន់ នឹងចេញទៅប្រកួតកម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោក RISE របស់ប្រទេសជប៉ុន ដោយត្រូវជួបកីឡាករមួយរូបក្នុងចំណោមកីឡាករមកពីបណ្តាប្រទេសចំនួន៨ដែលទៅចូលរួមប្រកួតក្នុងកម្មវិធីនោះ ដោយអ្នកឈ្នះនឹងឡើងទៅវគ្គបន្តបន្ទាប់រហូតរកឃើញអ្នកខ្លាំងតែម្នាក់ប៉ុណ្ណោះដើម្បីជួបកំពូលអ្នកប្រដាល់ជប៉ុននិងជាម្ចាស់ខ្សែក្រវាត់ Tenshin ។ ក្នុងកម្មវិធីប្រកាសផ្លូវការបានបញ្ជាក់ថាការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ ដោយអ្នកប្រដាល់របស់ក្លិបឆ័ត្រយោង៩១១ នឹងជួបកីឡាករមួយរូបក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម បើរូបគេឈ្នះជុំទី១នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើឈ្នះទៀតនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ បើឈ្នះវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀតរូបគេនឹងក្លាយជាម្ចាស់ជើងឯក ហើយត្រូវជួបកំពូលកីឡាករជប៉ុនដែលធ្លាប់ប៉ះ Floyd និង រតថាំង គឺ Tenshin ...
  • 3336
    0

    ក្រោយពេលលោក ស៊ីថូ ណាថាន់ បានប្រកាសលើបណ្តាញសង្គមអំពីគោលបំណងរបស់ក្មេងប្រុសម្នាក់ដែលរស់នៅខេត្តព្រៃវែង ចង់ហាត់ប្រដាល់គុនខ្មែរ ពេលនេះមានក្លិបប្រដាល់គុនខ្មែរជិត១០ហើយបានទាក់ទងទៅកាន់ មីងរបស់ក្មេងប្រុសម្នាក់នោះដើម្បីយកមកហាត់នៅក្លិបរបស់ពួកគេដើម្បីសម្រេចក្តីស្រមៃចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរនិងទទួលបានការស្នាក់នៅ រៀនសូត្រ​  ។ ម្តាយមីងរបស់ក្មេងប្រុស សុខបញ្ញា  បានបង្ហើបថា ពិតជាមានក្លិបប្រដាល់ជាច្រើនបានទាក់ទងដល់រូបគាត់ក្នុងចង់យកក្មួយប្រុសរបស់គាត់ទៅចូលរួមក្លិបប្រដាល់របស់ពួកគេពិតប្រាកដមែន ប៉ុន្តែអ្នកមីងមិនទាន់សម្រេចថានឹងអោយ ក្មួយប្រុសទៅក្លិបមួយណានៅឡើយទេ ដោយរង់ចាំពិភាក្សាអំពីបញ្ហាមួយចំនួនជាមុនសិន ព្រោះអ្នកមីងចង់បានកន្លែងស្នាក់និងអោយក្មួយបានរៀនសូត្រ ។ សូមបញ្ជាក់ថា ខ្លឹមសាររបស់ប្រធានកីឡា CBS លោក ស៊ីថូ ណាថាន់ បានប្រកាសលើបណ្តាញសង្គមមានន័យដូចខាងក្រោមនេះ ៖ ...
  • 6089
    0

    កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន នឹងឡើងការពារខ្សែក្រវាត់ WBA ASIA South Heavyweight​ របស់គេតទល់នឹងជើងខ្លាំងសកលរបស់ប្រទេសឥណ្ឌូនេស៊ី Alexander Bajawa នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅទីក្រុង ម៉ាលីន ប្រទេសហ្វីលីពីន ។ កីឡាករ Alexander Bajawa ដែលត្រូវមកដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់កូនខ្មែរកើតនៅទឹកដីខេត្តកំពតរូបនេះមានប្រវិត្តប្រកួតឈ្នះ ៤៣ ចាញ់ត្រឹមតែ១០ដង និងស្មើ៤ដង ...
  • 6017
    0

    កំពូលអ្នកលេងគុនចម្រុះរបស់កម្ពុជា មាស ម៉ើ បានដាច់ចិត្តទំលាយហេតុផលធំផ្ទាល់ខ្លួនមួយដែលធ្វើអោយរូបគេខកខានការប្រកួតសង្វៀនលំដាប់ពិភពលោក One Championship ជាច្រើនលើក ខណៈខាងកម្មវិធីកំពុងរង់ចាំទទួល កីឡាកររូបនេះជានិច្ច ទោះបីការប្រកួតកន្លងមករូបគេមិនទទួលបានជោគជ័យក៏ដោយ​ ។ មាស ម៉ើ បានប្រាប់ MSR SPORT ថា ពិតមែនហើយ សង្វៀន One Championship បានចុចឈ្មោះគេ ២ ទៅ ៣ ដងហើយដើម្បីចូលប្រឡូកក្នុងសង្វៀននេះ ...