ស៊ន សៀវម៉ី ឈ្នះមេដាយមាសក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅស៊ីហ្គេម
កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ប្រចាំឆ្នាំ២០១៩ ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រត្រឹម៣ពិន្ទុ មុននេះបន្ថិច ។ មុនដល់វគ្គនេះ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១។