• 14869
    0

    ក្រោយសម្រាកព្យាបាលរបួសជើងអស់រយៈពេលជាច្រើនខែនាគខ្មៅបន្ទាយមានជ័យ ឃុន ឌីម៉ា  នៅតែមិនអាចកំណត់ថ្ងៃវិលចូលសង្វៀនបានហើយកាន់តែមានភាគរយតិចសម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី រូបនេះ ដើម្បីវិលមកប្រឡូកគុនខ្មែរសារជាថ្មី ។ ក្នុងកិច្ចសម្ភាសន៍នៅស្ថានីយ៍ទូរទ្សន៍ MYTV ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៧ បានបញ្ជាក់ថា ការវិលមកសង្វៀនវិញពិតជាពិបាកសម្រាប់រូបគេ បើទោះបីរបួសសរសៃជង្គង់បានវះកាត់ព្យាបាលអស់ពេលជិត៧ខែយ៉ាងណាក្តី ហើយម្យា៉ងវិញនៅមានរបួសមួយទៀតដែលបានរំខានដល់បញ្ហាឡើងសង្វៀនគឺរបួសប្រេះឆ្អឹងស្មងជើងដែលមិនទាន់បានព្យាបាល ។ កូនប្រុសរបស់លោក ហេង ប៊ុនឃីម បានបន្ថែមថា រូបគេនៅតែចង់ឡើងសង្វៀនវិញ ប៉ុន្តែអ្វីៗរង់ចាំមើលស្ថានភាពជាក់ ស្តែងថាអាចទៅរួចរឺយ៉ាង ។ នៅថ្ងៃទី ០៨ ...
  • 3384
    0

    ម្ចាស់ជើងឯកប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរបានទៅលើកីឡាករគុនខ្មែរ ធន់ ចាន់តាក់ បន្ទាប់ពីតទល់នឹងកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ពេញ៥ទឹក នាថ្ងៃ សៅរ៍ ទី ០១ ខែ គុម្ភៈ  នេះនាសង្វៀន CBS  ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចៅក្រម៣រូបបានផ្តល់ពិន្ទុអោយកូនសិស្សរបស់លោក ធន់ សុភា ឈ្នះ ខណៈ ចៅក្រម២រូបបានផ្តល់អោយខាងថៃឈ្នះ ដូចនេះពិន្ទុមិនឯកច្ឆ័ន្ត ៣ ...
  • 3887
    0

    ទិត្យ សុវណ្ណគីរី គឺជាអ្នកប្រដាល់គុនខ្មែរជំនាន់ សែន រ៉ាឌី ហើយក៏ជាពូជពង្សអ្នកប្រយុទ្ធក្នុងខេត្តកោះកុង ដែលធ្លាប់មានឈ្មោះល្បីល្បាញមិនចាញ់ សែន រ៉ាឌី ប៉ុន្មាននោះទេ ផ្ទុយមកវិញកេត្តិ៍ឈ្មោះរបស់គេភាគច្រើនគេស្គាល់ចេញពីទឹកដីថៃមកវិញ។ នេះក៏ដោយសារតែភាគច្រើន ទិត្យ សុវណ្ណគីរី ប្រកួតនៅថៃច្រើនជាងប្រកួតនៅខ្មែរ ហើយកន្លងអ្នកស្រុកខេត្តកោះកុងរូបនេះក៏ធ្លាប់បានប៉ុស្តិ៍ CTN កាលណោះដឹកនាំដោយលោកគ្រូ ម៉ា សេរី ធ្លាប់បានចងក្រងធ្វើជីវប្រវត្តិរបស់រូបគេផងដែរ។ ជាង១០ឆ្នាំហើយ ដែលកេត្តិ៍ឈ្មោះរបស់ គីរី ត្រូវបានកប់បាត់រសាត់ទៅឆ្ងាយ តាមរយៈការចង់អស់និស្ស័យពីគុនខ្មែរ ...
  • 3298
    0

    ម្ចាស់ជើងឯកក្រុមទី១ប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនកីឡាករគុនខ្មែរ ធន់ ចាន់តាក់ នឹងត្រូវប៉ះម្ចាស់ជើងឯកក្រុមទី២កីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់ នាថ្ងៃ សៅរ៍ ទី ០១ ខែ គុម្ភៈ  នេះនាសង្វៀន CBS  ចាប់ពីម៉ោង ៨.១៥ នាទីព្រឹកតទៅ ។ កូនសិស្សរបស់លោក ធន់ សុភា បានរៀបរាប់ថា ការហ្វឹកហាត់បានយកចិត្តទុកដាក់ដើម្បីត្រៀមអោយបានល្អ ទាំងកម្លាំងនិងបច្ចេកទេសបន្ថែមមុនការប្រកួតមកដល់ ...
  • 7169
    0

    បន្ទាប់ពីមានប្រតិកម្មជាច្រើនបាននិយាយនិងស៊ែរតៗគ្នា ពាក់ព័ន្ធរឿងកីឡាករ ព្រំ សំណាង មិនបានចេញទៅប្រកួតនៅក្រៅស្រុកនាដើមខែក្រោយនេះ បានធ្វើឲ្យអ្នកនិយមគាំទ្រគុនខ្មែរមានការខឹងសម្បាទៅលើលោកគ្រូ ហង្ស សឿន ដែលជាម្ចាស់ក្លឹបឆ័ត្រយោង៩១១ ថាជាអ្នកមិនអនុញ្ញាត្តិអោយ ព្រំ សំណាង ចេញទៅប្រកួតនៅក្រៅប្រទេស។ តាមពិតរឿងនេះប្រាកដជាមានហេតុនិងផល បើយោងតាមក្រុមការងារ MSR SPORT ធ្លាប់បានជជែកលេងជាមួយលោកគ្រូកាលពីលើកៗមុន លោកគ្រូក៏ធ្លាប់បានមានប្រសាសន៍ថា៖ គ្រប់កីឡាកររបស់ក្លឹបឆ័ត្រយោង៩១១ទាំងអស់ មិនថាអ្នកខ្លាំងរឺក៏អ្នកខ្សោយនោះទេ ចង់ចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវតែផ្តល់ដំណឹងមកកាន់ក្លឹបជាមុនសិន មិនមែនទៅណាមកណាស្រេចតែចិត្តចង់ទៅនោះទេ មួយវិញទៀត រាល់កីឡាករណាដែលមិនសូវយកចិត្តទុកដាក់ហ្វឹកហាត់គិតតែដើរលេងមិនចូលក្លឹប ...
  • 6215
    0

    ជារឿងគួរអោយភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្នេហាវិស័យគុនខ្មែរដោយនៅថ្ងៃនេះអ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ បានប្រកាសជាសាធារណៈថារូបគេបានសម្រេចចិត្តលាឈប់ពីអាជីពគុនខ្មែរ ក្រោយបានប្រឡូកតាំងពីឆ្នាំ២០១៥មកនៅក្លិបប្រដាល់ក្រសួងការពារជាតិ ។ កូនសិស្សរបស់លោក ធន់ សុភា បានប្រាប់ MSR SPORT នៅថ្ងៃនេះថា រូបគេពិតជាលាឈប់ពីកីឡាករគុនខ្មែរប្រាកដមែន ដោយសារតែយល់ឃើញថាសមត្ថភាពរបស់ខ្លួនឯងមិនអាចបន្តទៅមុខទៀតបាន ខណៈតាមបណ្តាសង្វៀនផ្សេងៗក្នុងស្រុកហាក់បីមិនចាប់អារម្មណ៍ពីសមត្ថភាពរបស់ខ្លួនក្នុងមួយរយៈចុងក្រោយនេះ ទោះបីរូបគេប្រកួតខ្មែរនឹងខ្មែរមិនដែលសូវចាញ់និងប្រកួតអន្តរជាតិប៉ះថៃបីប្រកួតចុងក្រោយឈ្នះពីរនិងស្មើម្តង យ៉ាងណាក្តី ។ សុជាតិ បានបន្តថា ក្រោយជាពីរបួសដៃរូបគេប្រឹងប្រែងហ្វឹកហាត់និងប្រឹងប្រកួតយ៉ាងខ្លាំងក្នុងរយៈពេល៧ខែចុងក្រោយនេះ ហើយចាញ់ត្រឹមតែមួយប្រកួតក្នុងការដណ្តើមពានរង្វាន់នៅស្ថានីយ៍ទូរទស្សន៍លេខ ៥ ប៉ុណ្ណោះ ប៉ុន្តែនៅតែមិនមានការផ្តល់ឱកាសអោយប្រកួតអន្តរជាតិ ...
  • 27256
    0

    ទាំងនេះគឺជាទឹកចិត្តមួយកម្ររកបាន នៅពេលដែលឃើញមិត្តភ័ក្រកំពុងតែជួបការលំបាកហើយគ្មានសប្បុរសជនណាអាចជួយបំពេញបំណងរបស់ ពេជ្រ អារុណ ក្នុងការរកលុយទិញម៉ូតូកង់បីដើម្បីផ្គត់ផ្គង់ជីវភាព បានធ្វើឲ្យអតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង សម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរម្តងទៀត ដោយត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Mas Fight ហើយថវិកាដែលទទួលបាន និងប្រមូលបានពីសប្បុរសជនទាំងអស់ និងយកទៅទិញម៉ូតូកង់បីជូន អតីតអ្នកប្រដាល់គុនខ្មែរ ពេជ្រ អារុណ នេះប្រសិនបើថវិកាគ្រប់។ គួររំលឹកថា ឡោ សំណាង បានព្យាយាមប្រកាសស្វែងរកសប្បុរសជនដើម្បីជួយជីវភាព ពេជ្រ អារុណ ដែលកំពុងតែជួបការលំបាកខ្លាំង ...
  • 7165
    0

    អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា ដែលមួយរយៈនេះត្រូវបានអ្នកគាំទ្រគុនខ្មែរជាច្រើនបានរិះគន់ថា ប្រកួតមិនសូវបានល្អដូចមុន ក្នុងនោះ រូបរាងក៏មិនសូវណែនហាប់ដូចពីមុនផងដែរ។ សំនួរទាំងនេះត្រូវបាន ឡៅ ចន្រ្ទា ធ្លាប់និយាយប្រាប់ MSR SPORT ថា៖ មូលហេតុដែលបណ្តាអោយរូបគេប្រកួតមិនសូវបានល្អដូចមុននោះគឺបញ្ហាសុខភាព ដោយសារតែមានរបួសដៃឆ្វេង និង ជើង ទើបធ្វើឲ្យរូបគេហ្វឹកហាត់មិនបានល្អដូចមុន ហើយរបួសទាំងនោះគឺមានបញ្ហាយូរហើយ តែមិនទាន់បានទៅពិនិត្យ។ គួររំលឹកថា ទោះបីជាការប្រកួតចុងក្រោយរបស់កូនសិស្សលោកគ្រូ ហង្ស សឿន ឈ្នះពិន្ទុ ...
  • 6339
    0

    ដើម្បីអោយអស់ចិត្តទាំងខ្លួនឯងនិងអ្នកគាំទ្រ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកាសចង់ជួបជាមួយដៃគូចាស់របស់ខ្លួនចំនួនពីរនាក់ដែលរូបគេធ្លាប់ឈ្នះនិងធ្លាប់ចាញ់ក្នុងការប្រកួតកន្លងមក ក្នុងនោះមានអ្នកប្រដាល់ថៃ គួន អ៊ូ និងកីឡាករ កងថៃឡេន ។ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា ដើម្បីអោយអស់ចិត្តរូបគេចង់សាកល្បងថ្វីដៃជាមួយកីឡាករថៃ គួន អ៊ូ ម្តងទៀត ខណៈកីឡាករថៃ កងថៃឡេន ដែលរូបគេធ្លាប់ឈ្នះពិន្ទុ ក៏រូបគេចង់ប៉ះម្តងទៀតដែរ ពីព្រោះកីឡាករថៃហាក់បីមិនទាន់អស់ចិត្ត ហើយមានអ្នកគាំទ្រ ជាច្រើនចង់អោយជួបគ្នាសារជាថ្មី ។ ...
  • 2761
    0

    កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ នឹងចេញទៅប្រកួតនៅប្រទេសថៃជាលើកទី៣ នៅដើមខែគុម្ភៈ នេះ ខណៈបទពិសោធការប្រកួតពីរដងកន្លងមកនៅប្រទេសជិតខាងរបស់កម្ពុជាមួយនេះកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ  ដោយមិនរាប់ការប្រកួតលក្ខណៈសកលចូលនោះទេ ។ ការប្រកួតលើកទី៣ នេះគឺនឹងធ្វើឡើងនៅថ្ងៃទី ១ ខែ គុម្ភៈ ឆ្នាំ ២០២០ ក្នុងកម្មវិធី Muay Hardcore លើប្រភេទទម្ងន់ ៥២ គីឡូក្រាមដោយត្រូវប៉ះជាមួយកីឡាការិនីម្ចាស់ផ្ទះ ក្នុងតំណាងគូរងឯកនៃកម្មវិធី ...