កូនខ្មែរជម្រើសជាតិអាមេរិក Jordan Pisey ឡើងដល់វគ្គបន្តហើយ
Jordan Pisey Windle កីឡាករលោតទឹកជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ បានឆ្លងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់វិញ្ញាសាលោតទឹក១០ម៉ែត្រហើយនៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដោយទទួលបានចំណាត់ថ្នាក់លេខ១៥ ក្នុងការប្រកួតជុំបឋម។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅខ្ទង់ម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
អ្នកលោតទឹកល្អជាងគេ១២នាក់នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕
