ជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ស្ដាយមិនបានប្រកួតជើងឯកពិភពលោក
អ្នកប្រណាំងម៉ូតូជើងខ្លាំងកម្ពុជា សាលី អ៊ូមើត ប្រកាសលើ Facebook របស់ខ្លួនថា មិនអាចចូលរួមការប្រកួតពានរង្វាន់ពិភពលោក រដូវកាល២០២១/២០២២ នៅប្រទេសថៃបានទេ។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ជាក់បែបនេះ “៖ជំរាបសួរពុកម៉ែបងប្អូនកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលីអ៊ូមេីតខកខានមិនបានចូលរួមការប្រកួតម៉ូតូទឹកពានរង្វាន់ពិភពលោក World Siri. ដែលប្រទេសថៃជាមច្ចាស់ផ្ទះដោយសារជួបគ្រោះថ្នាក់ក្នុងពេលហ្វឹកហាត់ធ្វើអោយប៉ះទង្គិចគ្នាធ្វើអោយប្រេះឆ្អឹងខ្នងគ្រូពេទ្យប្រាប់ថាត្រូវវះកាត់ជាបន្ទាន់។”
នេះជារឿងដ៏គួរឲ្យស្ដាយក្នុងទំព័រឆ្នាំថ្មី២០២២ ដែលកីឡាករដ៏មានទេពកោសល្យរូបនេះមិនអាចចូលរួមការប្រកួតដោយសារបញ្ហារបួស។ កាលឆ្នាំ២០២១ គេទទួលបានជោគជ័យយ៉ាងច្រើនកម្មវិធី។
សម្រាប់ការប្រកួតនៅប្រទេសថៃដែលអ៊ូមើតមិនអាចចូលរួមការប្រកួតនេះ មានឈ្មោះថា Jet Ski World Cup រដូវកាល២០២១/២០២២ ប្រព្រឹត្តទៅនៅប៉ាតាយ៉ា ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៕