• 2942
    0

    Chelsea ត្រូវគេរាយការណ៍មកថា​ បានដាក់សំណើរ១៣០លានអឺរ៉ូបូកជាមួយខ្សែការពារ Marcos Alonso ដើម្បីទិញយក Romelu Lukaku ពី​ Inter Milan​ មកកាន់ទឹកដី Stamford Bridge នារដូវក្តៅនេះ។ នេះគឺជាសំណើរលើទី៣ហើយរបស់ក្រុមរហស្សនាមតោខៀវដែលបានដាក់ទៅកាន់ក្រុមជើងឯក Serie A កាលពីរដូវកាលមុន ខណៈសំណើរចំនួន២លើកមុនសុទ្ធតែត្រូវបានបដិសេធទាំងអស់។ នាយកប្រតិបត្តិក្រុមរហស្សនាមពស់ខៀវធ្លាប់បានចេញមុខមកបញ្ជាក់រួចហើយថា Romelu Lukaku មិនមានជាកីឡាករដែលត្រូវលក់ចេញទេ ព្រោះរូបគេមិនមានក្លឹបណាអាចប៉ះបានឡើយ។ យ៉ាងណាក្តីសម្រាប់សំណើរចុងក្រោយនេះរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីគឺមើលទៅអាចនឹងធ្វើឱ្យ ...
  • 4651
    0

    អ្នកប្រដាល់គុនខ្មែរ ឃីម បូរ៉ា ជាកីឡាករមួយរូបដែលកំពុងឡើងខ្លាំងដោយឈ្នះកីឡាករលំដាប់គីឡូ ៦០ ជាច្រើន ដោយក្នុងចំណោមកីឡាករទាំងអស់រូបគេធ្លាប់ប្រកួតជាមួយមានតែ អេលីត ចំរើន ម្នាក់ប៉ុណ្ណោះដែលអាចឈ្នះគេបានដោយផ្តួលអោយសន្លប់ និង  ឈុត សេរីវ៉ាន់ថង ក៏ធ្លាប់ឈ្នះគេម្តងដែរ ប៉ុន្តែ ឃីម បូរ៉ា បានយកឈ្នះ២ដង វិញ ។ នាគមាសបន្ទាយមានជ័យ ធ្លាប់បានបង្ហើបថា កីឡាករខ្មែរដែលធ្លាប់ប្រកួតជាមួយកន្លងមក មានចំនុចល្អៗខុសគ្នា ហើយកីឡាករដែលរូបគេគិតថាពិបាកប្រកួតជាមួយគឺ ឈុត ...
  • 2685
    0

    មិនទាន់មានអាយុ១៩ឆ្នាំស្រួលបួលផង Pedri អាចនឹងបំបែកកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ដែលលេងច្រើនប្រកួតបំផុតក្នុងមួយរដូវកាល។ បើតាមសារព័ត៌មាន Marca វត្តមានក្នុងការប្រកួតអូឡាំពិករបស់អេស្ប៉ាញតទល់ម្ចាស់ផ្ទះជប៉ុន គឺជាការប្រកួតទី៧២របស់គេ​ក្នុងរដូវកាល២០២០/២០២១ ស្មើចំនួនរបស់​ Bruno Fernandes ក្នុងរដូវកាលនេះដែរ។ Bruno លេងបាន៥៨ប្រកួតឲ្យ Manchester United ពីគ្រប់កម្មវិធី និង១៤ប្រកួតទៀតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ដែលមាននៅ UEFA Nations League, Euro 2020 និងមិត្តភាព។ ចំណែក Pedri វិញ​លេងបាន៥២ប្រកួតក្នុងរដូវកាល២០២០/២០២១ ...
  • 2021
    0

    នៅសល់រយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ ទីផ្សារដោះដូរកីឡាករនិងត្រូវបានបិទទ្វារ ដើម្បីត្រៀមស្វាគមន៍ការប្រកួតប្រជែងថ្មី ២០២១-២០២២។ ស្របពេលដែលហង្សក្រហម ត្រៀមលក់កីឡាករមួយចំនួន ក្រោយទើបចុះហត្ថលេខាលើ Ibrahima Konate លើតម្លៃខ្លួន ៣៥ លានផោនពី RB Leipzig ដើម្បីពង្រឹងក្រុមរបស់ពួកគេរួចមក។ ជាមួយគ្នានោះ បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថា ហង្សក្រហម Liverpool កំពុងព្យាយាមដាក់លក់កីឡាករចំនួន៦រូប មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារ។ កីឡាករទាំង៦រូបដែល Liverpool ដាក់លក់នោះមានដូចជា៖ ...
  • 1113
    0

    នៅក្នុងគម្រោងហ្វឹកហាត់រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មបានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឲ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។ អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន លោក នូ ចំរើន បញ្ជាក់ថា កីឡាករជម្រើសជាតិកង់ទាំង៣នាក់ ...
  • 1728
    0

    (BC-99) ព្យុះ​ភ្លៀង​ហាក់​ដូច​ជា​នឹង​ត្រូវ​បោក​បក់​ចំ​ពោះ​ក្លិប​បាល់​ទាត់​ Tottenham Hot Spur ក្រោយ​ពេល​ដែល​តារា​ស៊ុត​របស់​ពួក​គេ​គឺ Hary Kane បាន​គេច​វេស​មិន​ចូល​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។​ ព៌ត៌​មាន​បាន​លេច​ចេញ​កាន់​តែ​ច្បាស់​អំពី​ការ​ចចារ​រវាង​ Hary Kane និង​ក្លិប​ជើងឯក Premier League ២០២១ Manchester City អំពី​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ។ ថ្វី​ត្បិត​តែ​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រាង​គ្នា​យ៉ាង​ណា​ក្តី​ក៏​វា​គ្រាន់​តែ​ជា​ការ​ដើរ​ទៅ​មុខ​មុន​មួយ​ជំហាន​លើស​ក្រុម Tottenham Hot Spur តែ​ប៉ុណ្ណោះ។ Man City ...
  • 3000
    0

    Kyle Walker, Marcus Rashofrd, Callum Wilson, Adama Traore និង Ben Godfrey គឺជាកីឡាករ៥រូបដែលមានទិន្នន័យល្បឿនខ្ពស់ជាងគេក្នុងក្របខណ្ឌ Premier League រដូវកាល២០២០/២០២១ កន្លងទៅ។ ១. Kyle Walker (Manchester City) ស្ថិតិពីស្ថាប័ន Optus Sports បង្ហាញថា ខ្សែការពារស្លាប ...
  • 1750
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសអូឡាំពិក ២០២០ ក្រោយឈ្នះម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល១ទល់នឹង០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ Marco Asensio ជាអ្នកទាត់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី១១៥។ ដូច្នេះ U23  អេស្ប៉ាញត្រូវប៉ះ U23 ប្រេស៊ីល ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ថ្ងៃទី០៧ ខែសីហា។ ចំណែកម៉ិកស៊ីកូដែលចាញ់ប្រេស៊ីល ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង១ ត្រូវដណ្ដើមមេដាយសំរឹទ្ធជាមួយម៉ិកស៊ីកូ នៅថ្ងៃទី០៦ ខែសីហា៕
  • 2425
    0

    ការសាងសង់ផ្លូវរត់អត្តពលកម្ម ចំនួន ៨ ខ្សែបន្ទាត់ នៅវិទ្យាស្ថានជាតិអប់រំកាយ  និងកីឡា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន តាមរយៈគម្រោង KISANONE  ភាពជោគជ័យនៃការទទួលបាននេះក៏ដោយសារការទទួលបានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា  អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និង ស្ថានទូតជប៉ុន។ សូមថ្លែងអំណរគុណដ៏ស្មោះចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និង ស្ថានទូតជប៉ុន៕ ប្រភពៈ Directorate General of Sports – ...
  • 1845
    0

    កីឡាករជប៉ុន Kyogo Furuhashi បានធ្វើការផ្ទេរពីក្លិប Vissel Kobe ក្នុងក្របខណ្ឌ J1 League ប្រទេសជប៉ុន ទៅកាន់ទឹកដីនៃប្រទេសស្កុតឡែន គឺក្លិប Celtic FC។ នេះគឺជាការចាកចេញពីទឹកដីកំណើតលើកដំបូងរបស់ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ ចាប់តាំងពីកីឡាករវ័យ២៦ឆ្នាំរូបផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១៧ជាមួយក្លិប FC Gifu។ ក្រោយចំណាយពេល៣ឆ្នាំជាមួយក្លិប Vissel Kobe កីឡាករកម្ពស់ ១ម៉ែត្រ៧០ រូបនេះ បានបង្ហាញខ្លួន៩៥ដង និងស៊ុតបញ្ជូលទីបាន៤២គ្រាប់ ...