ឃុន ឌីម៉ា ភាគរយច្រើនអាចបញ្ចប់អាជីពជាអ្នកប្រដាល់
ក្រោយសម្រាកព្យាបាលរបួសជើងអស់រយៈពេលជាច្រើនខែនាគខ្មៅបន្ទាយមានជ័យ ឃុន ឌីម៉ា នៅតែមិនអាចកំណត់ថ្ងៃវិលចូលសង្វៀនបានហើយកាន់តែមានភាគរយតិចសម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី រូបនេះ ដើម្បីវិលមកប្រឡូកគុនខ្មែរសារជាថ្មី ។
ក្នុងកិច្ចសម្ភាសន៍នៅស្ថានីយ៍ទូរទ្សន៍ MYTV ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៧ បានបញ្ជាក់ថា ការវិលមកសង្វៀនវិញពិតជាពិបាកសម្រាប់រូបគេ បើទោះបីរបួសសរសៃជង្គង់បានវះកាត់ព្យាបាលអស់ពេលជិត៧ខែយ៉ាងណាក្តី ហើយម្យា៉ងវិញនៅមានរបួសមួយទៀតដែលបានរំខានដល់បញ្ហាឡើងសង្វៀនគឺរបួសប្រេះឆ្អឹងស្មងជើងដែលមិនទាន់បានព្យាបាល ។ កូនប្រុសរបស់លោក ហេង ប៊ុនឃីម បានបន្ថែមថា រូបគេនៅតែចង់ឡើងសង្វៀនវិញ ប៉ុន្តែអ្វីៗរង់ចាំមើលស្ថានភាពជាក់ ស្តែងថាអាចទៅរួចរឺយ៉ាង ។ នៅថ្ងៃទី ០៨ ខែ គុម្ភៈ នេះ ឌីម៉ា នឹងចេញដំំណើរទៅប្រទេសថៃជាបន្តទៀតដើម្បីតាមដានអំពីស្ថានភាពរបួសជង្គង់របស់គេ ដែលបានវះកាត់ជិត៧ខែកន្លងមក ។
សូមបញ្ជាក់ថា ឃីម ឌីម៉ា បានរងរបួសជើងស្តាំយ៉ាងធ្ងន់ធ្ងរដែលបានវះកាត់នៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ហើយការរងរបួសនេះធ្វើអោយគេត្រូវអវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលពីនឆ្នាំ២០១៩ និងបោះបង់ការប្រកួតដណ្តើមខ្សែក្រវាត់មួយចំនួននៅតាមស្ថានីយទូរទស្សន៍ PNN ។