• 3173
    0

    ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញពីរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះឯកឧត្តមទទួលបន្ទុកនាយបេសក កម្មកម្ពុជាកំពុងដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជាចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមបញ្ជាក់ជូនថា «មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលនូវគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា ...
  • 2022
    0

    ក្រុមបាល់ទាត់ជម្រើសជាតិថៃបានបញ្ចប់កិច្ចសន្យាគ្រូបង្គោល Akira Nishino ហើយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា បន្ទាប់ពីការសម្រេចចិត្តដោយថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ថៃ។ ការបញ្ចប់កុងត្រានេះបន្ទាប់ពីថៃធ្លាក់ត្រឹមជុំទី២ ជម្រុះ FIFA World Cup 2022។ សហព័ន្ធបាល់ទាត់ថៃកំពុងស្វែងរកគ្រូបង្គោលថ្មីដើម្បីដឹកនាំក្រុមថៃត្រៀមប្រកួតជម្រុះ AFC U23 Championship 2023 នៅខែកញ្ញា ខាងមុខ។ បច្ចុប្បន្ន គ្រូជំនួយ Anurak Srikerd កំពុងកាន់តំណែងជាគ្រូបង្គោលបណ្ដោះអាសន្ន។ លោក ...
  • 8912
    0

    ដោយបានបញ្ជូនអត្តពលិកត្រឹម២នាក់ចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍អូឡាំពិក ២០២០ ប្រទេស Bermuda នៅតែអាចដណ្ដើមបានមេដាយមាសមួយគ្រឿងពីកីឡាទ្រីអាត្លុង ដោយកីឡាការិនី Flora Duffy។ កាលថ្ងៃទី២៧ ខែកក្កដា នាង Flora Duffy វ័យ៣៣ឆ្នាំ បាននាំយកជ័យជម្នះដល់ក្រុមជម្រើសជាតិ Bermuda។ ប្រទេសនេះស្ថិតនៅប៉ែកមហាសមុទ្រអាត្លង់តិចភាគខាងជើង មានផ្ទៃដីតែ៥៣,២គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកប្រជាជនវិញមានតែខ្ទង់៧ម៉ឺននាក់ប៉ុណ្ណោះ និងស្ថិតជាផ្នែកមួយនៃចក្រភពអង់គ្លេស។ Duffy ជាកីឡាការិនីម្នាក់ក្នុងចំណោមអត្តពលិក២នាក់របស់ Bermuda ដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិក ដោយម្នាក់ទៀត គឺ ...
  • 6752
    0

    កំពូលអ្នកប្រយុទ្ធគុនខ្មែរ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា បានតាំងចិត្តបង្ហាញភាពខ្លាំងរៀងៗខ្លួនមុននឹងត្រូវប្រកួតគ្នាដណ្តើមប្រាក់រង្វាន់ចំនួន ២ លានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ នាថ្ងៃ សៅរ៍ សប្តាហ៍នេះនាសង្វៀន CNC ឬស្សីកែវ ។ មុនឈានដល់ការប្រកួតកីឡាករទាំងពីរបានបង្ហាញពីការតាំងចិត្តនិងការត្រៀមខ្លួនរៀងៗ ខ្លួន ។ ឡៅ ចន្ទ្រា បញ្ជាក់ថា សម្រាប់ការប្រកួតនេះរូបគេបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បី យកជ័យជម្នះអោយបានលើ ធឿន ធារ៉ា ...
  • 3282
    0

    (BC-99) បិសាចក្រហមបានបញ្ចប់ការចុះហត្ថលេខារបស់ Jadon Sancho និង Tom Heaton ខណៈដែលកិច្ចព្រមព្រៀងមួយកំពុង​តែ​ដំណើរ​ការ​ជា​មួយ Real Madrid សម្រាប់ខ្សែការពារ Raphael Varane រី​ឯ​លោក Ole Gunnar Solskjaer មានក្តីសង្ឃឹមថា Manchester United នឹងចុះហត្ថលេខាលើកីឡាករបន្ថែមទៀតនៅមុនពេលទីផ្សារដោះដូរកីឡាករបញ្ចប់ ។ និយាយ​មុន​ការ​ប្រកួត​មិត្តភាពជាមួយ Brentford កាលពីថ្ងៃពុធម្សិល​ម៉ិញ​នេះ​លោក Solskjaer ...
  • 4298
    0

    ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន ប្រទេសធំៗរួមទាំងម្ចាស់ផ្ទះបានព្យាយាមប្រជែងវ៉ាគ្នាទៅវិញទៅមកតាមរយៈដណ្តើមយកមេដាយជូនជាតិ។   ព្រឹកមិញអាមេរិកនាំមុខ ដោយមានមេដាយច្រើនជាងគេ តែចូលដល់ថ្ងៃត្រង់ចិនក៏បាននាំអាមេរិកវិញម្តង។ ដោយក្នុងនោះ ប្រទេសចិនលេខ១ ដែលមានមេដាយសរុបចំនួន២៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៤ ប្រាក់៦ និងសំរឹទ្ធ៩ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដោយសរុបមេដាយចំនួន៣៦គ្រឿង ក្នុងនោះមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ និង លេខ៣គឺម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយសរុបបាន២២គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ ៥គ្រឿង៕
  • 3683
    0

    ការប្រកួតបាល់ទាត់​ផ្នែកបុរសបានរកឃើញគ្រប់៨ក្រុមឆ្លងផុតវគ្គចែកពូលទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នៅក្រុងតូក្យូ។ ១. ជប៉ុន ក្រុមបាល់ទាត់អូឡាំពិកជប៉ុន គឺជាបេក្ខជនលេចធ្លោមួយក្នុងវិញ្ញាសាបាល់ទាត់បុរស។ កូនក្រុមលោក Hajime Moriyasu ឈ្នះទាំង៣ប្រកួត រកបាន៧គ្រាប់ និងរបូតមួយគ្រាប់។ ២. ន័រវេសេឡង់  ពួកគេបានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ០ទល់នឹង១លើកូរ៉េខាងត្បូងនៅថ្ងៃបើកឆាក។ យ៉ាងណា ក្នុងការប្រកួតបន្ទាប់ ការលេងរបស់ពួកគេមិនសូវជាឋេរប៉ុន្មានទេ។ ពួកគេចាញ់ហុងឌុយរ៉ាស និងស្មើរ៉ូម៉ានី ថ្ងៃបិទពូល។  ក្រុមម្ចាស់ផ្ទះជប៉ុនត្រូវតែប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Chris Wood ដែលមកពីក្លិប ...
  • 3944
    0

    ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល, កូឌីវ័រ និងន័រវេសេឡង់បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍អូឡាំពិក ផ្នែកបុរសហើយ នៅថ្ងៃពុធ ទី២៨ ខែកក្កដា។ ជាក់ស្ដែង ក្រុមជម្រើសជាតិប្រេស៊ីល បានឈរលេខ១ប្រចាំពូល D មាន៧ពិន្ទុពីការប្រកួត៣លើក។ ចំណែក​កូឌីវ័រ មាន​៥ពិន្ទ ឈរលេខ២ពូល D។ កូរ៉េខាងត្បូងបញ្ចប់នៅលេខ១ពូល B មាន៦ពិន្ទុ ខណៈន័រវេសេឡង់ បញ្ចប់នៅលេខ២។ វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៣១ ខែកក្កដា ប្រេស៊ីលត្រូវប៉ះក្រុមលេខ២ ពូល C, ...
  • 3082
    0

    បន្ទាប់ពី ព្រំ សំណាង ប្រកាសចង់ប្រកួតជាមួយ ឡុង សុវណ្ណឌឿន បានឆ្លើយតបវិញថា រង់ចាំស្វាគមន៍ជានិច្ច អោយតែមានការរៀបចំអោយប្រកួត ។ កូនសិស្សលោក ឡុង សាលវ័ន្ត បញ្ជាក់ថា អាចប្រកួតបានហើយខ្ញុំព្រមប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាម ដែលជាទម្ងន់គាត់ប្រកួតបានស្រួលទៀត ដើម្បីកុំអោយគាត់ពិបាកសម្រកគីឡូ ។ សុវណ្ណឌឿន បន្ថែមថា គាត់មិនបានប្រកួតយូរហើយ ក្នុងនាមជាកីឡាករដូចគ្នា ខ្ញុំយល់អារម្មណ៍មួយនេះ ហើយបើបានប្រកួតគ្នាគឺបញ្ចេញអស់ពីសមត្ថភាព ...
  • 10809
    0

    (BC-99) កីឡាកររបស់​អាល់ហ្សេរី Fethi Nourine ​ និងកីឡាករ Mohamed Abdalrasool របស់​ស៊ូដង់ បានដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតវិញ្ញាសារ​យូដូរ​បន្ត​បន្ទាប់​គ្នា​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ផ្គូរផ្គង​ឱ្យ​ប៉ះ​ជា​មួយ​កីឡាករ​អ៊ីស្រាអែល Tohar Butbul លើ​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​ក្នុង​ព្រិត្តិការណ៍​កីឡាអូឡាំ​ពិក​២០២០ដែលកំពុង​តែ​ប្រារព្វ​ការ​ប្រកួត​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។​ Fethi Nourine ចាប់​ឆ្នោត​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ជាមួយ Tohar Butbul ភ្លាម​នោះ​កីឡាករ​អាល់ហ្សេរី​រូប​នេះ​ធ្វើ​ពហិការ​មិន​ប្រកួត​តែ​ម្តង។ ដូច​នេះ​កីឡាកររបស់​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ជុំ​ទី​២​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ឡើង​ទៅ​ប្រកួត​ជាមួយ​ម្ចាស់​មេដាយមាស​ទ្វីប​អាហ្វ្រិក Mohamed Abdalrasool ។ ក៏​ដូច​គ្នា​ដែរ​ Abdalrasool ក៏​បាន​បដិសេធ​ការ​ប្រកួត​មួយ​នេះ​ដោយ​មិន​បាន​ផ្តល់​ហេតុផល​អ្វី​ទាល់​តែ​សោះ​ឱ្យ​គណកម្មការ​រៀប​ចំ​ការ​ប្រកួត។​ ...