• 3541
    0

    ខ្សែប្រយុទ្ធក្លិប បឹងកេត ចាន់ វឌ្ឍនាកា ត្រូវបានអ្នកគាំទ្រជាច្រើនរំពឹងថានឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាវិញ ក្នុងពេលខាងមុខនេះ សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ វគ្គ​ជម្រុះ​​ AFC Asian Cup 2023 Play-Off រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និងក្រុម​កោះហ្គាំ​ នៅ​ប្រទេស​បារ៉ែន​  ។ ក្នុងការប្រកួតនេះក្រុមជម្រើសជាតិគោព្រៃកម្ពុជានឹងប្រកួត ​ជេីង​ទីមួយ​​នៅ​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។ លោក ភា សុភ័ក្ក្រា ...
  • 1739
    0

    ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកំពុងរៀបចេញដំណើរហោះទៅអង់គ្លេសដើម្បីចុះកុងត្រាជាមួយ Chelsea ក្នុងតម្លៃខ្លួន១១៥លានអឺរ៉ូ។ ជាក់ស្តែង Inter Milan បានបដិសេធសំណើររបស់ក្រុមតោខៀវចំនួន២លើកមកហើយ​សម្រាប់កីឡាករសញ្ជាតិប៊ែលហ្ស៊ិក ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុទើបធ្វើឱ្យក្លឹបសម្រេចទទួលយកសំណើរលើកទី៣តែម្តង។ កីឡាករវ័យ២៨ឆ្នាំខាងលើគឺជាចំណែកមួយដ៏ធំដែលបានជួយឱ្យក្រុមពស់ខៀវក្លាយជាជើងឯកក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន​ដែលជាលើកដំបូងរបស់ក្លឹបក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ គួររំលឹកថា Anderlecht រូបនេះធ្លាប់បានផ្លាស់មកកាន់ទឹកដី Stamford Bridge ម្តងរួចមកហើយកាលពីឆ្នាំ២០១១ក្នុងវ័យ១៨ឆ្នាំ ប៉ុន្តែបានចូលលេងត្រឹមតែ១០ប្រកួតប៉ុណ្ណោះហើយត្រូវបានដាក់ក្លឹបផ្សេងៗខ្ចីជើងជាបន្តបន្ទាប់។
  • 911
    0

    Sergio Busquets នឹងរ៉ាប់រងតួនាទីជាប្រធានក្រុមថ្មីរបស់ FC Barcelona បន្ទាប់ពីការចាកចេញពី Lionel Messi។ នេះបើយោងតាមសារព័ត៌មាន Marca។ ស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាអេស្ប៉ាញមួយនេះបន្ថែមថា Gerard Pique, Sergio Roberto និង Jordi Alba នឹងបន្តតំណែងជាអនុប្រធានក្រុម។ អំឡុងការប្រកួតមិត្តភាពដណ្ដើមពានរង្វាន់ Joan Gamper Trophy កាលថ្ងៃអាទិត្យ ទី០៨ ខែសីហា Busquets ...
  • 1748
    0

    ខ្សែបម្រើវ័យក្មេង Pedri នឹងត្រូវចូលហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀតនៅ Barcelona ភ្លាមៗ បន្ទាប់ពីចប់យុទ្ធនាការអូឡាំពិក ២០២០ នៅជប៉ុន។ សារព័ត៌មាន La Sexta របស់អេស្ប៉ាញឲ្យដឹងថា កីឡាករវ័យ១៨ឆ្នាំពុំមានគម្រោងទៅសម្រាកលំហែដូចសមាជិកក្រុមជម្រើសជាតិមួយចំនួនទៀតទេ ដោយគេចង់ទៅជួយ FC Barcelona ភ្លាមៗតែម្ដង។ កាលពីចប់ La Liga អតីតកីឡាករក្លិប Las Palmas ក៏មិនបានសម្រាកអីដែរ ដោយគេត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអេស្ប៉ាញទៅប្រកួត Euro ...
  • 3151
    0

    (BC-99) ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ត្រូវ​បាន​រ៉ាដារបស់ Liverpool ចាប់​ជាប់​និង​បាន​ក្លាយ​ជាគោល​ដៅ​ចង់​បាន​របស់​ក្លិប​មួយ​នេះ​ខណៈ​ដែល សេះបង្កង់ Juventus ក៏​ចង់​បាន​រូប​គេ​ដូច​គ្នា​ដែរ​។ សារព័ត៌មាន​ អ៊ីតាលី Corriere dello Sport បាន​ឱ្យ​ដឹង​ថា Liverpool កំពុងពិចារណាលើការផ្លាស់ប្តូរដ៏​ចាំ​បាច់​មួយ​សម្រាប់កីឡាករ​ខ្សែ​បម្រើ​ Tchouameni ។ កីឡាករសញ្ជាតិ​បារាំងវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញ​សមត្ថភាព​លេង​យ៉ាង​ល្អ​នៅ​ក្របខណ្ឌ​កំពូលបារាំងជាមួយក្លិប Monaco ...
  • 867
    0

    សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រានាំយក ខ្សែប្រយុទ្ធថ្មី TIMOTHY សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ។ ​កីឡាករ​នីហ្សេរីយ៉ា ​រូបនេះ បានមក​ប្រកប​អាជីព​នៅ​កម្ពុជា​លើកដំបូង​អំឡុង​ឆ្នាំ​២០១៥ ដោយ​កាលនោះ រូបគេ​លេង​ឲ្យ​ក្លិប​ស៊ីម៉ាក់​យូ​ណាយ​ធី​ត​។ បន្ទាប់មក​បាន​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​ថ្មី​ជា​បន្តបន្ទាប់​ដូចជា​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត អង្គ​រថា​យ​ហ្គឺ​រ និង​ចុងក្រោយលេងអោយក្លិប ភ្នំពេញក្រោន ។ Timothy ជាកីឡាករដំបូងដែលគ្រូបង្វឹកថ្មី Lee Tae Hoon ...
  • 5340
    0

    អ្នកគាំទ្រក្លិបបាល់ទាត់ Paris Saint Germain រាប់រយនាក់បាននាំគ្នាសម្រុកទៅដល់អាកាសយានដ្ឋាន Le Bourget  នាក្រុងប៉ារីស ដើម្បីរង់ចាំដំណើរមកដល់ពីកំពូលតារាបាល់ទាត់ Lionel Messi។ ក្រុមអ្នកគាំទ្រទាំងនោះមិនដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនចុះចតម៉ោងប៉ុន្មានទេ។ ពួកគេថែមទាំងនាំគ្នាឡើងជញ្ជាំង និងមាន​​​​ទាំងជិះកគ្នាដើម្បីមើលម៉ោងចុះចត។ រូបភាពយ៉ាងណែនណាន់តាន់តាប់នេះបានធ្វើឲ្យកងកម្លាំងសន្ដិសុខចេញមកសម្របសម្រួល។ ប៉ូលិសម្នាក់បានស្រែកអះអាងថា Messi មកដល់ថ្ងៃចន្ទ មិនមែនថ្ងៃអាទិត្យទេ។ បើតាមអ្នកសារព័ត៌មាន​ Fabrizio Romano ឲ្យដឹងថា Messi អត់ចង់ទៅប៉ារីសទេ។ គេ ...
  • 2805
    0

    Juventus បានប្រកួតចាញ់ FC Barcelona ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់មិត្តភាព Joan Gamper Cup នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។ នេះជាការប្រកួតមិត្តភាពចុងក្រោយមុនបើករដូវកាល២០២១/២០២២ ហើយក្រុមទាំង២ក៏ដាក់សុទ្ធតែកីឡាករខ្លាំងៗក្នុងជម្រើស១១នាក់ដំបូង ដែលមានដូចជា Cristiano Ronaldo, Memphis Depay, Antoine Griezmann ជាដើម។   លេងបាន៣នាទី Yusuf Demir បានឆក់ឱកាសពីការ ...
  • 2193
    0

    Lionel Messi បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការចាកចេញរបស់គេពី FC Barcelona។ ខាងក្រោមជាសម្រង់សម្ដី និងខ្លឹមសារសំខាន់ៗពី Lionel Messi ទាំងស្រក់ទឹកភ្នែកថា ៖ ខ្ញុំចង់បន្តនៅ Barcelona។ ទីនេះជាផ្ទះរបស់យើង។ នេះជាគម្រោងរបស់ខ្ញុំ តែថ្ងៃនេះខ្ញុំត្រូវនិយាយលា បន្ទាប់ពីចំណាយពេលយ៉ាងច្រើននៅទីនេះ។ តាមពិតទៅ កុងត្រារបសខ្ញុំអូខេអស់ហើយ! ខ្ញុំប្រុងថា ចាំមកពីសម្រាកលំហែកាយវិញ សឹមប្រកាសប្រាប់។ ...
  • 3917
    0

    ក្រុមអូឡាំពិកអាមេរិកបានឡើងកាន់កាប់កំពូលតារាងមេដាយ ២០២០ នៅជប៉ុនហើយ បន្ទាប់ពីដណ្ដើមបានមេដាយមាសចុងក្រោយបង្អស់ពីវិញ្ញាសាបាល់ទះនារី។ ក្រុមបាល់ទះនារីអាមេរិក បានឈ្នះក្រុមនារីប្រេស៊ីល ដោយលទ្ធផល៣សិតទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅម៉ោង១និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ នេះ។ តាមពិតទៅ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិកមានមេដាយសរុបច្រើនជាងចិន តែឈរនៅលេខ២ដោយសារចំនួនមេដាយមាសតិចជាង។ យ៉ាងណា កំណើនមេដាយមាសជាបន្តបន្ទាប់ បានរុញអាមេរិកឡើងឈរកំពូលតារាងវិញម្ដង៕