• 1959
    0

    ជិត៣ឆ្នាំហើយដែលខ្លាចាស់ ជ័យ ស៊ីនេត ក្នុងក្លឹបឃ្លាំងមឿងកីឡាខកខានប្រកួតអន្តរជាតិ តែចុងសប្តាហ៍នេះកូនសិស្សរបស់លោកគ្រូ សុខ វិជ័យ ត្រូវបានសង្វៀនអាស៊ីអាគ្នេយ៍ផ្តល់ឳកាសឡើងវិញ តាមរយៈការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី១៥ ខែធ្នូ នាខែក្រោយនេះ។ ជាមួយគ្នានេះ ជ័យ ស៊ីនេះ ក៏បាននិយាយប្រាប់ MSR SPORT ថា៖ រូបគេពិតជាសប្បាយចិត្តណាស់ដែលមានឳកាសប្រកួតអន្តរជាតិម្តងទៀត ក្រោយពីខកខានប្រកួតគូមិត្តភាពអន្តរជាតិជិត៣ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យអ្នករៀបចំការប្រកួតនៅអាស៊ីអាគ្នេយ៍ផ្តល់ឪកាសអោយ ក៏ដោយសារតែកន្លងមក កូនសិស្សលោកគ្រូ សុខ វិឆ័យ ...
  • 18046
    0

    ម្ចាស់មេដាយមានស៊ីហ្គេមគុនខ្មែរឆ្នាំ២០១៧ ឃុន ឌីម៉ា បានសម្រេចបួសជាព្រះសង្ឃហើយនាព្រឹកថ្ងៃពុធ ទី ២៧ ខែ​  វិច្ឆិកា ឆ្នាំ ២០១៩ នេះនាវត្ត ភ្នំបាក់លើ ស្ថិតនៅស្រុកកំណើតរបស់គេ ក្នុងខេត្តបន្ទាយមានជ័យ ។ តាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជើងខ្លាំងគុនខ្មែររូបនេះថា ឌីម៉ា បួសប្រហែល១០ថ្ងៃប៉ុណ្ណោះដើម្បីសងគុណឪពុកម្តាយ  ក្នុងគ្រាដែលរូបគេមិនអាចធ្វើអ្វីបានដោយសាររបួសជើង ។ ចំពោះរបួសជើងដែលបានវះកាត់ហើយនោះប្អូនប្រុសរបស់គេ ឃីម បូរ៉ា បានអោយដឹងថា មិនទាន់ដើរបាន១០០ភាគរយនោះទេ ពោលនៅប្រើឈើច្រត់ជាជំនួយតែប៉ុណ្ណោះ ...
  • 9781
    0

    អតីតជើងខ្លាំងគុនខ្មែរ ឡោ សំណាង , ពេជ្រ ប៊ុនធឿន , ភិន សុផល និង លីន អ៊ីសខយ រួមជាមួយកីឡាករជើងចាស់ផ្សេងៗដែលនៅខេត្តបាត់ដំបងបានសហការគ្នាបើកក្លិបប្រដាល់គុនខ្មែរមួយនៅក្នុងខេត្តបាត់ដំបង ដែលកំពុងរៀបចំចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ។ តាមការបញ្ជាក់ថារបស់ជើងខ្លាំង ឡោ សំណាង ថា ទីតាំងរកបានហើយ ខណៈអ្នកឧបត្ថម្ភសម្រាប់ការបង្កើតក្លិបនេះក៏មានហើយដែរ​ ដូចនេះលោកកំពុងត្រៀមសាងសង់ក្លិបសម្រាប់ហ្វឹកហាត់តែម្តងនិងត្រូវការបំពាក់នៅសម្ភារៈហ្វឹកហាត់មួយចំនួន ហើយសម្រាប់កីឡាករមានច្រើនដែលកំពុងរង់ចាំចូលហ្វឹកហាត់ជាមួយរូបលោក កីឡាករ ពេជ្រ ប៊ុនធឿន ...
  • 2441
    0

    ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ចាន់រាជ ត្រៀមបញ្ចូនកីឡាករចំនួន៤នាក់ចេញទៅប្រកួតនាប្រទេសថៃ ក្នុងនោះលោកបានជ្រើសរើសកីឡាករបានចំនួន៣នាក់រួចរាល់ហើយ ខណៈប្រភេទទម្ងន់ ៦៩ គីឡូក្រាមកំពុងស្វែងរកមិនទាន់បាន ។ ប្រធានប្រភិភូដឹកនាំកីឡាករចេញក្រៅប្រទេសបានបញ្ជាក់ថា សម្រាប់កីឡាករ៣នាក់ដែលចេញទៅប្រកួតមានប្រភេទទម្ងន់ ៥៣ គីឡូក្រាម , ៦២ គីឡូក្រាម និង ៦៥ ប៉ុន្តែលោកសុំមិនទាន់បញ្ចេញឈ្មោះ ព្រោះរង់ចាំការសម្រេចផ្លូវការរបស់ខាងកម្មវិធីរបស់ប្រទេសថៃ ជាមុនសិន ទាំងការកំណត់ថ្ងៃប្រកួតផងដែរ ...
  • 1232
    0

    បន្ទាប់ពីកីឡាករវ័យក្មេងគុនខ្មែរទាំង២ប្រកួតឈ្នះចាញ់គ្នាដោយពិន្ទុរវាង ថុល ថេង និង កាំង ម៉េងហុង នៅសង្វៀន PNN រួចមក បើមិនប្រែប្រួលទេអ្នកទាំង២នឹងជួបគ្នាឆាប់ៗខាងមុខនេះម្តងទៀត។ បើយោងតាមការសរសេរលើទំព័រហ្វេសបុករបស់លោក ចាន់ មករា ដែលជាអ្នករៀបចំការប្រកួតដណ្តើមប្រាក់លានដេននីក្វាន់ លោកបានសរសេរថា បើមិនមានការប្រែប្រួល ប្អូនទាំង២(កាន់ ម៉េងហុង និង ថុល ថេង) នឹងប្រកួតគ្នាដណ្តើមប្រាក់លាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកម្មវិធីដណ្តើមប្រាក់លានដេននីក្វាន់។ គួរបញ្ជាក់ថា ...
  • 5425
    0

    ការប្រកួតនាសង្វៀនគុនខ្មែរនាព្រឹកថ្ងៃសៅរ៍ ទី ២៣ នេះ រឿង សោភ័ណ្ឌ បានត្រឹមតែស្មើពិន្ទុជាមួយដៃគូចាស់ ផ្លាងនុម ខណៈរូបគេបានជួបរឿងខកបំណងមួយគឺរបួសច្រមុះដែលមើលទៅធ្ងន់គួរសមហើយអាចបង្កប៉ះពាល់ដល់ការប្រកួតរបស់គេជាមួយកីឡាករថៃ អ៊ីខ្យួសាំង នាថ្ងៃទី ៨ ខែ ធ្នូ ខាងមុខនេះនាសង្វៀនឯកភ្នំ ក្នុងជំនូបសងសឹក ។ របួសចម្រុះនេះបានកើតឡើងអំឡុងទឹកទី៤ បន្ទាប់ពីពួកគេបានព្យាយាមប្តូរកែងគ្នាទៅវិញទៅមក ហើយក៏ត្រូវកែងរបស់កីឡាករថៃចំក្តោងច្រមុះតែម្តង ស្របពេលអាជ្ញាកណ្តាលបានអោយក្រុមគ្រូពេទ្យពិនិត្យហើយអាចបន្តការប្រកួតបានចប់ពេញ៥ទឹក ទោះបីយ៉ាងណាក៏ដោយរបួសនេះនឹងត្រូវតាមដានជាបន្តទៀតដើម្បីដឹងច្បាស់ថាធ្ងន់ធ្ងរ រឺ មិនមានបញ្ហាធ្ងន់ ដែលរំខានដល់ការហ្វឹកហាត់របស់គេដែលត្រូវប្រកួតជាមួយ អ៊ីខ្យួសាំង ...
  • 8469
    0

    ក្រោយ រឿង សោភ័ណ្ឌ ឈ្នះកាលពីខែ តុលា ដោយសារកីឡាករថៃ អ៊ីខ្យូសាំង ថែមត្រូវប្រដាប់ការពារមកមានបងប្អូនជាច្រើនមិនពេញចិត្ត ចំពោះលទ្ធផលនោះ ដោយចង់អោយពួកគេទាំងពីរនេះជួបគ្នាម្តង ពេលនេះអ្វីៗបានដូចបំណងបងប្អូនហើយនាថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ រឿង សោភ័ណ្ឌ និងប៉ះ អ៊ីខ្យូសាំង ជាថ្មីនាសង្វៀនឯកភ្នំ ។ ក្រៅពីការប្រកួតរវាងអ្នកទាំងពីរនៅមានជំនួបសងសឹកមួយទៀត គឺ ឈុត ...
  • 9675
    0

    ម៉ឺន សុភា បានរកដៃគូរបស់ខ្លួនហើយគឺកីឡាករប៉េរូ  Gabriel Mazzetti ក្នុងប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីធ្វើការចាប់ឆ្នោតនាល្ងាចថ្ងៃទី ២១ ខែ​ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ខណៈកីឡាករថៃ គិតិ សចដែនរ៉ាក់យ៉ង ត្រូវប៉ះកីឡាករអឺរ៉ុង់ សម្រាប់វគ្គជម្រុះជាមួយ ...
  • 2609
    0

    អ្នកប្រដាល់ខេត្តកោះកុង ទិត្យ សុវណ្ណគីរី ដែលធ្លាប់ទៅបង្ហាត់គុនខ្មែរដល់កីឡាករជប៉ុននៅប្រទេសជប៉ុនអស់រយៈពេលជាច្រើនខែ ហើយក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតនិងបានប្រកួតទាំងក្នុងនិងសង្វៀនក្រៅស្រុក ឥឡូវនេះរូបគេកំពុងបង្ហាត់គុនខ្មែរដល់កីឡាករចិនក្នុងទឹកដី ហូហាន ប្រទេសចិន  ក្រោមការជួយរៀបចំឯកសារពីលោកគ្រូ ម៉ាត់ សារ៉ន។ ទិត្យ សុវណ្ណគីរី បាននិយាយប្រាប់ MSR SPORT ថា៖ ការទៅបង្ហាត់ដល់កីឡាករចិន គឺមានភាពខុសប្លែកពីនៅប្រទេសជប៉ុន ព្រោះថា ភាគច្រើនជនជាតិជប៉ុនហ្វឹកហាត់បែបសុខភាពមិនសូវផ្តោតលើការឡើងប្រកួត។ តែ!សម្រាប់ជនជាតិចិនវិញ ចូលមកហ្វឹកហាត់ដូចក្លឹប រាល់កីឡាករមានការគោរពខ្លាំងដល់អ្នកដឹកនាំក្នុងក្លឹប ហើយហាត់របៀបឡើងប្រកួតដូច K1។ ...
  • 2157
    0

    បើយោងតាមការឲ្យដឹងពីសំណាក់លោកគ្រូ មាស សុខគ្រី ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនតាព្រហ្មមានជ័យ បានប្រាប់ MSR SPORT ឲ្យដឹងថា៖ បច្ចុប្បន្ននេះលោកកំពុងតែត្រៀមបើកក្លឹបថ្មីមួយទៀតដោយមិនដាក់ឈ្មោះជាន់ក្លឹបចាស់ ហើយមានទីតាំងហាត់នៅភូមិតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយលោកស្វាគមន៍គ្រប់ក្មេងៗទាំងអស់ដែលមានបំណងមកហាត់ជាមួយលោក ហើយក៏មិនយកថវិកាផងដែរ។ គួរបញ្ជាក់ថា សព្វថ្ងៃនេះកីឡាករជើងចាស់គុនខ្មែរមួយចំនួនចាប់ផ្តើមធ្លាក់ទម្រង់នៃការប្រកួតជាមួយកីឡាករបរទេស ដោយមានគុនខ្មែរជើងចាស់មួយចំនួនចាប់ផ្តើមមានបញ្ហារបួស អ្នកខ្លះបោះបង់អាជីពនេះ អ្នកខ្លះទៀតឡើងប្រកួតលំៗយកតែលុយ។ល។ ដូច្នេះហើយទើបលោកគ្រូ មាស សុខគ្រី មានបំណងចង់បណ្តុះបណ្តាលក្មេងៗឲ្យមកធ្វើការហ្វឹកហាត់គុនខ្មែរ ក្នុងគោលបំណងជួយអភិរក្សក្បាច់គុនដូនតា។ ហើយសម្រាប់ក្លឹបដែលកំពុងតែធ្វើការហ្វឹកហាត់នៅខេត្តកំពង់ស្ពឺនេះទៀតសោត គឺលោកមានបំណងចង់តែបានក្មេងៗមកហ្វឹកហាត់តែប៉ុណ្ណោះ​ ...