• 2782
    0

    ក្លិបបាល់ទាត់វិសាខាបានប្រកាសចែកផ្លូវពីខ្សែប្រយុទ្ធ Marcus Haber ហើយនៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នេះក្រោយរួមរស់បានមួយរដូវកាល។ Haber ដែលធ្លាប់ជាប់ជម្រើសជាតិកាណាដាផងនោះ បានចូលរួមជាមួយវិសាខាក្នុងរដូវកាល២០២១នេះ។ កីឡាករវ័យ៣២ឆ្នាំរកបាន​១៧គ្រាប់ពីការចូលលេង​១៧ប្រកួត និង assist បាន៩ដង។ គេធ្លាប់លេងនៅ West Brom កាល១០ឆ្នាំមុន និងនៅក្លិបអង់គ្លេសផ្សេងទៀត ក៏ដូចជានៅស្កុតលេង, អាមេរិក និងកាណាដា។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំជាកីឡាករបរទេសវិសាខាទី២ហើយដែលបានចាកចេញពីកីឡដ្ឋានព្រីនស៍នាពេលថ្មីៗបន្ទាប់ពី Ajayi Opeyemi ...
  • 1726
    0

    ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២៣ឆ្នាំ នឹងមិនកោះហៅកីឡាករលេងនៅក្រៅស្រុកចូលរួម​ជួយក្រុមក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជាទេ។ គ្រូបង្គោល U23 ឥណ្ឌូនេស៊ី លោក Shin Tae-yong និយាយថា អ្វីសំខាន់នោះ គឺផ្ដល់ឱកាសដល់កីឡាករថ្មីៗ ក្មេងអាចបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ “យើងនឹងព្យាយាមរក្សាកីឡាករស្នូលបច្ចុប្បន្ននេះសម្រាប់ការប្រកួតនៅកម្ពុជា។ ដូច្នេះយើងនឹងមិនហៅកីឡាករលេងនៅក្រៅស្រុកដូចជា Witan Sulaeman, Egy Maulana ឬ Asnawi ...
  • 1128
    0

    Barcelona និង Real Madrid បានបញ្ចប់ការចំហ្វឹកហាត់នៅមុនថ្ងៃ11 មករា ដើម្បីត្រៀមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅទីក្រុង Riyadh ដែលជាទីក្រុងធំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការរៀបចំការប្រកួតនៅក្រៅប្រទេសអ៉េស្ប៉ាញនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំដែលមានតម្លៃ 120 លានអឺរ៉ូ ដើម្បីសហការជាមួយអាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ 2019 ដើម្បីពង្រីក នឹងរៀបចំការប្រកួតនៅមជ្ឈិមបូព៌ា។ យ៉ាងណាមិញមុនការប្រកួតចូលមកដល់លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ Real Madrid ...
  • 2596
    0

    លោក Jose Mourinho នៅតែទទួល​បានទំនុកចិត្តពីថ្នាក់ដឹកនាំ​ AS Roma ទោះទទួល​បានលទ្ធផលមិនល្អនាពេលថ្មីៗនេះ។ សារព័ត៌មាន Corriere dello Sport ផ្សាយថា នាយកក្លិប Roma បានជួបជាមួយគ្រូបង្គោល Mourinho ក្រោយចាញ់ Juventus។ យ៉ាងណា ថ្នាក់ដឹកនាំជាន់ខ្ពស់មិនបានពិចារណាពីលទ្ធភាពនៃការដកតំណែងបុរសជនជាតិព័រទុយហ្គាល់ឡើយ។ កាលពីប៉ុន្មានថ្ងៃមុន Roma បានចាញ់ Juventus ៣ទល់នឹង៤ ក្នុងការប្រកួតលីគកំពូលអ៊ីតាលី ...
  • 1472
    0

    អ្នកប្រណាំងម៉ូតូជើងខ្លាំងកម្ពុជា សាលី អ៊ូមើត ប្រកាសលើ Facebook របស់ខ្លួនថា មិនអាចចូលរួមការប្រកួតពានរង្វាន់ពិភពលោក រដូវកាល២០២១/២០២២ នៅប្រទេសថៃបានទេ។ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ជាក់បែបនេះ “៖ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​អ៊ូមេីត​ខកខាន​មិន​បាន​ចូល​រួម​ការ​ប្រកួត​ម៉ូតូ​ទឹក​ពានរង្វាន់​ពិភពលោក​ World Siri. ដែល​ប្រទេស​ថៃ​ជា​មច្ចាស់​ផ្ទះ​ដោយ​សារ​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ហ្វឹកហាត់​ធ្វើ​អោយ​ប៉ះទង្គិចគ្នា​ធ្វើ​អោយ​ប្រេះ​ឆ្អឹង​ខ្នង​គ្រូពេទ្យ​ប្រាប់​ថា​ត្រូវ​វះ​កាត់​ជា​បន្ទាន់​។” នេះជារឿងដ៏គួរឲ្យស្ដាយក្នុងទំព័រឆ្នាំថ្មី២០២២ ដែលកីឡាករដ៏មានទេពកោសល្យរូបនេះមិនអាចចូលរួមការប្រកួតដោយសារបញ្ហារបួស។ កាលឆ្នាំ២០២១ គេទទួលបានជោគជ័យយ៉ាងច្រើនកម្មវិធី។ សម្រាប់ការប្រកួតនៅប្រទេសថៃដែលអ៊ូមើតមិនអាចចូលរួមការប្រកួតនេះ មានឈ្មោះថា Jet Ski World ...
  • 1545
    0

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចលើកពេលកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ទៅថ្ងៃទី០៧ ខែកុម្ភៈ ទៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ វិញ។ សម្រាប់មូលហេតុនៃការលើកពេលនេះត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ថា ដោយសារតែបញ្ហាបច្ចេកទេស។ គួរដឹងដែរថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ញើលិខិតទៅតាមសង្វៀនទូរទស្សន៍ក្នុងស្រុកនានា ស្នើផ្អាកកម្មវិធីប្រកួតចំនួន៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា។ ដូច្នេះការលើកពេលនេះ មានន័យថា ការប្រកួតនៅទូរទស្សន៍នឹងដំណើរការបានធម្មតាវិញអំឡុងខែនេះ តែសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិចំថ្ងៃទី១១ដល់ថ្ងៃទី១៣ ...
  • 3396
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការសហការគ្នាជាមួយក្លិបហាត់ប្រាណ Premium ដើម្បីកាយសម្បទាកីឡាករ កីឡាការិនីរបស់ខ្លួនកាន់តែរឹងមាំ ធ្វើឲ្យមានភាពងាយស្រួលដល់ការប្រកួតប្រជែង។ កិច្ចសហការនេះត្រូវបានប្រកាសឡើងនៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នាកីឡដ្ឋាន RSN ដោយមានវត្តមានលោក កែវ សុខង៉ន អ្នកចាត់ការក្រុមប្រចាំក្លិបភ្នំពេញក្រោន, លោក Oleg Staryinski គ្រូបង្គោល លោកឧកញ៉ា ស្រី ចាន់ថន និងលោកជំទាវ រឹទ្ធ ដារ៉ាវីន នាយិការក្លិបហាត់ប្រាណ ...
  • 1109
    0

    ក្លឹប​ Barcelona បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ផ្លូវការ​ជា​មួយ​ខ្សែការពារ​ Samuel Umtiti រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ដោយ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​កាត់​ថ្លៃ​ពលកម្ម​មួយ​ចំនួន​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹបអ្នកមានបុណ្យ។ នៅ​រដូវកាល​​នេះ Umtiti ទើប​តែ​ចូល​លេង​បាន​ ១​ប្រកួត​ឲ្យប៉ុណ្ណោះ​ Barcelona ​ ខណៈ​ Torres វិញ​មិន​ទាន់​បាន​ចូល​រួម​ប្រកួត​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​មាន​កូវីដ-១៩ ដោយ​នឹង​បង្ហាញ​ខ្លួន​ដំបូង​ ក្នុង​ប្រកួត​នឹង​ Athletic Club ក្របខ័ណ្ឌ​ Copa del ...
  • 521
    0

     ការប្រកួតក្របខណ្ឌ Premier League រវាង Everton ទល់នឹង Leicester City នៅទឹកដី Goodison Park នៅយប់នេះត្រូវបានផ្អាកសាជាថ្មី ព្រោះតែក្រុម Leicester មិនមានកីឡាករគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួត។ យោងតាមគោលការណ៍របស់ Premier League ក្រុមប្រកួតនិមួយៗត្រូវតែមានកីឡាកររត់លើទីលាន១៣រូប និង អ្នកចាំទី១រូបទើបអាចប្រកួតបាន។ យ៉ាងណាមិញស្ថាប័ន Premier League បានយល់ព្រមទទួលយកសំណើសុំផ្អាកការប្រកួតរបស់ក្រុមអ្នកចាត់ការ Brendan ...
  • 3166
    0

    ខ្សែបម្រើ Chanathip Songkrasin បានសម្រេចការផ្លាស់ពី Consadole Sapporo ទៅកាន់ Kawasaki Frontale ជាផ្លូវការ ខណៈត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃខ្លួនផ្លាស់ចំនួន៣.៥លានដុល្លារសហរដ្ឋអាមេរិក។ កីឡាករកម្ពស់១ម៉ែត្រ៥៨ បានចំណាយពេល៤ឆ្នាំកន្លះនៅជាមួយ Consadole Sapporo ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន១៥គ្រាប់ ហើយបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាលម្តងកាលពីឆ្នាំ២០១៨។ គួរឱ្យដឹងថា អតីតសមាជិក Muangthong United ទើបតែជួយឱ្យក្រុមជម្រើសជាតិថៃឈ្នះពានរង្វាន់ AFF Championship ជាលើកទី៦ក្នុងប្រវត្តិសាស្រ្ត ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។