• 15800
    0

    ក្នុងជំនួបលើកទី៥ជាមួយកីឡាករថៃ កងមឿងឆាង អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា សន្យាថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីរកបានជ័យជម្នះត្រលប់មកវិញ និងសម្រាប់បង្ហាញជូនដល់អ្នកគាំទ្រដែលតែតែងគាំទ្រ លើរូបគេនាពេលកន្លងមក ។ អ្នកប្រដាល់នៃក្លិប៩១១ បានបង្ហើបពីការជួបគ្នាកន្លងមក និងការត្រៀមសម្រាប់ប្រកួតនៅទឹកដីកំពង់ចាម នាពេលខាងមុខនេះ ។ ប្រវិត្តនៃការប្រកួតរបស់ពួកគេ៤ដងកន្លងមកកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ឈ្នះ២ដង និងស្មើម្តង ខណៈ ការប្រកួតចុងក្រោយ កងមឿងឆាង បានផ្តួលអោយកូនសិស្សរបស់លោក ហង្ស សឿន សន្លប់ក្នុងទឹកទី៤ ...
  • 3292
    0

    អ្នកប្រដាល់ ផាន់ សុផាត កំពុងហ្វឹកហាត់ជាមួយលោកគ្រូ ណន រិទ្ធ នៅក្លិបពុទ្ធសេរីវង្ស មានក្បាច់ប្រយុទ្ធលើសង្វៀន និងមុខមាត់ដូចទៅនឹងកីឡាករ ផាន់ គ្រាន់ យ៉ាងខ្លាំងដែលធ្វើអោយបងប្អូនមួយចំនួនបានយល់ច្រឡំថាត្រូវជាប្អូនបង្កើត របស់ម្ចាស់ខ្សែក្រវាត់ គូបូតា រូបនេះ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ MSR SPORT ផាន់ សុផាត បានរៀបរាប់ថា ការពិតរូបគេត្រូវជាក្មួយរបស់ ផាន់ គ្រាន់ ហើយបានចូលហាត់ប្រដាល់តាមរយៈពូរបស់ខ្លួនរយៈពេល២ឆ្នាំមកហើយ  ...
  • 13562
    0

    បន្ទាប់ពីមានបងប្អូនដែលគាំទ្រគុនខ្មែរជាច្រើនបាននាំគ្នាចាប់អារម្មណ៍រឿងកីឡាករគុនខ្មែរ លីភា បានផ្ទេរពីក្លឹបសំរោងកោងកីឡាខេត្តដំបង មកកាន់ក្លឹបថ្មី ប៉ែនកាក់គុនខ្មែរ ក្នុងនោះលោក ស៊ន អេលីត ដែលជាម្ចាស់ក្លឹបមួយនេះបាននិយាយប្រាប់ហេតុផលជាច្រើនដែលលោកសម្រេចចិត្តទិញយក លីភា ពីក្លឹបចាស់របស់គេ ដោយបានបញ្ជាក់ប្រាប់ MSR SPORT ថា៖ ប្រសិនជាលោកមិនទិញ លីភា ពីក្លឹបចាស់របស់គេនោះទេ លីភា អាចនឹងបញ្ចប់អាជីពគុនខ្មែររបស់គេតែម្តង ព្រោះថានៅទីនោះ លីភា មិនមានអ្នកបង្ហាត់ ដោយភាគច្រើនហ្វឹកហាត់តែខ្លួនឯង ម្យ៉ាងវិញទៀត ដោយសារតែលោកស្រលាញ់និងពេញចិត្តសមត្ថិភាពរបស់អ្នកស្រុកបាត់ដំបង ...
  • 1833
    0

    ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លំដាប់​ពិភព​លោក​គោជល់​បាន​បន្ត​ចាប់​ដៃ​គូ​ជា​មួយ​ស្ថានីយ៍​ទូរទស្សន៍ CNC ក្រោម​កិច្ច​សហ​ប្រតិបត្តិការណ៍​ជាមួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​រៀប​ចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ដាក់​ដំណើរ​ការ​អោយ​ប្រកួត​ជ្រើស​រើស​កីឡាករ​ជើង​ខ្លាំងមក​ពី​បណ្តាខេត្ត កំពង់ចាម​ បាត់ដំបង កំពង់ធំ សៀមរាប ចំនួន​១៦​នាក់​​ក្នុង​ប្រភេទ​ទម្ងន់​៥៧គ.ក្រ។ សន្និសីទ​ស្តី​ពីកម្មវិធី​ប្រកួត ​អ្នក​តស៊ូគុន​ខ្មែរ​គោជល់ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​រដូវកាល​ទី​២ នេះ​បាន​ប្រារព្វ​ធ្វើ​ឡើង​នា​សង្វៀន​ប្រដាល់ CBS ឫស្សី​កែវ​កាល​ពីថ្ងៃ​សៅរ៍​កន្លង​មក​ដោយ​មាន​ការ​ចូលរួម​ជា​កិត្តិយស​ពី​ឯឧត្តម​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លោក​ មាន សំអុល នាយក​ចាត់ការទូរទៅ​ភេសជ្ជៈ គោជល់ នៅ​កម្ពុជា លោក ហូ រតនៈ​ ...
  • 7692
    0

    អ្នកប្រដាល់ចាស់វស្សារបស់កម្ពុជា ខុន ស៊ីចាន់ ត្រូវបានស្ថាប័នលំដាប់ពិភពលោក One Championship ចុះកុងត្រាដើម្បីធ្វើការប្រកួតពេញមួយឆ្នាំ២០២០ បន្ទាប់ពីរូបគេបានប្រឡូកក្នុងសង្វៀនមួយនេះបានចំនួន៤ដង នាពេលកន្លងមក ។  ម្ចាស់ខ្សែក្រវាត់ KWC រូបនេះនឹងត្រូវប្រកួតចំនួន៦ប្រកួតសម្រាប់កុងត្រាពេញមួយឆ្នាំរបស់ស្ថាប័នប្រដាល់កម្រិតអន្តរជាតិដែលមានកីឡាករមកពីគ្រប់ប្រទេសធ្វើការប្រកួតប្រជែងមួយនេះ ។ កីឡាករដើមកំណើតខេត្តឧត្តរមានជ័យ បានប្រាប់ MSR SPORT ថា One Championship បានចុះកុងត្រាមួយឆ្នាំពេញ ដើម្បីអោយរូបគេធ្វើការប្រកួត ៦ ដង ខណៈការបង្ហាញខ្លួនលើកដំំបូងក្នុងឆ្នាំ ...
  • 4315
    0

    ជំនួបកាត់សេចក្តីលើកទី២ដណ្តើមជើងឯកកម្ពុជាសង្វៀនគុនខ្មែរបានទៅលើកីឡាករថៃ រិទ្ធអៃយ៉ារ៉ា បន្ទាប់ពីបានយកឈ្នះកីឡាករគុនខ្មែរ សេក គឹមរួន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី ១១ ខែ មករា ឆ្នាំ ២០២០ នេះ នាសង្វៀន CBS ។ ការតស៊ូជាមួយគ្នាពេញ៥ទឹកយ៉ាងស្វឹតស្វាញនិងកក្រើកពេញសង្វៀនលទ្ធផលពីចៅក្រមទាំង៥រូបបានផ្តល់អោយកីឡាករថៃ រិទ្ធយ៉ារ៉ា ឈ្នះលើកីឡាករគុនខ្មែរដោយពិន្ទុឯកច្ឆ័ន្ត តែម្តង ។ គួរំលឹកថា នេះជាលើកទី២សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីលើកទី១កីឡាករថៃបានថែមលើ សេក គឹមរួច ...
  • 3970
    0

    ក្រោយខកខានឡើងប្រកួតលើសង្វៀនគុនខ្មែរមួយរយៈ ដោយសារការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ កន្លងមកដោយទទួលបានមេដាយសំរិទ្ធ នាថ្ងៃសៅរ៍ សប្តាហ៍នេះអ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា បានវិលមកសង្វៀនវិញហើយដោយត្រូវប៉ះកីឡាករថៃ កងណាផា នាសង្វៀន CBS ។ កូនសិស្សរបស់លោក ហង្ស សឿន បានបង្ហាញអារម្មណ៍ទាក់ទងនឹងការប្រកួតនេះថា រូបគេប្រឹងហ្វឹកហាត់ដូចរាល់ដង ដោយសារមិនទាន់ដឹងពីសមត្ថភាពដៃគូច្បាស់ ដូចនេះមិនទាន់ កំណត់ច្បាស់ថានឹងផ្តោតលើក្បាច់អ្វីឡើយទេ ពេលប្រកួតលើសង្វៀនពោលត្រូវមើលតាម កាលៈទេសៈលើសង្វៀនផ្ទាល់ ។ ប្អូនប្រុសរបស់ ឡៅ ...
  • 2732
    0

    អ្នកប្រដាល់គុនខ្មែរ ម៉ឺន ដា  បាត់បង់ឱកាសគ្រងខ្សែក្រវាត់ជាលើកទី២ បន្ទាប់ពីចាញ់ពិន្ទុកីឡាករថៃ តារាឯក ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ ក្នុងកម្មវិធី MX នាកោះសាមុយ ប្រទេសថៃ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០  ។ នេះជាការចាញ់លើកទី២ហើយរបស់ ម៉ឺន ដា បន្ទាប់ពីអ្នកទាំងពីរធ្លាប់ប៉ះគ្នាក្នុងការប្រកួតជម្រុះខ្សែក្រវាត់ MX ...
  • 2192
    0

    នៅចុងសប្តាហ៍នេះក្នុងកម្មវិធី Mas Fight កីឡាករគុនខ្មែរទំងន់ធ្ងន់ ព្រំ សំណាង បានមានឈ្មោះប្រកួតទៀតហើយ ដោយលើកនេះត្រូវតទល់ជាមួយអ្នកប្រដាល់មកពីប្រទេស New Zealand ថមមី ហ្គាន់ លើប្រភេទទំងន់៨០គីឡូក្រាម។ គួររំលឹកថា កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ កូនសិស្សរបស់លោកគ្រូ ហង្ស សឿន ទើបតែផ្តួលឲ្យកីឡាករមកពីប្រទេសស្វីស ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ ហើយភាគច្រើនរាល់កីឡាករដែលមកប្រកួតជាមួយ ព្រំ សំណាង ភាគតិចណាស់ដែលអាចចប់ចុងចប់ដើម។ ទាក់ទង់និងការប្រកួតរបស់ ព្រំ ...
  • 3092
    0

    ខ្ញុំចាំបាននៅជំនួបប្រកួតជាមួយកីឡាករថៃ តាក់សិលា ប្រានសងហុក រូបនេះកាលពីជាង១ឆ្នាំមុន ព្រោះគេធ្លាប់វ៉ៃខ្ញុំមួយកែងខៀវភ្នែក តែក្រោយមកខ្ញុំក៏ប្រកួតឈ្នះពិន្ទុកីឡាករថៃរូបនេះដោយឯកច្ឆ័នក្នុងការប្រកួតតែ៣ទឹក ទាំងនេះគឺជាសំដីរបស់កីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន ដែលបាននិយាយប្រាប់ MSR SPORT។ កូនសិស្សរបស់លោក ឡុង សាវន្ត័ រូបនិយាយក៏បាននិយាយបន្ថែមទៀតថា គ្រាន់តែដឹងថារូបខ្លួនត្រូវមានឈ្មោះប្រកួតនៅសង្វៀនបាយ័នជាមួយ តាក់សិលា ក៏មានអារម្មណ៍អស់សំណើចភ្លាម ដោយបាននឹកឃើញរឿងរ៉ាវដែលធ្លាប់ប្រកួតជាមួយកីឡាករថៃនេះ ក្នុងនោះ ឡុង សុវណ្ណឌឿន បានរំលឹកថា កាលពីជាង១ឆ្នាំមុននៅក្នុងសង្វៀនហ្សូរ៉ាដែលរៀបចំដោយសង្វៀនស៊ីធីអិន ការប្រកួតបានឈានចូលដល់ទឹកទី៣ ...