
កម្ពុជាឈ្នះមេដាយមាសទី២នៅអាស៊ានប៉ារ៉ាហ្គេម
មេដាយមាសទី២របស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើបានដោយកីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ។
គិតមកទល់ពេលនេះ កម្ពុជាដណ្ដើមបានមេដាយ២គ្រឿង និងសំរឹទ្ធ១គ្រឿង។
មេដាយមាសមួយទៀតបានពីវិញ្ញាសាបាល់បោះជិះរទេះនារី និងមេដាយសំរឹទ្ធបានពីវាយកូនឃ្លីលើតុ វិញ្ញាសាជាក្រុម (Class 1-3)៕