
ប្រធានសហព័ន្ធសូហ្វកម្ពុជាសង្ឃឹមពង្រីកសក្ដានុពលកីឡាខ្លួនដល់យុវជនកាន់តែច្រើន
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រកួតកីឡាសូហ្វតិន្នីសស៊ីហ្គេម២០២៣ នៅស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែឧសភា។
ប្រទេសចូលរួមមាន ខ្មែរ ថៃ ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត។
វិញ្ញាសាមាន ទោលបុរស ទោលនារី គូនារី គូបុរស ក្រុមបុរស ក្រុមនារី និងចម្រុះបុរសនារី។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មានប្រសាសន៍ថា គោលដៅរបស់សហព័ន្ធគឺចង់ឈ្នះមេដាយមាស។ មិនតែប៉ុណ្ណោះក៏ចង់ឱ្យកីឡាសូហ្វតិន្នីសសាយភាយដល់យុវជនទូទាំងប្រទេសផងដែរ៕