• 5359
    0

    ផល សោភ័ណ្ឌ រំពឹងជាយូរមកហើយថាថ្ងៃណាមួយនឹងបានជួបកីឡាករថៃ យុគភិត ម្តងទៀត បន្ទាប់ពីរូបគេបានចាញ់ពីរប្រកួតជាប់គ្នាក្នុងការប៉ះជាមួយកីឡាករថៃម្នាក់នេះដែលធ្វើអោយគេរបូតខ្សែក្រវាត់គូបូតា នាសង្វៀនបាយ័ន កាលពីអំឡុង ឆ្នាំ២០១៩ កន្លងទៅ ខណៈនាថ្ងៃទី ១៥​ ខែ គុម្ភៈ ឆ្នាំ២០២០ នេះកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ ក៏មានឱកាសជួបជាលើកទី៣ដូចបំណងប្រាថ្នារបស់គេនាខេត្តបាត់ដំបង ។ អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ បានបញ្ជាក់ថា រូបគេពិតសប្បាយចិត្តដែលបានសម្រេចបំណងជួបកីឡាករថៃម្នាក់នេះម្តងទៀត បន្ទាប់ពីការចាញ់កន្លងមករូបគេពិតជាមិនអស់ចិត្តមែន ដូចនេះពិតជាអរគុណខាងគោជល់និងCNC ដែលបានអោយជួបគ្នាម្តងទៀត ...
  • 4087
    0

    អ្នកប្រដាល់គុនខ្មែរ មុត ខ្លឹមខ្មៅ មានឱកាសប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈម៉ារ៉ាតុនលើទម្ងន់ ៦៣.៥ គីឡូក្រាម ជាមួយបេក្ខភាព៣រូបផ្សេងទៀតក្នុងកម្មវិធី Muay Thai Super Champ Series of Champion នាថ្ងៃទី ១៦ ខែ  កុម្ភៈ នាទីក្រុងបាងកកប្រទេស​ថៃ ។ បេក្ខភាពដែលត្រូវប្រកួតក្នុងការដណ្តើមខ្សែក្រវាត់នេះមានកីឡាករថៃ ស្តាប៊យ រួមទាំងកីឡាករបរទេសមកពីប្រទេស អូស្ត្រាលី និង ហុងកុង ...
  • 5745
    0

    ជាងមួយឆ្នាំហើយដែលអ្នកប្រដាល់ក្រមុំតែងខ្លួន អ៊ុំ ចំរើន បានបាត់មុខពីសង្វៀនគុនខ្មែរដោយសារបញ្ហារបួសជើង។ តែបន្ទាប់ពីបានធ្វើការវះកាត់របួសជើង ព្រមទាំងបានសម្រាកជាច្រើនខែមកនោះ សព្វថ្ងៃនេះកីឡាកររបស់ក្លឹបតាឡីដំរីមានរិទ្ធបានវិលចូលមកធ្វើការហ្វឹកហាត់បណ្តើរៗ ដើម្បីស្ទាបស្ទង់មើលសមត្ថភាពឡើងវិញ ថាតើអាចទៅមុខរួចបានរឺអត់?។ ជាមួយគ្នានេះលោក ម៉ាក់ សុខន ដែលជាគ្រូបង្ហាត់របស់ អ៊ុំ ចំរើន ក៏បាននិយាយប្រាប់ MSR ឲ្យដឹងថា៖ សព្វថ្ងៃនេះ អ៊ុំ ចំរើន បានមកហ្វឹកហាត់ក្នុងក្លឹបជិតកន្លះខែហើយ ដើម្បីផ្សំនិងសុខភាព ដោយចង់ដឹងថាតើជើងរបស់ខ្លួនដែលទើបតែវះកាត់ហើយអាចរត់ និង ហ្វឹកហាត់បានវិញអត់? ...
  • 14785
    0

    រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា​ លោក ស សុខា បានបញ្ជាអោយថ្នាក់ក្រោមខាងសហព័ន្ធយូដូ តាមដានរឿងរបួសកីឡាករ មាស ម៉ើ ដែលបានទទួលរងក្នុងអំឡុងការប្រកួតស៊ីហ្គេមនាប្រទេស ហ្វីលីពីន ។ ការឱ្យត្រួតពិនិត្យបែបនេះ បន្ទាប់ពី មាស ម៉ើ បានទទួលរងរបួសជង្គង់ធ្ងន់មិនអាចហ្វឹកហាត់ និងពេលខ្លះមិនអាចដើរបាន​ ខណៈគ្រូពេទ្យឯកជនអោយរូបគេវះកាត់ទើបអាចហាត់បាន ប៉ុន្តែរូបគេគ្មានលទ្ធភាព ចំណែកសហព័ន្ធមិនសូវយកចិត្តទុកដាក់រឿងបញ្ហារបួសរបស់គេ ដែលធ្វើអោយរូបគេបង្ខំចិត្តរងការឈឺនៅស្រុកកំំណើតស្វែងរកថវិការព្យាបាលដោយខ្លួនឯង ។ ជើងខ្លាំង ...
  • 6445
    0

    នៅថ្ងៃនេះលើទំព័រហ្វេកប៊ុកអ្នកប្រដាល់ថៃជាច្រើនបាននាំគ្នាបង្ហោះនៃការអរគុណប្រដាល់មួយថៃ ដែលបានជួយអោយជីវភាពរបស់ពួកគេបានធូរធារ និងមានឈ្មោះល្បីតាមរយៈក្បាច់គុនមួយនេះ។ ជាមួយគ្នានេះ បើយោងតាមលោក ហេង សារ៉េត ដែលជាពិធីករកីឡានៅ CBS បានអោយដឹងថា៖ តាមដែលចាំបានគឺនៅថ្ងៃទី 06 ខែកុម្ភះ គឺជាថ្ងៃប្រទេសថៃគឺប្រារព្ធពិធីរំលឹកដល់វិរៈភាពអ្នកប្រដាល់ថៃដំបូងគេគឺឈ្មោះ នាយ ខានុំតុំ (นายขนมต้อม) ដែលបានផ្តួលដៃគូជាងដប់នាក់(ភូមា)ប្រដាល់ថៃរឺមួយថៃក៏ចាប់ល្បីល្បាញតាំងពីពេលនោះមក។ ដោយឡែកបើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ MSR តាម​រយៈ​ឯកសារ​យោង​បាន​អោយ​ដឹង​ថា ​សភាថៃ​បាន​អនុម័តយក​ថ្ងៃ​ទី​៦​កុម្ភៈ​រៀង​រាល់​ឆ្នាំ​ជាទិវារ​បុណ្យជាតិរំលឹក​ដល់​ក្បាច់​គុន មួយថៃ របស់គេដោយ​ផ្អែក​ទៅ​លើ​ការ​ខិត​ខំ​របស់ សម្តេច​ព្រះ សាន់ភេចទី៨ ...
  • 20900
    0

    មួយរយៈនេះអ្នកគាំទ្រជាច្រើនបានបញ្ចេញសាររ​​​បស់ សុខ ធី ដែលគេបានសរសេរថាបើជួប ប៊ុន សុធា ម្តងទៀតប្រកួតដាក់តម្លៃខ្លួនក៏បានដែរ បើ ប៊ុន សុធា មិនសន្លប់រូបគេមិនយកតម្លៃខ្លួននោះទេ  ការដែលរូបគេបានសរសេរបែបនេះបន្ទាប់ពីអ្នកគាំទ្របានបញ្ចេញមតិទាក់ទងទៅហ្នឹងរូបគេមិនមកប្រកួតនៅស្រុកខ្មែរដែលមានរូបគេត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករ Antonio ដណ្តើមខ្សែក្រវាត់ WLC ជាទឹកដីកម្ពុជានាអំឡុងខែ មេសា ខាងមុខនេះ ។ សម្រាប់អ្នកប្រដាល់គុនខ្មែរ័យក្មេង ប៊ុន សុធា បានឆ្លើយតបទៅហ្នឹងបញ្ហាថា ការពិតរូបគេជាមួយ សុខ ធី ...
  • 3195
    0

    កុំតូចចិត្តនិងកីឡាស្រុកយើង ហើយក៏កុំអន់ចិត្តនឹងសមត្ថភាពខ្លួនឯងអី សមត្ថភាពខ្ញុំមាន តែខ្វះអ្នកដែលមានសមត្ថភាពដឹកនាំខ្ញុំ, ទាំងនេះគឺជាសំដីមួយចំនួនដែលអ្នកប្រដាល់មហាកំលាំង មាស ម៉ើ បាននិយាយឲ្យធូរចិត្តដោយបានសរសេរបង្ហាះនៅលើគណនីយផែកផ្ទាល់ខ្លួនរបស់គេ នៅលើសំនេរទាំងនោះ មាស ម៉ើ ក៏បានបញ្ជាក់បន្ថែមទៀតថា ពេលដែលរូបគេចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ អ្នកដែលដឹកនាំ​មួយចំនួនចង់បានតែលុយជៀសជាងកត្តិយស ដោយមិនគិតពីស្ថានភាពរបស់កីឡាករ។ ជាមួយគ្នានោះ មាស ម៉ើ ក៏សុំផ្តាំទៅគ្រូមួយចំនួន កុំចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនពេក ត្រូវគិតពីប្រយោជន៍រួម និងមុខមាត់ជាតិ។ គួររំលឹកផងដែរថា កន្លងមកគេធ្លាប់ឃើញវត្តមានរបស់អ្នកប្រដាល់គុនខ្មែរនិងចំបាប់រូបនេះ ធ្លាប់ចេញទៅប្រកួតនៅក្រៅស្រុកពិសេសក្នុងទឹកដីប្រទេសថៃ​ ហើយក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី ...
  • 9566
    0

    មួយរយៈចុងក្រោយនេះ ឈុត សេរីវាន់ថង ប្រកួតមិនដែលចាញ់នោះទេ នឹងទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រតាមរយៈការប្រឹងប្រែងហ្វឹកហាត់និងការឡើងប្រកួតលើសង្វៀនពោពេញទៅដោយឆន្ទៈ និងកម្លាំងស្មារតី ទោះបីយ៉ាងនេះក្តីក៏មានអ្នកគាំទ្រមួយចំនួនតូចបានធ្វើការរិះគន់ចំពោះការវ៉ៃក្បាច់ថយរបស់កីឡាករនៃក្លិប រាហ៊ូខេត្តបាត់ដំបង នេះផងដែរ ។ ទាក់ទងទៅការរិះគន់ពីអ្នកគាំទ្រថារូបគេចូលចិត្តប្រើក្បាច់ថយ សេរីវាន់ថង បានបញ្ជាក់ប្រាប់ថា ខ្ញុំទទួលស្គាល់ការវ៉ៃចូលចិត្តថយ ប៉ុន្តែនេះជាក្បាច់របស់ខ្ញុំ ហើយក៏មិនមែនចេះតែថយរហូតដែរ ពោលគឺមើលតាមដៃគូប្រកួតរបស់ខ្ញុំលើ សង្វៀន តើគេល្អអ្វី ហើយខ្ញុំថយក៏ខ្ញុំវ៉ៃដែរ ពេលខ្លះក៏ខ្ញុំចូលវ៉ៃវិញដែរ ។ ស្តាប់ការបកស្រាយលំអិត៖ សូមបញ្ជាក់ថា ឈុត សេរីវាន់ថង ...
  • 2112
    0

    ភ្នាក់ងារ Jonathan Barnett របស់ Gareth Bale បានបញ្ចាក់ថា Gareth Bale និងមិនវិលត្រឡប់ទៅចូលរួមជាមួយក្រុមចាស់ Tottenham​ Hotspur វិញនោះទេ ។ Gareth Bale នៅមិនទាន់អាចយកចិត្តរបស់ Zidane បានទេ ក្រោយពីការប្រកួតដ៏ធំរវាង Real Madrid និង​ AT.Madrid មិនមានឈ្មោះរបស់ Gareth ...
  • 14688
    0

    នៅក្នុងតំបន់របស់គាត់លើប្រភេទទំងន់៦០គីឡូក្រាម ភាគច្រើនអ្នកប្រដាល់ទាំងនោះមិនសូវហ៊ានប្រកួតជាមួយខ្ញុំនោះទេ ហើយបើប្រកួតនោះ ក៏ខ្ញុំតគីឡូអោយដែរ, នេះបើយោងតាមការនិយាយរៀបរាប់របស់កីឡាករខ្លាចាស់ ទួនប៉េ ជាមួយនិងលោកស៊ីថូ ណាថាន់ ដែលជាប្រធានកីឡា CBS គ្រាដែលកំពុងតែដឹកនាំក្រុមការងារចុះទៅថតប្រម៉ូតក្នុងទឹកដីសុរិន្ទប្រទេសថៃ។ ម្ចាស់ពានរង្វាន់ ISI រដូវកាលទី៤រូបនេះក៏បានឲ្យដឹងបន្ថែមទៀតថា ប្រសិនបើគេប្រកួតក្នុងកីឡូ៦០គឺត្រូវដាច់បាយតែម្តង ព្រោះគីឡូ៦០នេះគឺគ្មាននរណាហ៊ានប្រកួតជាមួយរូបគេនោះទេ បច្ចុប្បន្ននេះ រូបគេត្រូវបង្ខំចិត្តប្រកួតលើប្រភេទទំងន់ចាប់ពី ៦២ គីឡូក្រាមឡើង ទើបអាចចាប់គីឡូប្រកួតបាន ហើយកាលពីប៉ុន្មានថ្ងៃមុនទើបតែប្រកួតឈ្នះគេ១ម៉ឺន៥សែនបាត ដោយប្រកួតដាក់ដើមផាន់តអោយដៃគូ១៥គីឡូ ពោលគឺ ទួនប៉េ ៦០គីឡូ ...