• 2269
    0

    Leicester City បាន​ឈ្នះពានរង្វាន់ FA Community Shield ឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះ Manchester City ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតនាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ទី​០៧ ខែសីហា ឆ្នាំ២០២១។ Kelechi Iheanacho ទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីក្នុងនាទី៨៩ បន្ទាប់ពីរូបគេ​ត្រូវបាន​ខ្សែការពារ Nathan Ake របស់ Man City ...
  • 1085
    0

    មេដាយមាសបាល់ទាត់បុរសអូឡាំពិក២០២០បានធ្លាក់ទៅក្នុងដៃ U23 ប្រេស៊ីល ដោយឈ្នះ U23 អេស្ប៉ាញលទ្ធផល២ទល់នឹង១។ Matheus Cunha ទាត់បញ្ចូលទីឲ្យប្រេស៊ីលនាំមុខមុនក្នុងនាទី៤៥+២ មុន Mikel Oyarzabal ទាត់តាមស្មើឲ្យអេស្ប៉ាញនាទី៦១។ លទ្ធផល១ទល់នឹង១ បន្តដល់ចប់៩០នាទី ហើយក៏បន្តដល់ការថែម១៥នាទី២ដង។ Malcom បានទាត់បញ្ចូលទី១០៨។ នេះជាការឈ្នះមេដាយមាសបាល់ទាត់បុរសអូឡាំពិកលើកទី២ និងជាការឈ្នះជាប់គ្នាសម្រាប់ប្រេស៊ីល៕
  • 5264
    0

    កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក​រដូវ​ក្ដៅ ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ដោយ​ទទួល​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៩ ប៉ុណ្ណោះ ។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center នេះ Jordan Pisey ...
  • 1415
    0

    ក្រុមបាល់បោះជម្រើសជាតិអាមេរិកបានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក ២០២០ ក្រោយយកឈ្នះជម្រើសជាតិបារាំង ដោយលទ្ធផល៨៧ ទល់នឹង៨២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នេះ។ នេះក៏ជាការឈ្នះលើកទី៤ជាប់ៗគ្នានៅអូឡាំពិក និងជាលើកទី១៦ដែររបស់អាមេរិក។ ខាងក្រោមជាឆ្នាំដែលអាមេរិកបានមេដាយមាសអូឡាំពិកក្នុងកីឡាបាល់បោះបុរស ៖ 1936, 1948, 1952, 1956, 1960, 1964, 1968, 1976, 1984, 1992, 1996, ...
  • 3204
    0

    កូនខ្មែរ Jordan Pisey Windle ដែលកំពុងតំណាងសហរដ្ឋអាមេរិក​ប្រកួតលោត​ទឹកវិញ្ញាសា១០ម៉ែត្របានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រយកមេដាយមាសអូឡាំពិក ២០២០ហើយ។ ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី​០៧ ខែសីហា ឆ្នាំ២០២១ នេះ កីឡាករជម្រើសជាតិអាមេរិកដើមកំណើតខ្មែរទទួល​បានលេខ៩ក្នុងចំណោម​១២នាក់​ដែលត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅម៉ោង១ថ្ងៃត្រង់ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នេះតែម្ដង៕
  • 3916
    0

    ខ្សែប្រយុទ្ធ Sergio Aguero មិនសប្បាយចិត្តទាល់តែសោះពេលដឹងថា FC Barcelona មិនអាចទុក​ Lionel Messi នៅកីឡដ្ឋាន Camp Nou បន្តទៀតបាន​។ បើតាមសារព័ត៌មាន La Porteria កីឡាករទើបផ្លាស់ពី Manchester City ចង់ចាប់ដៃគូជាមួយ Messi ក្នុងតំបន់ប្រយុទ្ធ។ ដូច្នេះ ប្រសិនបើគ្មាន Messi ទេអនាគតរបស់គេនៅ ...
  • 1261
    0

    ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំមិនអាចទទួល​បានមេដាយសោះឡើយក្នុងការប្រកួតអូឡាំពិក ២០២០ លើទឹកដីខ្លួនឯង ដោយបានចាញ់ម៉ិកស៊ីក ក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធនៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នេះ ដោយលទ្ធផល៣ទល់នឹង១។ U23 ជប៉ុន ឈ្នះទាំងអស់ក្នុងវគ្គវិលជុំសន្សំពិន្ទុតាមពូល ហើយបន្តទម្លាក់ន័រវេសេឡង់ ក្នុងវគ្គ៨ក្រុម តែចាញ់អេស្ប៉ាញ១ទល់នឹង០ ក្នុងវគ្គ៤ក្រុម។ អេស្ប៉ាញត្រូវប៉ះប្រេស៊ីលដណ្ដើមមេដាយមាសនៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១៕    
  • 4537
    0

    Jordan Pisey Windle កីឡាករលោតទឹកជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ បានឆ្លងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់វិញ្ញាសាលោតទឹក១០ម៉ែត្រហើយនៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដោយទទួលបានចំណាត់ថ្នាក់លេខ១៥ ក្នុងការប្រកួតជុំបឋម។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅខ្ទង់ម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។ អ្នកលោតទឹកល្អជាងគេ១២នាក់នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕
  • 3566
    0

    FC Barcelona កាលពីព្រឹកមិញនេះ​បានធ្វើការប្រកាសយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយអំពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Lionel Messi ក្រោយពេលដែលភាគីទាំងសងខាងមិនអាចឈានទៅដល់ការព្រមព្រៀងចុះកុងត្រាថ្មីនៅរដូវក្តៅនេះ។ ជាក់ស្តែងតាមការគ្រោងទុក ទាំងភាគី FC Barcelona និងភាគីរបស់ Lionel Messi សុទ្ធសឹងតែរំពឹងថានឹងសម្រេចការចុះកុងត្រាជាមួយគ្នា មុនពេលដែលឈានទៅដល់ការជួបបញ្ហាជាប់គាំងដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លឹបជាមួយនឹងច្បាប់របស់ក្របខ័ណ្ឌ La Liga។ គិតមកទល់ពេលនេះព័ត៌មានចចាមអារ៉ាមទាក់ទិននឹងការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Lionel Messi ក្នុងការផ្លាស់ទៅកាន់ក្លឹបណាមួយនៅឡើយទេ ដោយសារតែឥឡូវនេះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែមានការភ្ញាក់ផ្អើលអំពីរឿងរ៉ាវដែលកំពុងកើតឡើងថ្មីៗនេះ។ យ៉ាងណាក្តីយោងតាមសារព័ត៌មានកីឡា L’Équipe នៅបារាំងបានចុះផ្សាយថា​ Paris Saint-Germain ...
  • 724
    0

    ក្រុមបាល់បោះសហរដ្ឋអាមេរិកនឹងជួបប្រកួតដណ្ដើមមេដាយមាសអូឡាំពិកតទល់​ក្រុមជម្រើសជាតិ​បារាំង នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា​។ អាមេរិកដែលជាក្រុមការពារមេដាយមាស និងជាម្ចាស់មេដាយមាសអូឡាំពិកដល់ទៅ១៥ដងនោះ បានទម្លាក់អូស្ត្រាលី ដោយពិន្ទុ៩៧ទល់នឹង៧៨ ខណៈបារាំងទម្លាក់ស្លូវេនី ៩០ទល់នឹង៨៩ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា។ សម្រាប់ការប្រកួតដណ្ដើមមេដាយសំរឹទ្ធរវាង​ក្រុមស្លូវេនី និងអូស្ត្រាលី ក៏នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ដូចគ្នា៕