ខេម ចាន់ តំណាងគុនខ្មែរទៅប្រកួតកម្មវិធី RISE នៅប្រទេសជប៉ុន
អ្នកប្រដាល់គុនខ្មែរ ខេម ចាន់ នឹងចេញទៅប្រកួតកម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោក RISE របស់ប្រទេសជប៉ុន ដោយត្រូវជួបកីឡាករមួយរូបក្នុងចំណោមកីឡាករមកពីបណ្តាប្រទេសចំនួន៨ដែលទៅចូលរួមប្រកួតក្នុងកម្មវិធីនោះ ដោយអ្នកឈ្នះនឹងឡើងទៅវគ្គបន្តបន្ទាប់រហូតរកឃើញអ្នកខ្លាំងតែម្នាក់ប៉ុណ្ណោះដើម្បីជួបកំពូលអ្នកប្រដាល់ជប៉ុននិងជាម្ចាស់ខ្សែក្រវាត់ Tenshin ។
ក្នុងកម្មវិធីប្រកាសផ្លូវការបានបញ្ជាក់ថាការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ ដោយអ្នកប្រដាល់របស់ក្លិបឆ័ត្រយោង៩១១ នឹងជួបកីឡាករមួយរូបក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម បើរូបគេឈ្នះជុំទី១នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើឈ្នះទៀតនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ បើឈ្នះវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀតរូបគេនឹងក្លាយជាម្ចាស់ជើងឯក ហើយត្រូវជួបកំពូលកីឡាករជប៉ុនដែលធ្លាប់ប៉ះ Floyd និង រតថាំង គឺ Tenshin ។