• 2248
    0

    អ្នកប្រដាល់របស់ប្រទេសថៃ ណាត់តាផុន បានមកប្រកួតស្រុកខ្មែរច្រើនលើករួចមកហើយ និងបានខ្សែក្រវាត់ទៀតផង ប៉ុន្តែមានតែកីឡាករខ្មែរម្នាក់គត់ដែលអាចយកឈ្នះគេបានគឺ មឿន សុខហ៊ុច ខណៈពួកគេទាំងពីរនាក់នឹងជួបគ្នាជាលើកទី៣ នាថ្ងៃ សៅរ៍ ទី ៩ ខែ​វិច្ឆិកា នេះក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គោជល់ដែលមានប្រាក់រង្វាន់៤ពាន់ដុល្លារ ។ មុនឈានដល់វគ្គនេះ មឿន សុខហ៊ុច បានយកឈ្នះពិន្ទុកីឡាករថៃ  យ៉តទួនថង ខណៈ ណាត់តាផុន បានយកឈ្នះ ឡុង សំណាង ដោយគ្រូពេទ្យបញ្ឃប់ក្នុងទឹកទី៣ដោយសាររបួស  ...
  • 4150
    0

      គុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថង គឺជាអ្នកប្រដាល់មកពីខេត្តបាត់ដំបងមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀត ដែលមានអ្នកគាំទ្រច្រើនតាមរយៈក្បាច់គុនប្រកួតរបស់គេនៅលើសង្វៀនគុនខ្មែរ។ ជាមួយគ្នានោះ កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ កូនប្រុសលោក ឈុត សេរី រូបនេះបានប្រកួតកក្រើកសង្វៀនគោជល់នៅស៊ីអិនស៊ី តាមរយៈការតម្លើងគីឡូពី៥៧មក៦០ ដោយជួបជាមួយកីឡាករជើងខ្លាំងថៃ វិថៈយ៉ាក់យុទ្ធ។ ជាក់ស្តែងអ្នកលេងយុទ្ធគុនទាំង២បានប្រកួតវ៉ៃគ្នាទៅវិញទៅមក ក្នុងនោះជើងសងដោយជើង កណ្តាប់ដៃសងដោយកណ្តាប់ដៃ កែងសងដោយកែង។ ចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ឈ្នះពិន្ទុដោយឯកច្ឆ័នលើ វិថៈយ៉ាក់យុទ្ធ។ ក្រោយចប់ការប្រកួត វ៉ាន់ថង ...
  • 5041
    0

    ការប្រកួតឆ្ពោះទៅកាន់ការដណ្តើមខ្សែក្រវាត់ MX នៅរសៀលថ្ងៃទី ៣ វិច្ឆិកា នេះរវាងគុនខ្មែរ ម៉ឺន ដា និងកីឡាករថៃ តារាឯក បានបន្ថែម១ទឹកទើបរកឃើញអ្នកឈ្នះ ពោលពួកគេបានប្រកួតជាមួយគ្នា៣ទឹកពេញលទ្ធផលស្មើគ្នា ដូចនេះការប្រកួតខ្សែក្រវាត់ត្រូវរកអ្នកឈ្នះម្នាក់អោយបានក្នុងថ្ងៃប្រកួតនេះទើបតំរូវអោយបន្ថែម១ទឹកទៀតអោយពួកគេប្រកួតគ្នាហើយលទ្ធផលចុងក្រោយកីឡាករថៃជាអ្នកឡើងទៅវគ្គបន្តក្រោយឈ្នះពិន្ទុលើគុនខ្មែរ ។ ការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ គីឡូក្រាមនេះមានគុនខ្មែរពីររូបចូលរួមគឺ ឃីម បូរ៉ា និង ម៉ឺន ដា ហើយពួកគេបានធ្លាប់នៅជុំទី១នេះដូចគ្នា ៕ ...
  • 8096
    0

    ក្រោយចាញ់និងស្មើជាមួយ​អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ក្នុងការជួបគ្នា៣ដងកន្លងមក នាព្រឹកថ្ងៃសៅរ៍ ទី ០២ នេះអ្នកប្រដាល់ថៃ កងមឿងឆាង បានរកឃើញជ័យជម្នះរបស់ខ្លួនហើយដោយផ្តួលអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា អោយបោះបង់ការប្រកួតក្នុងទឹកទី៤ នាសង្វៀន CBS ។ ការប្រកួតជាមួយកន្លងមក ឡៅ ចន្ទ្រា ឈ្នះពិន្ទុ ឈ្នះដោយសារ កងមឿងឆាង ប្រកួតខុសលក្ខខណ្ឌម្តង និងចុងក្រោយស្មើពិន្ទុគ្នា ហើយលើកទី៤នេះពួកគេបានតស៊ូរហូតដល់ទឹកទី៤ ការកាច់ផ្តួលរួចបន្ថែមមួយជង្គង់មុន ...
  • 2899
    0

    គុនខ្មែរ ធន់ ចាន់តាក់ បានឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរដោយសារស្វ័យប្រវត្តិបន្ទាប់ដៃគូរបស់គេកីឡាករថៃ នុមស្ទឹក មានបញ្ហាសុខភាព ដូចនេះកូនសិស្សរបស់លោក ធន់ សុភា នឹងត្រូវប៉ះកីឡាករថៃ ភិតណងប៊ី ដែលបានឈ្នះមិត្តរួមជាតិ ស៊ិងថង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃសៅរ៍ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះនាសង្វៀន CBS ។ ទោះបីមិនបានប្រកួតជាមួយកីឡាករថៃ នុមស្ទឹក ប៉ុន្តែ ...
  • 5492
    0

    លោក ជា រិទ្ធ ដែលប្រធានដឹកនាំគុនខ្មែរប្រកួតក្រៅប្រទេសបានបង្ហើបថាកូនសិស្សរបស់លោក វៀក ប៊ុនឌឿន ពិតជាត្រៀមជួបតារាថៃហ្វៃ ភេតសាមុយ នៅកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩  ពិតប្រាកដមែន ប៉ុន្តែមិន ទាន់ផ្លូវការណ៍នោះទេ ពោលគឺត្រូវរង់ចាំលិខិតពីខាងកម្មវិធី Thai Fight សុំការអនុញ្ញាតពីសហព័ន្ធប្រដាល់គុនខ្មែរជាផ្លូវការសិនទើបច្បាស់ការ ។ គ្រូបង្វឹកនៃក្លិបគុហារព្រហ្មជ័យនៃក្រសួងការពារជាតិបានប្រាប់ ...
  • 2816
    0

    នាថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះគុនខ្មែរជាច្រើនរូបនឹងធ្វើការប្រកួតនៅទឹកដីប្រទេសថៃ ក្រោមការដឹកនាំរបស់លោកគ្រូ អេ ភូថង ដោយក្នុងចំណោមកីឡាករគុនខ្មែរ ទាំងអស់នោះមានកូនប្រុស ស្រី​របស់លោក អេ ភូថង ចំនួន ៤ នាក់ ដែលត្រូវប្រកួតនៅសង្វៀន Super Champ និង Muay Hardcore នាប្រទេសថៃ ...
  • 1903
    0

    បន្ទាប់ពីកីឡាករគុនខ្មែរដែលរស់នៅទឹកដីថៃ ហេង ប្រុសនីត បានសរសេរលើហ្វេកប៊ុកផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅលែងមានអ្នកប្រដាល់ឈ្មោះ ហេង ប្រុសនីត ទៀតហើយបងប្អូន គួបផ្សំទាំងការចុះផ្សាយរបស់ MSR ក៏ដូចជាមានការស៊ែរព័ត៌មាននេះច្រើន រួមទាំងប្រតិកម្មរបស់អ្នកគាំទ្រ ហេង ប្រុសនីត ផ្ទាល់ទៀតនោះ បានធ្វើឲ្យប្រធានក្លឹបនៅប្រទេសថៃបានចរចាជាមួយក្រុមគ្រួសារ ប្រុសនីត ហើយវត្តមានរបស់គុនខ្មែរវ័យក្មេងរូបនេះមានសង្ឃឹម៩០ភាគរយ ដើម្បីមានឈ្មោះឡើងប្រកួតនៅទឹកដីនៃប្រទេសថៃជាបន្តទៀត នេះបើយោងតាមការបញ្ជាក់ពីមិត្តភ័ក្រផ្ទាល់របស់ ប្រុសនីត។ គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គុនខ្មែរវ័យក្មេងគីឡូ៤៧ ...
  • 6741
    0

    អតីតដៃគូរបស់នាគខ្មៅ ឃុន ឌីម៉ា នៅសង្វៀន One Championship កីឡាករហ្វីលីពីន Rane Catalanបានអភិវឌ្ឍន៍ខ្លួនរហូតមានសមត្ថភាពប្រកួតដណ្តើមខ្សែក្រវាត់ ONE Strawweight World Championship ជាមួយមិត្តរួមជាតិ Joshua Pacio ក្នុងព្រឹត្តិការណ៍ MASTERS OF FATE ដែលរៀបចំឡើងដោយស្ថាប័ន One Championship នាថ្ងៃទី ០៨ ខែ ...
  • 5684
    0

    នាគរាជចតុមុខ គឺជាក្លឹបប្រដាល់គុនខ្មែរមួយដែលបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយមានម្ចាស់ក្លឹបគឺលោក ស្វាយ សុខុន បច្ចុប្បន្នក្លឹបមួយនេះមានសិស្សកំពុងធ្វើការហ្វឹកជាង៣០នាក់ ដោយភាគច្រើនសុទ្ធតែថ្នាលគុនខ្មែរ សម្រាប់ក្លឹបនាគរាជចតុមុខ វិន័យគឺសំខាន់បំផុត។ បើយោងតាមសំដីរបស់លោក ស្វាយ​ សុខុន បាននិយាយប្រាប់ MSR SPORT ថា៖ ដោយភាគច្រើនសិស្សរបស់លោកសុទ្ធតែយុវជនវ័យក្មេង ដូចនេះហើយលោកត្រូវតែពង្រឹងលើវិន័យក្នុងការហ្វឹកហាត់ឲ្យខ្លាំង ដើម្បីឲ្យពួកគេចេះទំលាប់ខ្លួនតាំងពីក្មេង មិនថាការហ្វឹកហាត់នៅក្នុងកន្លែង រឺក៏រត់ទៅខាងក្រៅក្តី។ ជាងរៀងរាល់យប់ចាប់ពីម៉ោង៩តទៅ លោកក៏បានប្រាប់កីឡាករទាំងអស់ត្រូវតែយកទូរស័ព្ទមកទុកទាំងអស់ មិនថាកីឡាករកម្រិតណាក៏ដោយ។ លោកគ្រូក៏បានបន្ថែមទៀតថា មូលហេតុដែលលោកមិនអនុញ្ញាតឲ្យកូនសិស្សទុកទូរស័ព្ទជាប់និងខ្លួនក៏ដោយសារតែចង់ឲ្យសិស្សបានដេកគ្រប់គ្រាន់ ...