អាមេរិកវ៉ាដាច់ចិន យកកំពូលតារាងមេដាយអូឡាំពិក
ក្រុមអូឡាំពិកអាមេរិកបានឡើងកាន់កាប់កំពូលតារាងមេដាយ ២០២០ នៅជប៉ុនហើយ បន្ទាប់ពីដណ្ដើមបានមេដាយមាសចុងក្រោយបង្អស់ពីវិញ្ញាសាបាល់ទះនារី។
ក្រុមបាល់ទះនារីអាមេរិក បានឈ្នះក្រុមនារីប្រេស៊ីល ដោយលទ្ធផល៣សិតទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅម៉ោង១និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ នេះ។
តាមពិតទៅ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិកមានមេដាយសរុបច្រើនជាងចិន តែឈរនៅលេខ២ដោយសារចំនួនមេដាយមាសតិចជាង។ យ៉ាងណា កំណើនមេដាយមាសជាបន្តបន្ទាប់ បានរុញអាមេរិកឡើងឈរកំពូលតារាងវិញម្ដង៕